Trump Escalates Tariff War with China, Signals Broader Trade and Energy Policy Shifts សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនកាន់តែតានតឹងនៅពេលដែលលោកប្រធានាធិបតី Trump បានប្រកាសថា ប្រទេសចិនអាចនឹងជាប់ពន្ធ 104% លើទំនិញរបស់ចិន ដែលនឹងចូលជាធរមាននៅថ្ងៃទី 9 ខែមេសា វេលាម៉ោង 12:01 ព្រឹក ET ខណៈប្រទេសចិនបានប្តេជ្ញាថានឹង “តស៊ូតវ៉ារហូតដល់ទីបញ្ចប់” ហើយបានប្តឹង WTO ពីជម្លោះប្រឆាំងនឹងពន្ធរបស់សហរដ្ឋអាមេរិក។ នាពេលនេះ ប្រទេសចិនបានចាប់ផ្តើមបង្កើនសាមគ្គីភាពជាមួយនឹងសហភាពអឺរ៉ុប និងប្រទេសឥណ្ឌា។ ទាំងអស់នេះបានបង្ហាញពីភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ។ អ្នកតំណាងពាណិជ្ជកម្មអាមេរិកលោក Greer បានលើកឡើងថា ក្រុមហ៊ុនដែលពឹងផ្អែកខ្លាំងលើការនាំចូលពីប្រទេសចិន និងអាស៊ីនឹងប្រឈមមុខនឹងបញ្ហាតម្លៃនាពេលខាងមុខ។ លើសពីនេះ លោកក៏បានច្រានចោលការព្រួយបារម្ភអំពីអតិផរណា ខណៈដែលលោក Trump ក៏បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានការលើកលែងពន្ធសម្រាប់ប្រទេសពួកគេនោះឡើយ នេះបើយោងតាមលោក Greer ។ លើសពីនេះ លោក Trump បានលើកឡើងថាលោកនឹងនាំយកការពិភាក្សាស្តីពីជំនួយបរទេស និងវត្តមានយោធារបស់សហរដ្ឋអាមេរិកសម្រាប់ការចរចាពាណិជ្ជកម្ម។ ជាក់ស្តែង លោក Trump ជឿជាក់ថា សហរដ្ឋអាមេរិកនឹងអាចផលិត iPhone បានដោយខ្លួនឯង។ ពន្ធដែលមានស្រាប់លើរថយន្ត ឈើ និងដែក លោក Trump បានលើកឡើងពីឥទ្ធិពលរបស់ពន្ធរថយន្ត ឈើ និងដែក ដោយលោកបានអះអាងថា នេះនឹងពន្លឿនការផលិត/ផលិតកម្មក្នុងស្រុករបស់សហរដ្ឋអាមេរិក។ ជាងនេះទៅទៀត លោកក៏កំពុងសន្យាថានឹងគាំទ្រដោយឥតងាករេសម្រាប់ឧស្សាហកម្មធ្យូងថ្មដោយលើកឡើងថា “យើងនឹងផ្តល់ការធានាដល់អាជីវកម្មធ្យូងថ្ម” ខណៈពេលដែលប្រកាសថា លោកនឹងវិនិយោគរាប់ពាន់លានដុល្លារសម្រាប់បច្ចេកវិទ្យាធ្យូងថ្មជំនាន់ក្រោយ។ សម្រាប់ពេលនេះ អ្វីដែលយើងកំពុងឃើញគឺថា ទាំង Trump និងចិន សុទ្ធតែមិនទាន់បង្ហាញពីសញ្ញានៃការដកថយនោះទេ។ |English Version| US-China Trade War President Trump intensified the U.S.-China trade war, announcing a 104% tariff on Chinese goods, which will take effect April 9 at 12:01 AM ET, while China vowed to “fight till the end” and filed a WTO dispute against the U.S. reciprocal tariff. China is also willing to strengthen political mutual trust with the EU and India. All of these are signaling a deepening trade war with major trading partners. U.S. Trade Representative Greer defended the aggressive tariff strategy, stating that companies heavily reliant on imports from China and Asia will face pricing challenges. Furthermore, he also dismissed concerns about inflation, while Trump has also made it clear that no tariff exemptions will be granted in the near term, according to Greer. Especially when Trump already signaled that he will bring discussion on foreign aid and the US military presence for a better trade negotiation. As a matter of fact, Trump believes that the US will be able to make in-house iPhones. Existing Tariff on Cars, Lumber, and Steel Trump highlighted the effects of existing tariffs on cars, lumber, and steel as he claimed that this would accelerate US domestic manufacturing/production. Other than this, he is also pledging unwavering support for the coal industry, citing that “We will give a guarantee the coal business can’t be terminated” while announcing billions of dollars of investment for next-generation coal technology. For now, what we are seeing is that both Trump and China show no signs of backing down, which could prolong the slowdown.
Trade Wars and Market Woes: Trump’s Moves Rattle the Globe ទីផ្សារភាគហ៊ុនសកលបានធ្លាក់ចុះបន្ថែមទៀតកាលពីថ្ងៃចន្ទ សូម្បីតែទីផ្សារអឺរ៉ុប និងអាសុីក៏បានថយចុះយ៉ាងខ្លាំងបន្ទាប់ពីសេចក្តីប្រកាសពន្ធចុងក្រោយរបស់សហរដ្ឋអាមេរិកនោះដែរ។ សម្រាប់ទីផ្សារមាសវិញ គេក៏ឃើញពីការធ្លាក់ចុះមករកកម្រិតទាបថ្មីមួយគឺ $2,957 ក្នុងមួយអោនក្នុងសប្តាហ៍នេះ។ ខាងក្រោមនេះគឺជាព័ត៌មានមួយចំនួនដែលត្រូវតាមដាន៖ ការឆ្លើយតបរបស់ប្រទេសជប៉ុនចំពោះគោលនយោបាយពាណិជ្ជកម្មរបស់លោក Trump ប្រទេសជប៉ុនបានព្រមានយ៉ាងខ្លាំងអំពីពន្ធគយរបស់លោក Trump ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោក និងប្រព័ន្ធពាណិជ្ជកម្មសេរី ខណៈពេលដែលបាននិយាយថា “ប្រទេសជប៉ុននឹងមិនលះបង់ឧស្សាហកម្មក្នុងស្រុករបស់ខ្លួនដើម្បីគ្រាន់តែផ្គាប់ចិត្តលោក Trump នោះឡើយ” ។ ទោះបីជាមានភាពតានតឹងទាំងនេះក៏ដោយ លោក Trump បានពណ៌នាការសន្ទនារបស់លោក និងជប៉ុននាពេលថ្មីៗនេះថា ល្អប្រសើរ ដោយបង្ហាញពីសុទិដ្ឋិនិយមចំពោះទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប លោកប្រធានាធិបតី Trump បានជំរុញសហភាពអឺរ៉ុបឱ្យទិញថាមពលរបស់សហរដ្ឋអាមេរិកបន្ថែមទៀតដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម ហើយច្រានចោលការឆ្លើយតបពន្ធគយបច្ចុប្បន្នរបស់សហភាពអឺរ៉ុបថា “មិនគ្រប់គ្រាន់ទេ” ។ ខណៈពេលដែលគណៈកម្មការសហភាពអឺរ៉ុបឆ្លើយតបថា ពួកគេអាចនឹងដំឡើងពន្ធចំនួន 25% ទៅលើទំនិញរបស់សហរដ្ឋអាេមរិកដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី 16 ខែឧសភា។ ជម្លោះពាណិជ្ជកម្មអាមេរិកនិងចិនកាន់តែតានតឹង ទន្ទឹមនឹងនេះដែរលោក Trump បានបង្កើនភាពតានតឹងជាមួយប្រទេសចិន ដោយគំរាមដំឡើងពន្ធបន្ថែម 50% លើទំនិញរបស់ចិន ប្រសិនបើចិនមិនដកការដំឡើងពន្ធ 34% របស់ខ្លួនវិញត្រឹមថ្ងៃទី 8 ខែមេសា ឆ្នាំ 2025ទេ។ ដូច្នេះ ពន្ធ 50%ទៅលើប្រទេសចិនអាចនឹងចាប់ផ្តើមនៅថ្ងៃទី 9 ខែមេសា។ ភាពតានតឹងនុយក្លេអ៊ែរ អាមេរិក-អ៊ីរ៉ង់ លោក Trump បានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងអ៊ីរ៉ង់ក្នុងការមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ហើយបានគំរាមកំហែងថាអ៊ឺរ៉ង់អាចនឹងប្រឈមមុខនឹងបញ្ហា ប្រសិនបើការចរចាបរាជ័យ។ លោកបានចង្អុលបង្ហាញថាពួកគេអាចនឹងមានកិច្ចប្រជុំមួយទៀតជាមួយអ៊ីរ៉ង់នៅថ្ងៃសៅរ៍នេះ បើទោះជាព័ត៌មានលម្អិតនៅតែមិនអាចបញ្ជាក់បានក៏ដោយ។ ចក្ខុវិស័យគោលនយោបាយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក |English Version| Global stock markets plummeted for a third consecutive session on Monday, with European and Asian markets posting sharp declines following the latest U.S. tariff announcements. The commodities market also took a hit, with gold dropping to a new low of $2,957 per ounce this week. Here’s a breakdown: Japan’s Response to Trump’s Trade Policies Japan has strongly warned about Trump’s tariff negatively impacting the global economy and free trade system while stating that “Japan will not sacrifice its domestic industries just to appease Trump.” Despite these tensions, Trump described a recent call with Ishiba as highly productive, suggesting optimism amid the standoff. U.S.-EU Trade Tensions President Trump pressed the European Union to buy more U.S. energy to reduce the trade deficit, dismissing the EU’s current tariff response as “not enough.” While the EU commission responds with a potential 25% tariff on US goods, which will take effect from May 16th. U.S.-China Trade Conflict Escalates Meanwhile, Trump escalated tensions with China, threatening an additional 50% tariff on Chinese goods if China does not retract its recent 34% tariff increase by April 8, 2025. The new U.S. 50% tariffs will begin on April 9. U.S.-Iran Nuclear Tensions Trump has taken a firm stance against Iran possessing nuclear weapons and warned of severe consequences if talks fail. He hinted at a potential direct meeting with Iran on Saturday, though details remain unconfirmed. U.S. Economic Policy Outlook Navarro’s Optimism: Trade Adviser Peter Navarro dismissed recession fears as “silly,” pointing to anticipated tax cuts as a growth driver, aligning with Trump’s economic vision. Trump on Inflation and the Fed: Trump claimed “there is no inflation” and urged the Federal Reserve to cut interest rates to boost the economy.
របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍ត្រូវនឹងថ្ងៃទី 05 ខែមេសា ឆ្នាំ2025 នៅក្នុងរបាយការណ៍នេះ យើងនឹងតាមដានទៅលើបណ្តាសេដ្ឋកិច្ចសំខាន់ៗ រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស តំបន់អឺរ៉ុបនិងប្រទេសចិន ដែលភាគច្រើនផ្តោតសំខាន់ទៅលើសូចនាករសេដ្ឋកិច្ច និងព្រឹត្តិការណ៍សេដ្ឋកិច្ចមួយចំនួនដែលបានកើតឡើងក្នុងសប្តាហ៍នេះ។ សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន វិនិយោគិនភាគច្រើនផ្តោតទៅលើបម្រែបម្រួលពន្ធរបស់លោកប្រធានាធិបតី Donald Trump ដែលបានជំរុញឱ្យមានកំណើនភាពភ័យខ្លាចវិបត្តិសេដ្ឋកិច្ច ព្រមទាំងសម្ពាធអត្រាអតិផរណានៅក្នុងសេដ្ឋកិច្ចថែមទៀតផង។ ទាំងនេះសុទ្ធតែជំរុញឱ្យភាគហ៊ុនអាមេរិកបានធ្លាក់ចុះ ព្រមទាំងធ្វើឱ្យមានបម្រែបម្រែនៅក្នុងទីផ្សារយ៉ាងខ្លាំង។ ជាក់ស្តែង នៅថ្ងៃទី 02 ខែមេសា ឆ្នាំ 2025 លោក Trump បានប្រកាសពន្ធជាសកលចំនួន 10% លើការនាំចូលនិងចូលជាធរមាននៅថ្ងៃទី 05 ខែមេសា ខណៈដែលពន្ធគយដែលមានកម្រិតខ្ពស់ជាងនេះដូចជា 54% លើប្រទេសចិន 20% លើសហភាពអឺរ៉ុប 49% លើកម្ពុជា និងជាច្រើនទៀត – ត្រូវបានកំណត់ឱ្យចាប់ផ្តើមនៅថ្ងៃទី 9 ខែមេសា។ មិនត្រឹមតែប្រទេសដៃគូពាណិជ្ជកម្មធំៗដែលនឹងរងនូវផលប៉ះពាល់តែប៉ុណ្ណោះទេ សូម្បីតែប្រទេសតូចៗក៏នឹងទទួលរងឥទ្ធិពលនេះដែរ។ ទាំងអស់កំពុងបង្កើននូវលទ្ធភាពដែលអាចមានវិបត្តិសេដ្ឋកិច្ច ហើយធ្វើឱ្យវិនិយោគិនជាច្រើនចាកចេញពីទីផ្សារ។ ពោលគឺ ធ្វើឱ្យចំនួនអ្នកនៅក្នុងទីផ្សារមានចំនួនតិច ហើយបម្រែបម្រួលក្នុងទីផ្សារមានកម្រិតច្រើន — ភាគហ៊ុនធ្លាក់ចុះ ទិន្នផល 10 ឆ្នាំរបស់សហរដ្ឋអាមេរិកធ្លាក់ចុះ តម្លៃមាសធ្លាក់ចុះ និង VIX ឡើងខ្លាំង។ ទាំងនេះបានបង្ហាញថា ភាពមិនប្រាកដប្រជាកំពុងកើនឡើងដល់ចំណុច (ការភ័យខ្លាចលើការលោភលន់) ដែលមាស និងប្រភេទទ្រព្យសកម្មផ្សេងទៀតធ្លាក់ចុះ។ ដូចដែលបានបង្ហាញនៅក្នុងអត្ថបទមុនរបស់យើង យើងក៏បានលើកឡើងផងដែរថា កាលណាដែលការភ័យខ្លាចយកឈ្នះលើការលោភលន់ នោះវានឹងនាំឱ្យមាន Sell-offនៅក្នុងទីផ្សារ។ ដូច្នេះ អ្វីដែលយើងអាចតាមដានចាប់ពីពេលនេះ គឺនៅពេលដែលទីផ្សារហ៊ុនបើក។ ពោលគឺ តើការព្រមានរបស់លោក Jim Cramer អំពី Black Monday ក្លាយជាការពិតដែរ ឬទេ? ក្រៅពីនេះ ការចេញផ្សាយទិន្នន័យភាគច្រើនកំពុងបង្ហាញពីការកើនឡើងនៃអត្រាអតិផរណាខ្ពស់ ខណៈពេលដែលសកម្មភាពអាជីវកម្មកំពុងមានសភាពអាក្រក់ជាងមុន។ លើសពីនេះ ទិន្នន័យទីផ្សារការងារកំពុងផ្តល់នូវរូបភាពចម្រុះមួយ ប៉ុន្តែយើងក៏ចាប់ផ្តើមឃើញថាការបញ្ឈប់ការងារចាប់ផ្តើមកើនឡើង និងសកម្មភាពជ្រើសរើសបុគ្គលិកកាន់តែទាបជាងមុន ជាពិសេសអាជីវកម្មបែបលក់រាយ ឬវិស័យផលិតកម្មដែលពឹងផ្អែកលើការនាំចូល។ សូម្បីតែលោកប្រធានធនាគារកណ្តាលអាមេរិក Powell និងអ្នកជំនាញមកពីធនាគារវិនិយោគក៏កំពុងលើកឡើងពីលទ្ធភាពនៃវិបត្តិសេដ្ឋកិច្ច ខណៈពេលដែលទីផ្សារកំពុងជឿជាក់ថា ធនាគារកណ្តាលអាចនឹងកាត់បន្ថយអត្រាការប្រាក់នៅដើមខែមិថុនាឆ្នាំនេះ។ សរុបមក ភាពមិនច្បាស់លាស់នៅក្នុងទីផ្សារការងារ + អតិផរណាខ្ពស់ + កំណើនសេដ្ឋកិច្ចខ្សោយ + ភាពតានតឹងផ្នែកពន្ធគយ → បង្កើនភាពមិនច្បាស់លាស់ខ្ពស់នៅក្នុងទីផ្សារ → ភាគហ៊ុនបានធ្លាក់ចុះកាលពីសប្តាហ៍មុន ហើយអាចនឹងមានលទ្ធភាពច្រើនបន្តនិន្នាការមួយនេះ។ ចក្រភពអង់គ្លេស សម្រាប់សេដ្ឋកិច្ចចក្រភពអង់គ្លេស អាមេរិកបានដាក់ពន្ធបន្ថែម 10% បានមកលើពន្ធ 25% ដែលមានស្រាប់លើដែក អាលុយមីញ៉ូម និងរថយន្ត ដែលនាំឱ្យភាគហ៊ុនចក្រភពអង់គ្លេសជាច្រើនធ្លាក់ចុះបន្ថែមទៀតដោយសារតែកំណើនការភ័យខ្លាចនៃសង្គ្រាមពាណិជ្ជកម្មពិភពលោក។ ទោះបីជាចក្រភពអង់គ្លេសបានជៀសវាងការយកពន្ធខ្ពស់ក៏ដោយ ក៏អាជីវកម្មជាច្រើននៅតែព្រួយបារម្ភអំពីលទ្ធភាពដែលអាចមានការកើនឡើងនៃតម្លៃទំនិញ ឬតម្រូវការទាបជាងមុននោះដែរ។ សូម្បីតែវិទ្យាស្ថានជាតិស្រាវជ្រាវសេដ្ឋកិច្ច និងសង្គម (NIESR) ក៏ព្យាករណ៍ពីកំណើនសេដ្ឋកិច្ចជិតសូន្យនៅឆ្នាំ 2025 ប្រសិនបើភាពតានតឹងនេះកើនឡើង។ រឿងមួយគឺប្រាកដណាស់៖ អតិផរណាប្រាកដជានឹងបន្ទាបទៅលើតម្រូវការ លុះត្រាតែ Trump សម្រេចបាននូវគោលនយោបាយពាណិជ្ជកម្មសូន្យ។ អឺរ៉ុប ទន្ទឹមនឹងនេះដែរ អឺរ៉ុបក៏បានប្រឈមមុខនឹងបញ្ហាដូចគ្នាជាមួយនឹងទីផ្សារភាគហ៊ុនធ្លាក់ចុះ និងការធ្លាក់ចុះនៃការព្យាករណ៍កំណើនសេដ្ឋកិច្ច ចំពេលអតិផរណាកើនឡើង។ ជាមួយនឹងភាពទន់ខ្សោយនៃស្ថានភាពសេដ្ឋកិច្ច ក្រុមហ៊ុន Goldman Sachs បានរំពឹងថាផលិតផលក្នុងស្រុកសរុបអាចនឹងធ្លាក់ចុះ 0.7% នៅចុងឆ្នាំ 2025 ខណៈពេលដែលធនាគារកណ្តាលអឺរ៉ុប (ECB) កំពុងរំពឹងថានឹងមានកំណើនយឺតនៅ 0.1% នៅក្នុង Q2, 0% នៅក្នុង Q3 និង 0.2% នៅក្នុង Q4 ។ ដូច្នេះហើយ ពួកគេបានព្យាករណ៍ពីការកាត់បន្ថយអត្រាការប្រាក់ដែលអាចកើតមានឡើងនៅក្នុងខែមេសា និងខែមិថុនា។ → ក្តីបារម្ភរបស់ខ្ញុំធ្លាក់ទៅលើសេដ្ឋកិច្ចអាល្លឺម៉ង់ ដែលជាសេដ្ឋកិច្ចផ្តោតលើការនាំចេញ និងពឹងផ្អែកលើវិស័យផលិតកម្ម។ ជាមួយនឹងភាពតានតឹងពាណិជ្ជកម្មដែលកំពុងបន្ត សេដ្ឋកិច្ចនេះនឹងត្រូវបានរងផលប៉ះពាល់ខ្លាំងបំផុត។ ប្រទេសចិន បន្ទាប់ពីលោក Trump បានប្រកាសពន្ធ 54% លើប្រទេសចិននៅថ្ងៃទី 04 ខែមេសា ប្រទេសចិនបានវាយបកវិញជាមួយនឹងពន្ធ 34% លើការនាំចូលរបស់សហរដ្ឋអាមេរិកទាំងអស់ដែលមានប្រសិទ្ធភាពនៅថ្ងៃទី 10 ខែមេសា រួមជាមួយនឹងពាក្យបណ្តឹងរបស់ WTO និងការត្រួតពិនិត្យការនាំចេញលើដីកម្រដូចជា samarium, gadolinium និង dysprosium ដែលមានសារៈសំខាន់សម្រាប់ឧស្សាហកម្មបច្ចេកវិទ្យា និងការពារជាតិរបស់សហរដ្ឋអាមេរិក។ ការប្រកាសនេះបាននាំឱ្យសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនកាន់តែតានតឹង ខណៈដែលភាគហ៊ុនចិន និងភាគហ៊ុនអាមេរិកធ្លាក់ចុះកាន់តែខ្លាំងឡើង។ |English Version| Weekly Data Summary Report As of April 05, 2024 In this report, we will assess major economies, including the United States, the United Kingdom, the Eurozone, and China, mainly based on their economic indicators and economic events that have occurred within this week. The United States Last week, the market was more focused on Trump’s tariff escalation, rising recession fears, and persistent inflation pressures than on the data itself. This led to a plummet in the US stock market and significant volatility in the commodities market. On “Liberation Day,” Trump declared a universal 10% tariff on imports on April 05, while higher reciprocal tariffs—such as 54% on China, 20% on the European Union, 49% on Cambodia, and many more—were set to begin April 9. Not only were the major trading partners being affected, but even small countries also faced the same problem. All are raising the bar on recession, and fear led the investor to leave the market, resulting in lower liquidity in the market, which pushes to higher volatility in the market—stocks dumped, US 10-year yield down, GOLD prices down, and VIX up. These showed that uncertainty is rising to the point (fear over greed) that gold and other asset classes have become less attractive to investors. As shown in our previous post, we also mentioned that fear overtakes greed. Therefore, what we can monitor from now is when the stock market opens. Is Jim Cramer’s warning about Black Monday coming true? Taking a step back on the data release, the majority are supporting higher inflation pressure, while the business activities are scaling back most negatively. While some labor data gave a mixed picture, we also see layoffs starting to mount and slow hiring activities in industries, particularly in retail and manufacturing reliant on imports. Even Powell and experts from investment banks are also citing a possibility of a recession while the markets are pricing in the FED Fund rate cut earlier, to June this year. In short, mixed labor market conditions + higher inflation + weak economic growth + tariff tensions → higher uncertainty in the market → stocks plunged last week and might continue to do so. The United Kingdom For the UK economy, the 10% tariffs came on top of the existing 25% tariffs on steel, aluminum, and automobiles, which have led many UK stocks to slump further due to fears of a global trade war escalating. Although the UK avoided the higher reciprocal tariffs, many businesses still worried over the potential external shock that might influence higher pricing and slower demand. Even the National Institute of Economic and Social Research (NIESR) also forecasts near-zero economic growth in 2025 if this tension escalates. One thing is for sure: inflation will surely eat up everyone’s purchasing power unless Trump achieves the zero-trade policy. The European Meanwhile, the Europeans also faced the same problem with a tumbling stock market and a decline in growth forecasts amid higher inflation. With a fragile economic outlook skewing around the recession risk, Goldman Sachs has already expected a 0.7% GDP reduction by the end of 2025, while the European Central Bank (ECB) is anticipating slower growth at 0.1% in Q2, 0% in Q3, and 0.2% in Q4. Therefore, they projected a potential rate cut in April and June. → My concerns fall on the German economy, which is export-oriented and reliant on the manufacturing sectors. With ongoing trade tension, this economy will be affected the most, with a possibility of recession looming. China After Trump announced a 54% tariff on China on April 04, China struck back with a 34% tariff on all US imports effective April 10, alongside a WTO complaint and export controls on rare earths like samarium, gadolinium, and dysprosium—critical for U.S. tech and defense industries. This has led the US-China trade war to escalate while dipping both Chinese stocks and US stocks even further as uncertainty arose.
Trump’s Tariff Bombshell: 10% Base Rate Hits April 5, Targeted Hikes Loom as Markets Brace for Stagflation សេចក្តីប្រកាសពន្ធគយនៅព្រឹកព្រលឹមរបស់ប្រធានាធិបតី Donald Trump បាននាំមកនូវព័ត៌មានលម្អិតជាច្រើន៖ ឥឡូវនេះ ទីផ្សារកំពុងភ័យស្លន់ស្លោ ដោយសារតែការភ័យខ្លាចនៃស្ថិរតាអតិផរណា និងភាពមិនប្រាកដប្រជាជាសកល ដែលបានកើតឡើងតាំងពីព្រឹកមិញនេះ។ អ្នកជំនាញមកពី Markets Live, JPMorgan Asset Management, Goldman Sachs, Bank of America Corp. និងអ្នកផ្សេងទៀតបានបង្ហាញពីក្តីបារម្ភរបស់ពួកគេលើបញ្ហាពន្ធដែលអាចធ្វើឱ្យតម្លៃភាគហ៊ុនកាន់តែធ្លាក់ចុះ និងជំរុញសេដ្ឋកិច្ចឆ្ពោះទៅរកស្ថិរតាអតិផរណា។ ការឆ្លើយតបពីដៃគូពាណិជ្ជកម្មសំខាន់ៗនឹងអាចកើតមានឡើង ហើយនឹងក្លាយជាចំណុចលេចធ្លោនៃខែ។ ប្រសិនបើដៃគូទាំងនេះសងសឹកវិញ ហានិភ័យនៃស្ថិរតាអតិផរណានឹងកើនឡើង។ ប្រសិនបើការភ័យខ្លាចយកឈ្នះលើភាពលោភលន់ ហើយអ្នកវិនិយោគរត់គេចចេញពីទីផ្សារ នោះយើងអាចឃើញរលកនៃការលក់ចេញពីទីផ្សារច្រើនជាងមុន(Sell off, especially can be seen in S&P500)។ ប្រតិកម្មទីផ្សារ៖ តម្លៃមាសកើនឡើងលើសពី $3160 ក្នុងមួយអោន ខណៈដែលព័ត៌មានពន្ធដាររបស់លោក Trump បង្កើនការព្រួយបារម្ភអំពីស្ថិរភាពនិងភាពមិនច្បាស់លាស់នៃទីផ្សារ។ | English Version | President Donald Trump’s early morning tariff announcement brought a flood of details, so let’s break it down. Now, the market is panicking due to stagflation fear and global uncertainty that stemmed from earlier this morning. Experts from Markets Live, Macro Strategist, JPMorgan Asset Management, Goldman Sachs, Bank of America Corp., and others expressed their concerns on the tariff problem that could deepen equity sell-offs and push the economy toward stagflation. The responses from major trading partners are incoming and will be the highlight of the month; therefore, the old playbook still applies. If these partners retaliate, the risk of stagflation will grow, keeping markets on edge. If fear overtakes greed and investors flee, we could see a wave of sell-offs. Market Reaction: Gold prices rally above $3160 per ounce as Trump’s tariff news amplifies stagflation worries and market uncertainty.
Will Trump’s third tariff option ease some tension in the market? ធនាគារកណ្តាលធំៗដូចជា ធនាគារកណ្តាលអាមេរិក ធនាគារកណ្តាលជប៉ុន ឬសូម្បីតែធនាគារកណ្តាលផ្សេងទៀតនៅតែមានក្តីព្រួយបារម្ភទៅលើផលប៉ះពាល់ពន្ធអាមេរិកមកកាន់ប្រទេសរៀងៗខ្លួន។ ពោលគឺលើកឡើងពីបញ្ហាអតិផរណា។ សូម្បីតែនៅក្នុងរបាយការណ៍សន្ទស្សន៍អ្នកគ្រប់គ្រងការទិញរបស់ ISM កាលពីយប់មិញ ក៏បានលើកឡើងពីការព្រួយបារម្ភរបស់អាជីវកម្មនៅទីនោះផងដែរ។ ពួកគេលើកឡើងថាបញ្ហាអតិផរណានេះអាចនឹងបន្តជះឥទ្ធិពលទៅកាន់ប្រាក់ចំណេញ ព្រមទាំងប្រតិបត្តិការអាជីវកម្មក្នុងរយៈពេលវែង។ ជាក់ស្តែង តម្លៃបានកើនឡើងដល់ 69.4 ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីពាក់កណ្តាលឆ្នាំ 2022 ហើយក៏ជាឆ្នាំដែលមានបញ្ហាអតិផរណានោះដែរ។ អ្វីដែលជាបញ្ហាធំគឺ ទីផ្សារការងារកាន់តែទន់ខ្សោយ និងតម្រូវការកាន់តែទាបជាងមុនដោយទាំងនេះសុទ្ធតែបង្ហាញពីការធ្លាក់ចុះនៃសកម្មភាពវិស័យផលិតកម្ម។ យោងតាមប្រភព WSJ បានរាយការណ៍ថាក្រុមការងារសេដ្ឋកិច្ចរបស់ប្រធានាធិបតី Donald Trump កំពុងរៀបចំជម្រើសពន្ធទីបី ដែលអាចតិចជាងពន្ធ 20% លើបណ្តាប្រទេសមួយចំនួន។ ប្រសិនបើជម្រើសពន្ធទីបីនេះបង្ហាញពីការរំខានកាន់តែខ្លាំងទៅលើបញ្ហាពាណិជ្ជកម្មជាពិសេសជាមួយប្រទេសចិន នោះតម្រូវការមាសអាចនឹងមានច្រើន ដែលជំរុញឱ្យតម្លៃអាចកើនឡើង។ ហើយផ្ទុយមកវិញ ប្រសិនបើជម្រើសទីបីនេះបង្ហាញពីការបន្ធូរបន្ថយភាពមិនប្រាកដប្រជានៅក្នុងទីផ្សារ តាមរយៈការកាត់បន្ថយពន្ធលើដៃគូពាណិជ្ជកម្មសំខាន់ៗ នោះតម្លៃមាសនឹងធ្លាក់ចុះបន្តិច។ សម្រាប់ពេលនេះ អ៊ីស្រាអែលបានលុបចោលការយកពន្ធលើទំនិញនាំចូលពីសហរដ្ឋអាមេរិក ដែលនាំឱ្យមានសញ្ញាវិជ្ជមានសម្រាប់មនុស្សគ្រប់គ្នា ខណៈដែលកាណាដា និងម៉ិកស៊ិកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការដាក់ពន្ធវិលត្រឡប់មកវិញ ប្រសិនបើលោក Trump សម្រេចចិត្តបន្តដាក់ពន្ធទៅលើពួកគេ។ យោងតាមសេតវិមាន ពន្ធលើរថយន្តនឹងចូលជាធរមាននៅថ្ងៃទី 3 ខែមេសា ស្របពេលដែលពួកគេអះអាងដដែលៗថា មនុស្សគ្រប់រូបអាចជៀសវាងពន្ធដោយការផ្លាស់ប្តូរផលិតកម្មទៅសហរដ្ឋអាមេរិក។ |English Version| Major central banks, either from the Federal Reserve, the Bank of Japan, or even others, continue to stress the impact of the US tariffs on the respective nations, namely in the inflation problem. Even in the Purchasing Managers’ Index report from ISM last night, the business survey also worried that this import inflation would scale back on their profit margin and long-term prospects of their business operation. Pricing soared to 69.4, the highest since mid-2022, which also marks a year of inflation coming back. The pain point is that weak labor markets and demand are coming into play, which could paint a picture of overall deterioration in the manufacturing sector. And again, not only in the US! A familiar source from WSJ reported that President Donald Trump’s economic team is preparing a third tariff option that could be less than a 20% tariff on a subset of nations. If this third tariff option signals a more targeted but still disruptive trade policy while raising more trade disputes with China, demand for gold could rise, pushing prices upward. And vice versa, if this third option hints at easing the uncertainty through lowering the tariff on major trading partners. For now, Israel eliminated the tariff on US-imported goods, leading to a positive sign for everyone, while Canada and Mexico are ready for a reciprocal tariff if Trump decides to pursue this so-called reciprocal tariff. According to the White House, the car tariffs go into effect on April 3rd, while repeating the claims that everyone can avoid the tariff by moving production to the US.
Is Gold Eyeing $3,200 This Month? គិតត្រឹមថ្ងៃទី 01 ខែមេសា ឆ្នាំ 2025 តម្លៃមាសបានកើនឡើងខ្ពស់បំផុតលើសពី $3,130 ក្នុងមួយអោន ដោយសារតែភាពភ័យខ្លាចលើបញ្ហាអតិផរណាកាន់តែច្រើន កាលកំណត់ពន្ធរបស់លោក Trump ក៏ខិតជិតមកដល់ គួបផ្សំជាមួយនឹងតម្រូវការទ្រព្យសម្បត្តិសុវត្ថិភាព។ ខាងក្រោមនេះគឺជាអ្វីដែលគួរតែតាមដាននៅក្នុងខែមេសា។ ***Disclaimer៖ ខ្លឹមសារអត្ថបទខាងក្រោមនេះសុទ្ធតែពឹងផ្អែកលើទស្សនៈមតិផ្ទាល់ខ្លួន និងព័ត៌មានមួយចំនួនតែប៉ុណ្ណោះ។ នេះមិនគួរចាត់ទុកជាដំបូន្មានហិរញ្ញវត្ថុនោះឡើយ ពោលគឺគប្បីពិគ្រោះជាមួយទីប្រឹក្សាហិរញ្ញវត្ថុរបស់លោកអ្នក មុននឹងធ្វើការសម្រេចចិត្តវិនិយោគណាមួយ។ សូមអរគុណ។ ការវិភាគសេដ្ឋកិច្ច កត្តាទី 1៖ ការដាក់ពន្ធរបស់លោកប្រធានាធិបតី Donald Trump(ព្រឹត្តិការណ៍សំខាន់) ការសន្យារបស់លោកប្រធានាធិបតី Trump ក្នុងការដាក់ពន្ធត្រឡប់ទៅលើប្រទេសជិតខាងជាពិសេសទៅលើប្រទេសចិន សហភាពអឺរ៉ុប ក៏អាចជាប្រទេសរុស្សុី ព្រមទាំងទៅលើប្រទេសដែលនាំចូលនូវប្រេងរបស់ប្រទេសវេណេហ្ស៊ុយអេឡា។ ហើយប្រសិនបើប្រទេសទាំងនេះបានដំឡើងពន្ធត្រឡប់ទៅវិញ នោះវានឹងបង្កើននូវភាពមិនច្បាស់ក្នុងទីផ្សារកាន់តែច្រើន។ សូមកត់សម្គាល់ថា៖ គន្លឹះ៖ ការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្ម នឹងនាំឱ្យវិនិយោគិនកាន់តែភ័យខ្លាចកាន់តែច្រើនលើកំណើនអតិផរណា គួបផ្សំជាមួយនឹងភាពមិនច្បាស់លាស់ទៀតនោះ មាសអាចនឹងកើនឡើង។ កត្តាទី 2៖ សង្គ្រាម ការគំរាមកំហែងផ្នែកយោធាជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់អាចនឹងបន្តមាន ប្រសិនបើកិច្ចព្រមព្រៀងមិនបានសម្រេច រួមជាមួយនឹងការផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា ទាំងនេះសុទ្ធតែបង្កើនភាពមិនច្បាស់លាស់ និងបង្កើនតម្លៃមាស។ គន្លឹះ៖ ភាពតានតឹងសង្រ្គាមនៅតែបន្តកើតមាន ដែលនឹងនាំវិនិយោគិនទៅរកទ្រព្យសុវត្ថិភាពកាន់តែច្រើន។ កត្តាទី 3៖ ធនាគារកណ្តាលអាមេរិក ធនាគារកណ្តាលអាមេរិកគ្រោងនឹងបន្ធូរបន្ថយ Balance Sheet ក្នុងល្បឿនយឺតជាងមុនចាប់ពីថ្ងៃទី 1 ខែមេសា ដោយឆ្លុះបញ្ជាំងពីទិដ្ឋភាពនៃការឈានជើងទៅរកការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ (QE)។ ទាំងអស់នេះ សុទ្ធតែអាចនាំឱ្យមានការធ្លាក់ថ្លៃប្រាក់ដុល្លារអាមេរិក និងការជំរុញឱ្យមាសឡើងខ្ពស់ជាងមុន។ គន្លឹះ៖ ធនាគារកណ្តាលដែលបង្ហាញពីគោលជំហរបែប dovish អាចគាំទ្រតម្លៃមាសកាន់តែខ្ពស់ជាងមុន។ ប៉ុន្តែប្រសិនបើពួកគេប្រកាន់យកគោលជំហរបែបរឹតបន្តឹងវិញនោះ ការធ្លាក់ចុះនៃតម្លៃមាសនៅតែអាចកើតមានឡើង។ ការវិភាគបច្ចេកទេស នេះគឺជាសេណារីយ៉ូមួយចំនួនសម្រាប់តម្លៃមាសក្នុងខែមេសា៖ |English Version| As of April 01, gold hit a record high above $3,130 per ounce, fueled by tariff anticipation, inflation fears, and safe-haven demand, setting the stage for April. Here is something you should look forward to in April. ***Disclaimer: This content reflects personal opinions and is intended for informational purposes only. It should not be construed as financial advice. Consult with a qualified financial advisor before making any investment decisions. Thank you. Fundamental Analysis Factor 1: Reciprocal Tariff Date or Liberation Day (Main Event)Trump’s pledge to impose reciprocal tariffs on neighboring countries, particularly in China, the EU, and possibly Russia, as well as nations reliant on Venezuela’s oil exports. And any further escalation could increase market uncertainty Remember: Highlight: Trade tensions rising would lead to inflation fear and uncertainty, which potentially boosts gold as a hedge. Factor 2: Escalating WarMilitary threats over Iran’s nuclear program if an agreement is not reached, along with Middle East flare-ups, are all heightening uncertainty and boosting gold. Highlight: War tension persists, which would lead investors to risk-off, spiking safe-haven demand further. Factor 3: Federal ReserveThe Fed is planning to slow balance sheet runoff starting April 1, suggesting a view of approaching the quantitative easing (QE) but not entirely. All of this is leading to the devaluation of the US dollar and the pushing of gold even higher. Highlight: A dovish Fed could support gold prices, though exemptions or firm QT might turn it bearish short term. Technical Analysis Here are some scenarios for the GOLD price in April: Scenario 4: If the price breaks below 3095, look for another sell position exit target at 3079-3071. Scenario 1: If the market breaks above 3151.95, look for a buy opportunity in the target of 3168-3175. Scenario 2: If the market breaks below 3137.83, look for a sell opportunity and aim to exit the target at the buy reversal level of 3109. Scenario 3: Swing Buy Position should wait for Long at buy reversal 3109.
Deadline Looms: US-Iran Relations Strain Under Tariffs and Retaliation Risks ជម្លោះអាមេរិក-អ៊ីរ៉ង់ ទំនាក់ទំនងរវាងអាមេរិក និងអ៊ីរ៉ង់នៅតែមានភាពតានតឹង បន្ទាប់ពីលោកប្រធានាធិបតី Trump បានដំឡើងពន្ធនិងគំរាមកំហែងពួកគេជាមួយនឹងសកម្មភាពយោធា។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Khamenei បានព្រមានអំពី “ការវាយប្រហារទៅវិញ ប្រសិនបើសហរដ្ឋអាមេរិកធ្វើសកម្មភាពលើការគំរាមកំហែងបន្ថែមទៀត” ដែលបង្ហាញពីការត្រៀមខ្លួនក្នុងការសងសឹកត្រឡប់ទៅវិញ។ ខណៈពេលដែលលោក Trump បានបង្ហាញថាការវាយប្រហាររបស់សហរដ្ឋអាមេរិកនឹងបន្តប្រឆាំងនឹងក្រុម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ ដើម្បីទទួលបានសេរីភាពឡើងវិញ។ ភាគីទាំងពីរសុទ្ធតែបានបង្ហាញពីការត្រៀមខ្លួនក្នុងការសងសឹកត្រឡប់ទៅវិញ ទោះបីកិច្ចចរចាដោយប្រយោលនៅតែអាចធ្វើទៅបានក៏ដោយ។ ការដាក់ពន្ធ ពេលវេលាកំណត់ពន្ធបានខិតជិតមកដល់ហើយ។ ប្រសិនបើ Trump បន្តជាមួយរបៀបវារៈរបស់គាត់ដោយគ្មានការលើកលែងពន្ធណាមួយនោះទេ នោះកូដកម្មពីដៃគូពាណិជ្ជកម្មសំខាន់ៗនឹងត្រលប់មកវិញ ហើយវានឹងបង្កើនហានិភ័យនៃអតិផរណាបន្ថែមទៀត។ សហភាពអឺរ៉ុប និងចក្រភពអង់គ្លេសអាចប្រឈមមុខនឹងផលប៉ះពាល់យ៉ាងសំខាន់ ដោយលោកស្រីប្រធានធនាគារកណ្តាលអឺរ៉ុប Lagarde រំពឹងថាអាចនឹងប៉ះពាល់ទៅលើកំណើន ពោលគឺអាចធ្លាក់ចុះចំនួន 0.3%។ ចំណែករុស្ស៊ីវិញ បើទោះបីជាលោក Trump មិនមានការប្តេជ្ញាចិត្តយកពន្ធលើប្រេងរុស្ស៊ីក៏ដោយ ការគំរាមកំហែងណាមួយដែលបង្កឡើងចំពោះកិច្ចព្រមព្រៀងសន្តិភាពនឹងអាចជំរុញរូបលោកឱ្យដាក់ពន្ធទៅលើរុស្សីនោះដែរ។ *** យោងតាម (ប្រភពមិនច្បាស់លាស់មួយ)បានលើកឡើងថា រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Nominee Bessent ថា “Trump នឹងប្រកាសភារកិច្ចដែលត្រូវគ្នានៅម៉ោង 3 រសៀលថ្ងៃពុធ” ដែលនឹងនៅម៉ោង 2 ព្រឹកថ្ងៃព្រហស្បតិ៍ម៉ោងនៅទីក្រុងភ្នំពេញ។ |English Version| US-Iran Conflict US-Iran relations remain intense after Trump’s plan to impose tariffs while threatening them with military action. Iran’s Supreme Leader Khamenei has warned of a “strong reciprocal blow” if the US acts on threats, indicating readiness to retaliate. While Trump has indicated US strikes will persist against Iran-backed Houthis to secure the freedom of navigation. Both sides signal readiness to escalate, though indirect talks remain possible. Tariffs The reciprocal tariffs deadline is approaching. If Trump continues with his agenda without any exemptions, then the strike from major trading partners will be back, and that will heighten the risk of inflation further. The EU and UK can face significant affected, with ECB’s Lagarde likely anticipating growth impacts, though a specific 0.3% drop is very likely. As for Russia, despite Trump having no commitment to tariffing on Russian oil, any threat posed to the peace deal will trigger this bullet point. ***According to (unreliable sources) US Treasury Secretary Nominee Bessent, “Trump will declare matching duties at 3 p.m. on Wednesday,” which will be around 2 am on Thursday in Phnom Penh time.
របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍ត្រូវនឹងថ្ងៃទី 31 ខែមីនា ឆ្នាំ2025 នៅក្នុងរបាយការណ៍នេះ យើងនឹងតាមដានទៅលើបណ្តាសេដ្ឋកិច្ចសំខាន់ៗ រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងតំបន់អឺរ៉ុប ដែលភាគច្រើនផ្តោតសំខាន់ទៅលើសូចនាករសេដ្ឋកិច្ច និងព្រឹត្តិការណ៍សេដ្ឋកិច្ចមួយចំនួនដែលបានកើតឡើងក្នុងសប្តាហ៍នេះ។ តំបន់អឺរ៉ូ ស្ថានភាពរវាងសហភាពអឺរ៉ុប និងលោកប្រធានាធិបតី Trump នៅតែមានភាពតានតឹង ហើយវិនិយោគិនមួយចំនួននឹងតាមដានទៅលើព័ត៌មានបន្ថែមទៀតទាក់ទងនឹងពន្ធគយនៅខែមេសា។ យោងតាមអធិការបតីអាល្លឺម៉ង់លោក Scholz បានលើកឡើងថា “គោលដៅរបស់អឺរ៉ុបគឺកិច្ចសហប្រតិបត្តិការ ប៉ុន្តែសហភាពអឺរ៉ុបនឹងឆ្លើយតបលើការដាក់ពន្ធត្រឡប់ទៅវិញ ប្រសិនបើសហរដ្ឋអាមេរិកមិនទុកជម្រើសឱ្យពួកគេ”។ ជាក់ស្តែងនេះបានសបញ្ជាក់ថា ពួកគេនៅតែអាចចរចាបន្ថែមទៀត មុនពេលដែលកាលកំណត់បានឈានមកដល់។ លើសពីនេះ ធនាគារកណ្តាលអឺរ៉ុបក៏បានបន្ទាបការព្យាករណ៍ការនាំចេញសម្រាប់ឆ្នាំ 2025 ហើយនេះនឹងឆ្លុះបញ្ជាំងពីការប្រុងប្រយ័ត្នកាន់តែខ្លាំងចំពោះភាពមិនច្បាស់លាស់លើពាណិជ្ជកម្ម។ ជាក់ស្តែង អ្នកវិភាគមួយចំនួនបានលើកឡើងថា “ពន្ធ 25% របស់សហរដ្ឋអាមេរិកលើការនាំចេញរបស់សហភាពអឺរ៉ុបអាចកាត់បន្ថយផលិតផលក្នុងស្រុកសរុបរបស់សហភាពអឺរ៉ុបពី 0.33% ទៅ 0.4% ក្នុងរយៈពេលខ្លី ជាមួយនឹងផលប៉ះពាល់រយៈពេលវែងអាចមានសក្តានុពលកាន់តែខ្លាំងប្រសិនបើការសងសឹកលើការដាក់ពន្ធនៅតែបន្តមាន។” ក្រៅពីនេះ ប្រទេសដែលនាំចេញទំនិញធ្ងន់ៗ ដូចជាអាល្លឺម៉ង់ (រថយន្ត) អុីតាលី (គ្រឿងម៉ាស៊ីន) និងអៀរឡង់ (ឱសថ) អាចប្រឈមនឹងវិបត្តិសេដ្ឋកិច្ច។ ដូច្នេះបើទំនាក់ទំនងសហភាពអឺរ៉ុប និងអាមេរិកកាន់តែតានតឹង នោះកំណើនសេដ្ឋកិច្ចទាំងពីរនឹងត្រូវរងផលប៉ះពាល់យ៉ាងខ្លាំង។ លើសពីនេះ ជាមួយនឹងលទ្ធភាព 80% នៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអឺរ៉ុប(ECB) ចំនួន 0.25% នៅក្នុងខែមេសា ទាំងអស់នេះអាចនឹងបង្កើននូវសម្ពាធអតិផរណាកាន់តែខ្លាំង ហើយក៏អាចធ្វើឱ្យប្រាក់អឺរ៉ូកាន់តែខ្សោយ នេះបើធៀបនឹងរូបិយប័ណ្ណផ្សេងទៀត។ ហើយប្រសិនបើ ECB ពិតជាកាត់បន្ថយមែននោះ នេះក៏មានន័យថាពួកគេនឹងព្យាយាមជំរុញកំណើនសេដ្ឋកិច្ចជាជាងការបន្ទាបអត្រាអតិផរណាមករកអត្រាគោលដៅ។ ចក្រភពអង់គ្លេស ចក្រភពអង់គ្លេសនៅតែស្ថិតក្នុងស្ថានភាពទន់ខ្សោយ អត្រាអតិផរណានៅតែបន្តស្ថិតលើសពីអត្រាគោលដៅប្រចាំឆ្នាំ ស្របពេលដែលក្តីកង្វល់បំណុលសាធារណៈនៅតែមាន។ ជាក់ស្តែង សេដ្ឋកិច្ចវិទូបានព្យាករណ៍ពីលទ្ធភាពដែលអាចមានការជាប់គាំងនៃសេដ្ឋកិច្ច ព្រមទាំងឥទ្ធិពលមកពីគោលនយោបាយពន្ធរបស់លោក Trump ធ្លាក់មកលើសេដ្ឋកិច្ចចក្រភពអង់គ្លេស។ ក្រុមហ៊ុន Goldman Sachs ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP)អាចនឹងស្ថិតនៅក្នុងកម្រិត 0.2%-0.3% ក្នុងឆ្នាំ 2025 ប្រសិនបើបញ្ហាពន្ធនៅតែបន្ត។ ព័ត៌មានវិជ្ជមានគឺ ប្រាក់ឈ្នួលមានកម្រិតលើសពីទិន្នន័យអតិផរណា។ ចំពោះបញ្ហាពន្ធគយ បើទោះបីជាផលប៉ះពាល់ពន្ធគយពេញលេញនឹងមិនប៉ះពាល់អង់គ្លេសដូចការប៉ះពាល់របស់សហភាពអឺរ៉ុបក៏ដោយ ក៏វានឹងបង្កើនហានិភ័យអតិផរណា ធ្វើឱ្យទំនុកចិត្តអ្នកប្រើប្រាស់ចុះខ្សោយ កំណើនកាន់តែទន់ខ្សោយ។ លើសពីនេះ គឺនឹងបន្ទាបប្រាក់ GBP ធៀបនឹងរូបិយប័ណ្ណផ្សេងទៀត។ សហរដ្ឋអាមេរិក លោកប្រធានាធិបតី Donald Trump បច្ចុប្បន្នកំពុងព្យាយាមផ្លាស់ប្តូរនូវស្ថានភាពសេដ្ឋកិច្ចអាមេរិក ពោលគឺយើងកំពុងមើលឃើញពីភាពទន់ខ្សោយនៃសន្ទស្សន៍អារម្មណ៍វិនិយោគិន ការកើនឡើងនៃការរំពឹងទុកអត្រាអតិផរណា ព្រមទាំងការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចនាពេលថ្មីៗនេះ។ អ្នកវិភាគជាច្រើនឥឡូវនេះកំពុងបន្ទាបការព្យាករណ៍ផលិតផលក្នុងស្រុកសរុប GDP ដែលអ្នកខ្លះក៏ព្យាករណ៍ថានឹងទាបជាងកំណើន 0.0% (ការព្យាករណ៍របស់ Atlanta FED) និងខ្លះទៀតព្យាករណ៍ថាអាចនឹងធ្លាក់ចុះដល់ 1.7% (Deloitte) ដែលទាំងអស់បង្ហាញពីផលប៉ះពាល់គោលនយោបាយពន្ធមកកាន់សេដ្ឋកិច្ចអាមេរិក។ ប្រសិនបើ Trump ពិតជាដាក់ពន្ធសងសឹកដូចការរំពឹងទុកនៅថ្ងៃទី 02 ខែមេសា វានឹងជំរុញឱ្យមានការភ័យខ្លាចចំពោះភាពជាប់គាំងកាន់តែច្រើននៅក្នុងទីផ្សារ។ ដូច្នេះហើយបានជាធនាគារកណ្តាលអាមេរិកបច្ចុប្បន្នមានយុទ្ធសាស្ត្រកាន់តែប្រុងប្រយ័ត្នចំពោះការសម្រេចចិត្តអត្រាការប្រាក់។ ក្រៅពីនោះ លោក Trump ក៏បានគំរាមរុស្ស៊ី អ៊ុយក្រែន និងអ៊ីរ៉ង់ផងដែរ។ → ទាំងអស់នេះកំពុងតែបង្កឱ្យមានការរំខានមួយចំនួននៅលើទីផ្សារប្រេងពិភពលោក ដែលអាចនឹងបង្កើនសម្ពាធអតិផរណាឱ្យកាន់តែខ្លាំងថែមទៀត។ |English Version| Weekly Data Summary Report As of March 31, 2025 In this report, we will assess major economies, including the United States, the United Kingdom, and the Eurozone, mainly based on their economic indicators and economic events that have occurred within the week. The Eurozone The situation between the EU and Trump remains intense as all await the April tariff confirmation from both economies. As per German Chancellor Scholz, “Europe’s goal is cooperation, but the EU will respond as one if the US leaves us no choice, such as with steel and aluminum tariffs,” leaving some room for further negotiation before the deadline comes. The European Central Bank also downgraded net-export projection for 2025, hinting at a cautious outlook as an uncertain trade loomed. In fact, analysts cited that, “A 25% U.S. tariff on EU exports could reduce EU GDP by 0.33% to 0.4% in the short term, with longer-term impacts potentially greater if retaliation spirals.” Additionally, export-heavy nations like Germany (automotive), Italy (machinery), and Ireland (pharmaceuticals) could face recessionary pressures. So, having said that, if the EU and US relationship becomes more strained, then both economic growth will definitely be hit by a significant blow. Furthermore, with an 80% chance of a 0.25% ECB rate cut in April, all are likely to bring more inflation while weakening the EUR against other currencies. And if the ECB really eases, then it is seen that the ECB is now prioritizing saving the economy rather than controlling inflation. The United Kingdom The United Kingdom remained in a weak state as growth continued to soften, inflation stayed above the target and public debt concerns still loomed. In fact, economists forecast to see a stagnation and external shocks from Trump’s tariff policy falling on the UK economy. Goldman Sachs projects a 0.2%-0.3% GDP in 2025 if the tariff continues with its current trend. The only positive news is that wages now outpace the inflation data, offering some relief for a while, albeit we’re all knowing that inflation could eat up the consumer spending at any time. For the tariff problem, although the full materialized tariff would not affect as much as the EU’s, this will heighten the inflation risk, weakening consumer confidence, softening growth, and lowering the GBP against other currencies. The United States Not only to its peers, President Donald Trump is now reshaping the US economy, given how we are now seeing a weaker investor sentiment; higher inflation expectation comes into play while the growth begins to weaken. Many analysts are now downgrading the GDP forecast, which some also project to be below potential growth (as per Atlanta FED) and some down to 1.7% (Deloitte), all suggesting an uncertainty in policy and tariff effects. So now, if Trump really imposes retaliatory tariffs as expected on April 02, this will fuel more stagflation fear in the market. Therefore, we are now seeing a cautious approach from the Federal Reserve. Aside from that, Trump also threatened Russia, Ukraine, and Iran with new tariff sanctions and economic aids. → All of these are causing some disruption in the global oil market, potentially putting upward inflation pressures even further.
Gold Hits $3,065 as Trade War Looms: Allies Unite Against Trump’s Tariffs តម្លៃមាសបានបំបែកកំណត់ត្រាសារជាថ្មីម្តងទៀត ដោយកើនឡើងខ្ពស់លើសពី $3,065 ក្នុងមួយអោន នៅពេលដែលភាពតានតឹងពាណិជ្ជកម្មកើនឡើង។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិក រួមទាំងសហភាពអឺរ៉ុប កាណាដា និងសូម្បីតែប្រទេសចិន បានរួបរួមគ្នាប្រឆាំងទៅនឹងគោលនយោបាយពាណិជ្ជកម្មដ៏អាក្រក់របស់លោកប្រធានាធិបតី Trump តាមរយៈការដាក់ពន្ធត្រឡប់ទៅវិញ។ យោងតាមនាយករដ្ឋមន្រ្តីកាណាដា Carney “វាច្បាស់ណាស់ថាសហរដ្ឋអាមេរិកលែងជាដៃគូដែលអាចទុកចិត្តបានទៀតហើយ” ដែលជាសញ្ញានៃការត្រៀមខ្លួនដើម្បីទប់ទល់នឹងពន្ធគយនៅពេលដែលពេលវេលាកំណត់បានខិតជិតមកដល់ (ថ្ងៃទី2 ខែមេសា)។ ខណៈដែល Trump ក៏អាចនឹងដាក់ពន្ធបន្ថែមទៀត ដូចការបង្ហោះរបស់គាត់កាលពីម្សិលមិញ។ ទន្ទឹមនឹងនេះ ប្រធានាធិបតីម៉ិកស៊ិក Sheinbaum នៅតែប្រុងប្រយ័ត្នចំពោះឆ្លើយតបរបស់លោកទៅកាន់បញ្ហាពន្ធមួយនេះ។ ដោយលើកឡើងពីបញ្ហាប្រឈមនៃការផ្លាស់ប្តូរទីតាំងរោងចក្ររថយន្តទៅកាន់សហរដ្ឋអាមេរិក ខណៈពេលដែលលើកឡើងពីលទ្ធភាពដែលអាចកើតមានកំណើនការបាត់បង់ការងារយ៉ាងច្រើនប្រសិនបើពួកគេទទួលយកពន្ធមួយនេះ។ ប្រទេសម៉ិកស៊ិកគ្រោងនឹងឆ្លើយតបជាផ្លូវការនៅអំឡុងថ្ងៃទី 2-3 ខែមេសា។ លើសពីនេះ IMF ក៏បានបញ្ជាក់ផងដែរថា “ប្រសិនបើបញ្ហានេះនៅតែបន្តមាន នោះពន្ធគយរបស់ Trump នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសកាណាដា និងម៉ិកស៊ិក” ដោយបង្ហាញពីលទ្ធភាពនៃការធ្លាក់ចុះសេដ្ឋកិច្ចបន្ថែមទៀត។ ជាក់ស្តែង វិនិយោគិននឹងតាមដានទៅលើការសម្រេចចិត្តពន្ធគយនាសប្តាហ៍ក្រោយ ព្រមទាំងការឆ្លើយតបរបស់ប្រទេសទាំងនោះ។ ទីផ្សារអាចនឹងមានបម្រែបម្រួលខ្លាំងជាមិនខាន។ អ្វីដែលមិនអាចជៀសផុតនោះ គឺការដាក់ពន្ធអាចនឹងបង្កើនអត្រាអតិផរណា ព្រមទាំងបន្ទាបកំណើនសេដ្ឋកិច្ចផងដែរ។ ដូច្នេះសន្ទស្សន៍តម្លៃ PCE នៅយប់នេះ ដែលធនាគារកណ្តាលអាមេរិកពេញនិយមក្នុងការប្រើប្រាស់វា នឹងផ្តល់នូវព័ត៌មានសំខាន់ៗបន្ថែមទៀត។ |English Version| Gold prices shattered records once again, soaring to an all-time high above $3,065 per ounce as trade tensions intensified. Major U.S. trading partners, including the European Union, Canada, and even China, have united in opposition to President Trump’s aggressive trade policies through a collective reciprocal. According to Canada’s PM Carney, “It is clear that the United States is no longer a reliable partner,” signaling readiness to counter with tariffs as deadlines loom. While Trump also won’t be backing down and is willing to respond back, as per his posting yesterday. Meanwhile, Mexico’s President Sheinbaum remains cautious about retaliating against Trump’s tariffs. Citing the challenges of relocating auto plants to the U.S. while warning it would trigger significant job losses if the tariff is accepted. Mexico plans to finalize its stance by April 2-3. With all of that in mind, the IMF also stated that, “If sustained, Trump’s tariffs would have a significant adverse effect on Canada and Mexico’s growth outlook,” highlighting the potential for economic gloom in both nations, which are already grappling with stagnation. All eyes now turn to next week’s critical tariff deadline, which promises to reveal how these economies will respond. Market volatility appears inevitable. Tariffs would bring more inflation and diminish economic growth; that is a fact. So tonight’s PCE price index—the FED’s most favorite inflation gauge—will also bring some light. So stay tuned!
Trump’s Trade: Tariff Shifts, Federal Reserve’s Response, and Greenland Ambitions. ពន្ធគយរបស់ប្រទេសចិនអាចនឹងត្រូវបានបន្ទាប លោកប្រធានាធិបតី Donald Trump អាចនឹងពិចារណាកាត់បន្ថយពន្ធលើប្រទេសចិន ស្របពេលដែលទាមទារទៅលើការគាំទ្រទៅលើការលក់ប្រតិបត្តិការរបស់អាមេរិកក្នុង ByteDance Ltd. មកកាន់ក្រុមហ៊ុនអាមេរិក នេះបើយោងតាមប្រភព Bloomberg ។ ទោះបីជាប្រទេសចិនមិនបានឆ្លើយតបភ្លាមៗទៅនឹងការអត្ថាធិប្បាយរបស់គាត់ក៏ដោយ ប៉ុន្តែមនុស្សជាច្រើនកំពុងរំពឹងយ៉ាងខ្លាំងថា ប្រសិនបើប្រទេសចិនពិតជាយល់ព្រមចំពោះសំណើនេះ នោះវានឹងផ្តល់នូវ “សញ្ញាអាក្រក់” ដូចដែលបានលើកឡើងដោយលោក Josef Gregory Mahoney សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ East China Normal University របស់ទីក្រុងសៀងហៃ។ នេះក៏មានន័យថាវាអាចបង្កើតការប្រកួតប្រជែងកាន់តែខ្លាំងជាងអ្វីដែលប្រទេសចិនកំពុងមានរួចទៅហើយ។ ពន្ធទៅលើគ្រឿងយន្តនឹងចូលជាធរមាននៅថ្ងៃទី 02 ខែមេសា លោក Trump ក៏បានប្រកាសពីការអនុវត្តពន្ធ 25% លើរថយន្តទាំងអស់ដែលមិនត្រូវបានផលិតនៅក្នុងសហរដ្ឋអាមេរិក ហើយនឹងចូលជាធរមាននៅថ្ងៃទី 02 ខែមេសា។ គោលដៅចម្បងគឺ ដើម្បីបង្ខំឱ្យក្រុមហ៊ុនធំ ៗ ផ្លាស់ទីផលិតកម្មរបស់ពួកគេនិងជំរុញការបង្កើតការងារបន្ថែមទៀតនៅក្នុងសហរដ្ឋអាមេរិក។ ពោលគឺពួកគេមានជម្រើសពីរ គឺការផ្លាស់ទីផលិតកម្ម ឬក៏ប្រឈមមុខនឹងពន្ធខ្ពស់។ ទាំងពីរជម្រើសនេះសុទ្ធតែអាចចាត់ជាចំណូលសម្រាប់សហរដ្ឋអាមេរិកបាន លុះត្រាតែពួកគេបានរកឃើញនូវទីផ្សារថ្មី។ យ៉ាងណាក៏ដោយសម្រាប់សហភាពអឺរ៉ុបវិញ លោក Trump នៅតែនិយាយដដែលៗនូវសេចក្តីថ្លែងការណ៍របស់គាត់ស្តីពីការធ្វើបាបដោយ EU ពោលនេះក៏បានបង្ហាញថា ការចរចារវាងប្រទេសទាំងពីរអាចនឹងពិបាក។ ជាក់ស្តែង សូម្បីតែមន្ត្រីកំពូលៗរបស់សហភាពអឺរ៉ុប ក៏រំពឹងថានឹងសេដ្ឋកិច្ចពួកគេអាចនឹងប្រឈមមុខនឹងការដាក់ពន្ធ 20% ពីលោក Trump ដែរ នេះបើយោងតាមកាសែត Financial Times ។ ហ្គ្រីនឡែន ប្រធានាធិបតី ដូណាល់ ត្រាំ នៅតែព្យាយាមចង់គ្រប់ដណ្តប់ Greenland ដើម្បីជាប្រយោជន៍ដល់សន្តិសុខអន្តរជាតិ។ ធនាគារកណ្តាលអាមេរិក ធនាគារកណ្តាលអាមេរិកនៅតែបញ្ជាក់សារជាថ្មីថាសេដ្ឋកិច្ចអាមេរិកនៅឆ្ងាយពីវិបត្តិសេដ្ឋកិច្ច ហើយពួកគេនៅតែបេជ្ញាចិត្តក្នុងការបន្ទាបអត្រាអតិផរណាមកត្រឹមកម្រិតគោលដៅ នេះបើយោងតាមសមាជិកធនាគារកណ្តាលអាមេរិកលោក Musalem។ នេះក៏មានន័យថាពួកគេនៅតែបើកចំហចំពោះការដំឡើងអត្រាការប្រាក់បន្ថែមទៀត ប្រសិនបើអតិផរណាផ្លាស់ទីលើសពី 2% ។ លើសពីនេះ លោកក៏បានលើកឡើងថា អាជីវកម្មខ្នាតតូចមួយចំនួននៅតែស្ទាក់ស្ទើរក្នុងការជ្រើសរើសបុគ្គលិក និងការវិនិយោគបន្ថែមទៀត។ យោងតាមឧបករណ៍ CME Fedwatch ឥឡូវនេះវិនិយោគិនជឿជាក់ថាអាចនឹងមានភាគរយក្នុងការដំឡើងអត្រាការប្រាក់ដូចគ្នា។ |English Version| Possible Tariff Reduction on China Trump might consider reducing the tariff on China in exchange for Beijing’s support on the sale of US operations of ByteDance Ltd., as per a Bloomberg source. Although China has not immediately responded back to his earlier comment, many are highly anticipating that if China really agrees to this request, then this sends a “bad signal,” as stated by Josef Gregory Mahoney, a professor of international relations at Shanghai’s East China Normal University. Meaning that this might create even more fierce competition than we already had in the competitive industry and hostility from one firm to another. Auto Tariff will come into effect on April 02 Trump also announced his motive for implementing a 25% tariff on all cars that are not made in the United States, which will come into effect on April 02 while collecting on April 03. The goal is to force major companies to move their production and stimulate more job creation in the US. Either you move or you will be faced with high tariffs; all will become revenue for the US unless you find other stream markets. Yet, for the EU, Trump still repeated his statement on being mistreated by the EU, which having an exemption or negotiation, would be far off from the table. In fact, even top EU officials also anticipate a 20% tariff coming from Trump, as per the Financial Times. Greenland President Donald Trump is still pestering to take over Greenland for the sake of international security. Federal Reserve The Federal Reserve is still reaffirming that the US economy is far off from the recession or even stagflation, yet remains committed toward bringing the inflation down to the restrictive level, as per the FED’s Musalem. This also means that they are still open to more interest rate hikes if the inflation moves far beyond the 2%. While he is also addressing a freezing of hiring and investing by the small businesses. As per CME Fedwatch tool, the odds now open on a range of 450-475 after the statement, addressing on having a slight hawkish tone.