What is Spread? 💸គម្លាតថ្លៃ សំដៅដល់គម្លាតរវាងតម្លៃទិញនិងលក់នៃគូរូបិយប័ណ្ណ ឬវត្ថុធាតុដើមផ្សេងៗ (មាស ឬ ប្រេង)។ទំហំ និងបម្រែបម្រួលនៃគម្លាតថ្លៃអាស្រ័យលើកត្តាផ្សេងៗដូចជា សាច់ប្រាក់ និងទ្រព្យងាយប្តូរជាសាច់ប្រាក់(liquidity) ភាពប្រែប្រួល និងប្រភេទផ្សេងៗនៃផលិតផលហិរញ្ញវត្ថុ។ ឧទាហរណ៍៖ នៅក្នុងទីផ្សាររូបិយប័ណ្ណបរទេស គម្លាតថ្លៃគឺជាភាពខុសគ្នារវាងតម្លៃដេញថ្លៃ (Bid price) និងតម្លៃសួរ (Ask price) នៃគូរូបិយប័ណ្ណ ឬជាភាពខុសគ្នារវាងតម្លៃលក់ចេញ និងតម្លៃទិញចូលរូបិយប័ណ្ណក្នុងទីផ្សារ។ តម្លៃដេញថ្លៃ ឬ Bid price គឺជាតម្លៃខ្ពស់បំផុតដែលអ្នកទិញមានយល់ព្រមក្នុងការចំណាយទិញទៅលើរូបិយប័ណ្ណមួយ ខណៈដែលតម្លៃសួរ ឬ Ask price គឺជាតម្លៃទាបបំផុតដែលអ្នកលក់យល់ព្រមទទួលទិញរូបិយប័ណ្ណណាមួយ។ គម្លាតថ្លៃត្រូវបានគិតជា pip ដែលជាឯកតាតូចបំផុតនៅក្នុងទីផ្សារហិរញ្ញវត្ថុ។ គម្លាតថ្លៃតូចមានន័យថា ទីផ្សាររូបិយប័ណ្ណមានលំហូរសាច់ប្រាក់ល្អ និងមានលក្ខណៈប្រកួតប្រជែង ខណៈដែលគម្លាតថ្លៃធំមានន័យថា គូរូបិយប័ណ្ណនេះមានលក្ខណៈខ្សោយ និងលំហូរសាច់ប្រាក់ទាប។ នៅក្រុមហ៊ុន អេសធី ម៉ាឃីត យើងមានផ្តល់ជូននូវគម្លាតថ្លៃតូចបំផុតសម្រាប់អតិថិជនរហូតដល់ ០ (pip) តែប៉ុណ្ណោះ! ចាប់ផ្តើមវិនិយោគជាមួយ អេសធី ម៉ាឃីត នៅថ្ងៃនេះ!📈🎯 ⏬English Below⏬ 💸Spread is the difference between the buy and sell prices of an asset. The size and variation of the spread depend on various factors, such as liquidity, volatility, and type of financial products. For example: In the forex market, the spread is the difference between the bid and ask prices of a currency pair. The bid price is the highest price that a buyer is willing to pay for a currency, while the ask price is the lowest price that a seller is willing to accept for a currency. The spread is usually quoted in pips, which are the smallest unit of price movement in forex. A narrow spread means that the currency pair is liquid and competitive, while a widespread means that the currency pair is illiquid and inefficient. At STMarket, we offer a tight spread as low as 0 pip for our clients! Start trading like a professional with STMarket today!📈🎯
🔍💰What is Commission Fee? 💰កម្រៃជើងសារក្នុងទីផ្សារហិរញ្ញវត្ថុ សំដៅដល់កម្រៃដែលឈ្មួញជើងសារឧបករណ៍និស្សន្ទគិតថ្លៃសម្រាប់ប្រតិបត្តិការវិនិយោគលើផលិតផលហិរញ្ញវត្ថុ ឬសេវាពិគ្រោះយោបល់ផ្នែកវិនិយោគផ្សេងៗទៀត។ កម្រៃជើងសារគឺជាការចំណាយដ៏សំខាន់មួយក្នុងវិស័យទិញលក់ផលិតផលហិរញ្ញវត្ថុ ដោយសារអ្នកវិនិយោគត្រូវបង់ទៅឱ្យឈ្មួញជើងសារឧបករណ៍និស្សន្ទនៅរាល់ពេលដែលពួកគេទិញ ឬលក់ផលិតផលហិរញ្ញវត្ថុ ដូចជា រូបិយប័ណ្ណបរទេស លោហធាតុ ភាគហ៊ុន សន្ទស្សន៍ភាគហ៊ុនជាដើម។ តម្លៃកម្រៃជើងសារប្រែប្រួលអាស្រ័យលើឈ្មួញឧបករណ៍ជើងសារនិស្សន្ទនីមួយៗ ប្រភេទនៃគណនីដែលអ្នកវិនិយោគជ្រើសរើសបើក និងទំហំ ឬតម្លៃនៃការជួញដូររបស់ពួកគេ។ នៅក្រុមហ៊ុន អេសធី ម៉ាឃីត យើងមានផ្តល់ជូននូវប្រភេទគណនីស្តង់ដារ Standard និងគណនី Premium ដែលមិនគិតថ្លៃកម្រៃជើងសារ (Zero Commission Fee) ព្រមទាំងផ្តល់ជូននូវសេវាពិគ្រោះយោបល់ផ្នែកទីផ្សារហិរញ្ញវត្ថុដោយឥតគិតថ្លៃ។ តោះ! តើលោកអ្នកនៅចាំអ្វីទៀត? ចាប់ផ្តើមវិនិយោគជាមួយ អេសធី ម៉ាឃីត នៅថ្ងៃនេះ!📈🎯 ⏬English Below⏬ 💰A commission fee in trading is a service charge that a broker or a platform charges for executing a trade or providing investment advice. Commission fees are one of the main costs of trading, as traders have to pay them every time they buy or sell financial products, such as forex, commodities, stocks, indices, etc. The amount of commission fee varies depending on the broker or the platform, the type of account that the trader opens, and the size or value of the trade. At STMarket, we offer Standard and Premium account types that charge zero commission fees. On top of that, we also offer free consulting services to clients and visitors to our office! Start trading like a professional with STMarket today!📈🎯
🔍What is Initial Margin? 💰ម៉ាជីនដំបូងសំដៅដល់ទំហំសាច់ប្រាក់ដំបូងដែលត្រូវបានកំណត់គិតជាភាគរយនៃទំហំវិនិយោគសរុបដែលអតិថិជនត្រូវដាក់តម្កល់ជាចាំបាច់ក្នុងគណនីមុនធ្វើការជួញដូរ។ គណនីម៉ាជីន គឺជាគណនីមួយប្រភេទដែលអនុញ្ញាតឱ្យអ្នកប្រើកម្រិតឡេវើរ៉េច ដែលមានន័យថាអ្នកអាចខ្ចីប្រាក់ពីឈ្មួញជើងសារឧបករណ៍និស្សន្ទរបស់អ្នក ដើម្បីបង្កើនទំហំវិនិយោគ និងបង្កើនផលចំណេញរបស់លោកអ្នក។ 🔎ឧទាហរណ៍៖ ឧបមាថាអ្នកចង់ទិញភាគហ៊ុន ១០០ ភាគហ៊ុនដែលមានតម្លៃ ៥០ ដុល្លារក្នុងមួយហ៊ុន។ តម្លៃសរុបនៃការទិញគឺ ៥,០០០ ដុល្លារ។ ប្រសិនបើអ្នកប្រើគណនីសាច់ប្រាក់ ដែលជាប្រភេទគណនីដែលមិនអនុញ្ញាតឱ្យមានLeverage អ្នកត្រូវបង់ប្រាក់ចំនួន ៥,០០០ ដុល្លារពេញដែលជាប្រាក់ផ្ទាល់ខ្លួនរបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកប្រើគណនីដែលប្រើMargin អ្នកអាចខ្ចីប្រាក់មួយចំនួនពីឈ្មួញជើងសារឧបករណ៍និស្សន្ទរបស់អ្នក ហើយត្រូវបង់តែមួយភាគនៃតម្លៃទិញសរុបរបស់អ្នក។ ទឹកប្រាក់ដែលត្រូវបង់មួយភាគនេះហៅថាម៉ាជីនដំបូង។ ឧទាហរណ៍មួយទៀតនោះគឺ ប្រសិនបើអ្នកចង់ទិញ ១,០០០ EURUSD នៅអានុភាពនៃ ១:១០០ មានន័យថាអ្នកនឹងត្រូវការយ៉ាងហោចណាស់ ១០ អឺរ៉ូនៅក្នុងគណនី។ ប្រសិនបើរូបិយប័ណ្ណដាក់ប្រាក់របស់អ្នកគឺ USD ហើយអត្រា EURUSD គឺ ១.២នោះម៉ាជីនរបស់លោកអ្នកដែលត្រូវដាក់សម្រាប់ការចាប់ផ្តើមត្រេតមានតម្លៃស្មើនឹង ១២ ដុល្លារ។ ⏬English Below⏬ 💰Margin or Initial margin is the amount of money that a trader needs to deposit with a broker or a platform to open and maintain a leveraged position. Margin is also known as the collateral or the security for the borrowed funds that are used to amplify the trade size and potential returns. A margin account is a type of account that allows you to use leverage, which means borrowing money from your broker, to increase your purchasing power and potentially magnify your returns. 🔎For example: Suppose you want to buy 100 shares of a stock that costs $50 per share. The total value of the purchase is $5,000. If you use a cash account, which is a type of account that does not allow leverage, you need to pay the full amount of $5,000 with your own money. However, if you use a margin account, you can borrow some of the money from your broker and pay only a fraction of the purchase price with your own money. This fraction is called the initial margin. Another example is that if you want to buy 1,000 EURUSD at a leverage of 1:100, meaning you will need at least 10 EUR in the account. If your deposit currency is USD and EURUSD rate is 1.2, then your margin used for opening this position will be $12.
Why dive into investing during your early twenties? ប្រសិនបើអ្នកមានអាយុខ្ទង់២០ឆ្នាំអ្នកប្រហែលជាអាចគិតថាការវិនិយោគគឺជាអ្វីដែលមានតែមនុស្សវ័យកណ្តាល ឬមនុស្សវ័យចំណាស់ដែលមានប្រភពចំណូលខ្ពស់ និងបទពិសោធច្រើនទើបប្រឡូកក្នុងវិស័យនេះ។ អ្នកក៏ប្រហែលជាអាចគិតថាចាំពេលដែលអ្នកមានលុយកាន់តែច្រើន និងស្ថិរភាពជាងនេះ ចាំវិនិយោគនៅពេលក្រោយ។ ហើយអ្នកក័ប្រហែលជាគិតថាការវិនិយោគអាចនឹងស្មុគស្មាញ និងមានហានិភ័យខ្ពស់សម្រាប់អ្នក។ ប៉ុន្តែសូមគិតដូច្នេះ! ការវិនិយោគក្នុងវ័យ ២០ឆ្នាំរបស់អ្នកអាចនិយាយបានថាជាការសម្រេចចិត្តដ៏ល្អបំផុតមួយដែលអ្នកអាចធ្វើបាន សម្រាប់ធានានូវអនាគតហិរញ្ញវត្ថុរបស់អ្នក!✨✨ 📥ហើយនេះគឺជាហេតុផលមួយចំនួនដែលអ្នកគួរតែចាប់ផ្តើមវិនិយោគក្នុងវ័យ ២០ឆ្នាំ៖ ចំណុចទី១៖ ពេលវេលា។ នៅក្នុងការវិនិយោគ ពេលវេលាគឺជាកត្តាមួយដ៏សំខាន់សម្រាប់អ្នក។ ប្រសិនបើអ្នកធ្វើការវិនិយោគកាន់តែយូរ អ្នកអាចទទួលបានប្រាក់ចំណេញកាន់តែច្រើនពីមិនថាអ្នកយកប្រាក់ទៅសន្សំជាមួយធនាគារដើម្បីយកការប្រាក់ ឬធ្វើការវិនិយោគទៅលើផលិតផលហិរញ្ញវត្ថុណាមួយដូចជា ភាគហ៊ុន សន្ទស្សន័ភាគហ៊ុន មាស ប្រេង ឬធ្វើការទិញលក់រូបិយប័ណ្ណអន្តរជាតិ។ ឧទាហរណ៏ ប្រសិនជាអ្នកវិនិយោគ $១,០០០ ក្នុងអត្រា ១០% ប្រចាំឆ្នាំ។ បើអ្នកវិនិយោគក្នុងរយៈពេលមួយឆ្នាំ អ្នកនឹងមានប្រាក់ $១,១០០ ។ ប្រសិនបើអ្នកវិនិយោគរយៈពេល ២ ឆ្នាំអ្នកនឹងមាន ១,២១០ ដុល្លារ។ ប្រសិនបើអ្នកវិនិយោគរយៈពេល ៣ ឆ្នាំអ្នកនឹងមាន ១,៣៣១ ដុល្លារ។ល។ ដូចដែលអ្នកបានឃើញហើយ លុយរបស់អ្នកកើនឡើងជាង ១០០ ដុល្លារក្នុងមួយឆ្នាំៗ ហើយកាលណាអ្នកវិនិយោគកាន់តែយូរ អ្នកនឹងទទួលបានប្រាក់ចំណេញកាន់តែច្រើន។ ចំណុចទី២៖ ការទទួលយកហានិភ័យបានខ្ពស់។ ជាទូទៅក្នុងការវិនិយោគកាលណាកម្រិតហានិភ័យកាន់តែខ្ពស់ កម្រិតទទួលបានផលចំណេញក៏កាន់តែច្រើនដូចគ្នា។ នៅពេលអ្នកនៅក្មេង អ្នកអាចមានលទ្ធភាពទទួលយក ហានិភ័យច្រើនជាមួយនឹងការវិនិយោគរបស់អ្នក ពីព្រោះអ្នកក៏មានពេលច្រើនដូចគ្នាក្នុងការងើបឡើងមក វិញពីការខាតបង់ទាំងនោះ និងរៀនសូត្រអំពីហានិភ័យផ្សេងៗក្នុងវិស័យនេះ។ នៅពេលអ្នកកាន់តែចំណាស់ និងកាន់តែខិតជិតចូលនិវត្តន៍ អ្នកនឹងមិនសូវប្រថុយប្រថានក្នុងការវិនិយោគនោះទេ ពោលគឺភាគច្រើន ពួកគាត់វិនិយោគទៅលើវិស័យណាដែលមានហានិភ័យទាប ប៉ុន្តែភាគលាភ ឬប្រាក់ចំណេញក៏ ទទួលបានទាបដូចគ្នា។ ចំណុចទី៣៖ អ្នកអាចសម្រេចបានគោលដៅហិរញ្ញវត្ថុរបស់អ្នកបានឆាប់។ ការវិនិយោគក្នុងវ័យ ២០ឆ្នាំអាចជួយអ្នកឱ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់អ្នកឆាប់ជាងការវិនិយោគនៅពេលក្រោយ។ មិនថាអ្នកចង់ទិញផ្ទះ ចាប់ផ្តើមអាជីវកម្ម ធ្វើដំណើរជុំវិញពិភពលោក ឬចូលនិវត្តន៍មុននេះទេ ការវិនិយោគអាចជួយអ្នកសម្រេចបានគោលដៅទាំងនោះលឿនជាងមុន។ ហេតុដូចនេះហើយ បើសិនជាអ្នកឆាប់ចាប់ផ្តើមក្នុងវិស័យវិនិយោគមួយនេះ និងព្យាយាមសិក្សាពីវិស័យនេះឲ្យបានខ្ជាប់ខ្ជួន អ្នកនឹងអាចបង្កើតមូលដ្ឋានគ្រឹះហិរញ្ញវត្ថុដ៏រឹងមាំដែលអាចជួយឲ្យអ្នកសម្រេចបំណងប្រាថ្នារបស់លោកអ្នកបាន។ ការវិនិយោគសម្រាប់អ្នកដែលស្ថិតក្នុងវ័យ ២០ឆ្នាំ មិនទាមទារឲ្យលោកអ្នកមានប្រាក់ចំណូល ឬលុយច្រើន នោះទេទើបអាចចាប់ផ្ដើមបាន។ អ្នកអាចចាប់ផ្តើមវិនិយោគក្នុងទឹកប្រាក់ត្រឹម $១០០ ឬតិចជាងនេះ។ សូមចង ចាំថា ការវិនិយោគមិនផ្តោតសំខាន់ទាំងស្រុងទៅលើចំនួនលុយដែលអ្នកមាននោះទេ ប៉ុន្តែវាផ្តោតសំខាន់ ទៅលើថាតើទឹកប្រាក់របស់លោកអ្នកនឹងអាចកើនឡើងបានប៉ុន្មាន ៥ឆ្នាំ ឬ ១០ឆ្នាំទៅមុខទៀត ប្រសិនបើអ្នក ចាប់ធ្វើការវិនិយោគពីឥឡូវនេះ។ ដូច្នេះតើលោកអ្នកនៅចាំអ្វីទៀត។ ចាប់ផ្តើមវិនិយោគនៅថ្ងៃនេះ ដើម្បីធានាអនាគតហិរញ្ញវត្ថុរបស់អ្នកនៅ ថ្ងៃស្អែក! |English Version| If you are in your 20s, you might think that investing is something that only older and richer people do. You might think that you have plenty of time to save and invest later when you have more money and more stability. You might think that investing is too complicated and risky for you. But you would be wrong! Investing in your 20s is one of the best decisions you can make for your financial future! Here are some reasons why you should start investing in your 20s: You have time on your side. When it comes to investing, time is your most valuable asset. The longer you invest, the more you can benefit from the power of compound interest, which is the interest earned on your interest. Compound interest can turn a small amount of money into a large amount of money over time. For example, let’s say you invest $1,000 at a 10% annual return. If you invest for one year, you will have $1,100. If you invest for two years, you will have $1,210. If you invest for three years, you will have $1,331. And so on. As you can see, your money grows by more than $100 each year, because you are earning interest on your interest. You can afford to take more risks. Investing involves risks and rewards. Generally, the higher the risk, the higher the potential reward. But also the higher the potential loss. When you are young, you can afford to take more risks with your investments, because you have more time to recover from any losses. You can also invest in more aggressive and volatile assets, which can offer higher returns than safer and more stable assets, such as bonds and cash. As you get older and closer to retirement, you will need to shift your portfolio to more conservative and less risky assets, which will limit your growth potential. You can achieve your financial goals sooner. Investing in your 20s can help you achieve your financial goals sooner than if you wait until later. Whether you want to buy a house, start a business, travel the world, or retire early, investing can help you get there faster. By investing early and regularly, you can build a solid financial foundation that will support your dreams and aspirations. Investing in your 20s does not require a lot of income or money. You can start investing with as little as $100 or even less. Remember that investing is not about how much money you have, but how much money you can grow over time. By starting to invest early and regularly, you can take advantage of the power of compound interest and build your wealth for the future. So don’t wait any longer. Start investing in your 20s today and secure your financial future tomorrow!
🔍What is Pip? 🏷Pip គឺជាឯកតារង្វាស់ដែលប្រើដើម្បីបង្ហាញពីការផ្លាស់ប្តូរតម្លៃរវាងរូបិយប័ណ្ណពីរនៃគូរូបិយប័ណ្ណណាមួយ។ Pip មានពាក្យពេញជាភាសាអង់គ្លេសថា “percentage in point” ឬ “price interest point”។ Pip ជាធម្មតាគឺជាខ្ទង់ទសភាគចុងក្រោយនៃសម្រង់តម្លៃ ហើយវាគឺជាការបម្រែបម្រួលតម្លៃតូចបំផុតក្នុងអត្រាប្តូរប្រាក់។ ឧទាហរណ៍៖ គូរូបិយប័ណ្ណភាគច្រើនត្រូវបានសរសេរជាលេខទសភាគបួនខ្ទង់ ហើយតម្លៃមួយ pip គឺជាខ្ទង់ទសភាគទីបួននៃលេខ (០.០០០១)។ ឧទាហរណ៍ ប្រសិនបើគូរ EUR/USD មានបម្រែបម្រួលតម្លៃពី ១.១៨០០ ទៅ ១.១៨០៥ នោះមានន័យថាគូនេះកើនឡើងតម្លៃបាន ៥ pip។ ទោះយ៉ាងណាក៏ដោយ មានករណីលើកលែងមួយចំនួន ដូចជាគូប្រាក់យ៉េនជប៉ុន ដែលត្រូវបានសរសេរជាលេខទសភាគពីរខ្ទង់ ហើយតម្លៃមួយ pip គឺជាខ្ទង់ទសភាគទីពីរនៃលេខ (០.០១)។ ឧទាហរណ៍ ប្រសិនបើគូរ USD/JPY មានបម្រែបម្រួលតម្លៃពី ១១០.០០ ទៅ ១១០.០៥ មានន័យថាគូនេះកើនឡើងតម្លៃបាន ៥ pip ដូចគ្នាដែរ។ 📥តាមដានផេករបស់ អេសធី ម៉ាឃីត ដើម្បីទទួលបានមាតិកាជាច្រើនទៀត! ⏬English Below⏬ 🏷Pip is a unit of measurement used to express the change in value between two currencies in a currency pair. Pip stands for percentage in point or price interest point. A pip is usually the last decimal place of a price quote, and it is the smallest price move that an exchange rate can make. For example: Most currency pairs are quoted to four decimal places, and a single pip is the fourth decimal place (0.0001). For instance, if the EUR/USD pair moves from 1.1800 to 1.1805, that is a 5-pip increase. However, there are some exceptions, such as Japanese yen pairs, which are quoted to two decimal places, and a single pip is the second decimal place (0.01). For example, if the USD/JPY pair moves from 110.00 to 110.05, that is a 5-pip increase. 📥Follow STMarket page for more!
The 4 Pillars of Trading. What are they? 1.ការវិភាគបែបមូលដ្ឋាន (Fundamental analysis) ការវិភាគបែបមូលដ្ឋាន គឺជាការសិក្សាលើកត្តាសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកត្តាផ្សេងៗទៀត ដើម្បីយល់ពីតម្លៃពិតនៃទ្រព្យសកម្ម ឬផលិតផលហិរញ្ញវត្ថុ។ វាពាក់ព័ន្ធនឹងការវិភាគទិន្នន័យម៉ាក្រូសេដ្ឋកិច្ច ដូចជាអត្រាការប្រាក់ ផលិតផលក្នុងស្រុកសរុប(GDP) អតិផរណា(Inflation) និងទិន្នន័យការងារ(Unemployment Rate) ឬទិន្នន័យផ្សេងទៀតដើម្បីដឹងពីទិសដៅសក្តានុពលនៃទីផ្សារភាគហ៊ុន ទីផ្សារមូលបត្របំណុល និង ទីផ្សាររូបិយប័ណ្ណ។ 2. ការវិភាគបែបបច្ចេកទេស (Technical analysis) ការវិភាគបែបបច្ចេកទេស គឺជាការសិក្សាលើក្រាប និងទំនោររបស់ផលិតផលហិរញ្ញវត្ថុ ដើម្បីស្វែងរកនិន្នាការរបស់ទីផ្សារ និងធ្វើការសម្រេចចិត្តទិញឬលក់ផលិតផលហិរញ្ញវត្ថុដោយមានអំណះអំណាងត្រឹមត្រូវ។ ការវិភាគបែបបច្ចេកទេសពឹងផ្អែកលើសូចនាករបឋម ដូចជា Support, Resistance ឬលើសូចនាករបច្ចេកទេសដូចជា Moving Average, Oscillators ជាដើម។ 3. ចិត្តវិទ្យានៃការចូលវិនិយោគ (Trading psychology) ពាក់ព័ន្ធនឹងការគ្រប់គ្រងអារម្មណ៍របស់យើងនៅពេលចូលទីផ្សារតាមរយៈការបង្កើនទម្លាប់ល្អៗ ការអនុវត្តតាមផែនការវិនិយោគឲ្យបានត្រឹមត្រូវនិងទៀងទាត់ និងប្រកាន់ជាប់ជានិច្ចនូវវិន័យផ្ទាល់ខ្លួនពេលចូលទីផ្សារ។ 4. ការគ្រប់គ្រងហានិភ័យ (Risk management) ពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យនៃការខាតបង់ដោយកំណត់ stop-loss ត្រឹមត្រូវ ព្រមទាំងមានយុទ្ធសាស្រ្តគ្រប់គ្រងហានិភ័យច្បាស់លាស់ផ្សេងទៀត។ ឧទាហរណ៍ថាលោកអ្នកអាចប្រថុយ 1% ឬ 2% នៃទឹកប្រាក់ក្នុងគណនីរបស់លោកអ្នកក្នុងការចូលផ្សារក្នុងមួយថ្ងៃ ឬ 4% ក្នុងមួយសប្តាហ៍ ឬក្នុងកម្រិតណាមួយដែលលោកអ្នកអាចទទួលយកបាន ដើម្បីរក្សាការខាតបង់របស់យើងឲ្យនៅក្នុងកម្រិតមួយដែលយើងអាចគ្រប់គ្រងបាន។ (English Version ) 1. Fundamental analysis Fundamental analysis is a study of economic, financial, and other factors to understand the true value of the intrinsic value of a financial product ( asset ). It involves analyzing macroeconomic data such as GDP, the Inflation rate, the Unemployment Rate, or other data to paint a longer-term picture of the economy and understand the potential direction of the Stock market, the Bond market, and the Forex market. 2. Technical analysis Technical analysis is the study of graphs to reflect market sentiments of financial products to explore market trends and make logical decisions to buy or sell financial products. Technical analysis relies on primary indicators such as Support, Resistance or on technical indicators such as Moving Averages, Oscillators, and so on. 3. Trading psychology Trading psychology is about our mindset and emotion management when entering the market. This can be achieved through creating good trading habits, implementing a well-thought-out trading plan, and following up regularly with the plan while always adhering to our plan with proper discipline when entering the market. 4. Risk management Risk management is the process of identifying and managing potential risks associated with trading. This includes setting the right stop-loss and having clear risk management strategies. To manage risk, you can limit the amount of equity you risk when entering the market. For example, you can choose to risk 1% or 2% of your trading account’s equity for one day or 4% for a week. You can also choose any other risk level that you are comfortable with and that allows you to keep losses at a level that you can control. Reference: The Four Pillars of Trading | LAT London learntotradethemarket.com
🔍📦What is Lot? 📦ពាក្យថា Lot នៅក្នុងការជួញដូរ សំដៅដល់ចំនួនឯកតាស្តង់ដារនៃទ្រព្យសកម្មដែលលោកអ្នកទិញ ឬលក់ក្នុងប្រតិបត្តិការណាមួយ។ Lot ត្រូវបានប្រើដើម្បីធ្វើឱ្យការជួញដូរកាន់តែងាយស្រួល ដោយសារទ្រព្យសកម្មមួយចំនួនមានតម្លៃខ្ពស់ ឬទាបពេក ដែលពិបាកក្នុងការគណនាការជួញដូរក្នុងឯកតាតែមួយ។ ឧទាហរណ៍៖ ភាគហ៊ុនមួយរបស់ក្រុមហ៊ុន Tesla (TSLA) មានតម្លៃប្រហែល $២៥១.៤៥ គិតត្រឹមថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៣ ដូច្នេះការទិញភាគហ៊ុន ១០០ ហ៊ុន នឹងមានតម្លៃ ២៥,១៤៥ ដុល្លារ។ នោះគឺជាចំនួនដ៏ធំសម្រាប់អ្នកវិនិយោគភាគច្រើន ដូច្នេះពួកគេអាចប្រើប្រាស់ lot ដើម្បីជួញដូរភាគហ៊ុនក្នុងទំហំតូចៗ។ ក្នុងទីផ្សារភាគហ៊ុន មួយ lot ជាធម្មតាស្មើនឹង ១០០ ហ៊ុន ដែលមានន័យថា TSLA មួយ lot មានតម្លៃ ២៥,១៤៥ ដុល្លារ។ ទំហំ lot អាចប្រែប្រួលអាស្រ័យលើប្រភេទនៃផលិតផលហិរញ្ញវត្ថុដែលលោកអ្នកកំពុងជួញដូរ។ ឧទាហរណ៍ នៅក្នុងទីផ្សារ Forex មួយ lot ជាធម្មតាស្មើនឹង ១០០,០០០ ឯកតានៃរូបិយប័ណ្ណមូលដ្ឋាន។ នេះមានន័យថា បើលោកអ្នកចង់ទិញ ឬលក់ មួយ lot នៃគូ EUR/USD លោកអ្នកកំពុងតែជួញដូរ ១០០,០០០ អឺរ៉ូជាដុល្លារអាមេរិក ឬផ្ទុយទៅវិញ។ លើសពីនេះ ទំហំ lot ដែលមានទំហំតូចជាងនេះមានដូចជា មីនី lot (10,000 ឯកតា) មីក្រូ lot (1,000 ឯកតា) និង ណាណូ lot (100 ឯកតា)។ ទំហំ lot តូចៗទាំងនេះអនុញ្ញាតឱ្យលោកអ្នកធ្វើការជួញដូរជាមួយនឹងដើមទុនតិច និងហានិភ័យទាបជាងមុន។ ដើម្បីពន្យល់ពាក្យ lot ឲ្យកាន់តែងាយស្រួលយល់ យើងនឹងងាកមកមើលឧទាហរណ៍ពីជីវិតរស់នៅប្រចាំថ្ងៃមកបកស្រាយ។ លោកអ្នកអាចប្រៀបធៀបការជួញដូរជា lot ទៅនឹងការទិញគ្រឿងទេសក្នុងទំហំធំ ឬការទិញក្នុងលក្ខណៈបោះដុំ។ ឧទាហរណ៍ ប្រសិនបើអ្នកចង់ទិញស៊ុត លោកអ្នកតែងតែទិញវាជាប្រអប់នៅតាមផ្សារ ដែលក្នុងមួយប្រអប់មាន ១២ ស៊ុត ឬស្មើនឹងមួយឡូ។ ការទិញស៊ុតដោយរាប់ជាឡូ ឬប្រអប់មានភាពងាយស្រួលជាងការទិញរាយ។ ដូចគ្នានេះដែរ ប្រសិនបើអ្នកចង់ទិញទឹកដោះគោ អ្នកតែងតែទិញវាដោយលីត្រ ឬ Gallon ដែលអាចចាត់ទុកថាជាទំហំ lot របស់វត្ថុរាវ។ ការទិញទឹកដោះគោដោយលីត្រ ឬ Gallon មានប្រសិទ្ធភាព និងសន្សំសំចៃជាងការទិញដោយមីលីលីត្រ ឬអោន (Ounce)។ ⏬English Below⏬ 📦A lot in trading is a standardized number of units of an asset that you buy or sell in each transaction. A lot is used to make trading more convenient and efficient, as some assets have very high or low values that would be impractical to trade in single units. 💡For example: One share of Tesla (TSLA) costs about $251.45 as of August 7, 2023, so buying 100 shares would cost $25,145. That is a very large amount for most traders, so they can use lots to trade smaller quantities of shares. A lot size for stocks is usually 100 shares, which means that one lot of TSLA would cost $25,145. A lot size can vary depending on the type of asset being traded. For example, in forex trading, a lot size is usually 100,000 units of the base currency. This means that if you want to buy or sell one lot of EUR/USD, you need to exchange 100,000 euros for US dollars, or vice versa. However, there are also smaller lot sizes available, such as mini lots (10,000 units), micro lots (1,000 units), and nano lots (100 units). These smaller lot sizes allow traders to trade with less capital and lower risk. To compare a lot in trading to daily life, you can think of buying groceries in bulk. For example, if you want to buy eggs, you usually buy them by the dozen, which is a lot size of 12 eggs. Buying eggs by the dozen is more convenient and cheaper than buying them individually. Similarly, if you want to buy milk, you usually buy it by the liter or gallon, which are lot sizes of liquid volume. Buying milk by the liter or gallon is more efficient and economical than buying it by the milliliter or ounce.
What’s the Reason Behind FX Markets Being Closed During Weekends? ទីផ្សាររូបិយប័ណ្ណអន្តរជាតិ គឺជាទីផ្សារហិរញ្ញវត្ថុដែលធំជាងគេបំផុត និងត្រូវបានចាត់ទុកថាជាទ្រព្យរាវបំផុតនៅលើពិភពលោក ហើយរូបិយប័ណ្ណនេះទៀតសោតត្រូវបានជួញដូរ ២៤ ម៉ោងក្នុងមួយថ្ងៃ ប្រាំថ្ងៃក្នុងមួយសប្តាហ៍។ ទោះជាយ៉ាងណាក៏ដោយទីផ្សារនេះមិនបើកដំណើរការនៅចុងសប្តាហ៍នោះទេ មានន័យថាមិនមានសកម្មភាពជួញដូរណាមួយនោះទេចាប់ពី ល្ងាចថ្ងៃសុក្ររហូតដល់ល្ងាចថ្ងៃអាទិត្យ។ តើមកពីមូលហេតុអ្វីទៅ? តោះបើចង់ដឹងសូមមកតាមដានទាំងអស់គ្នា!🔔🔔 កត្តាម៉ាក្រូសេដ្ឋកិច្ច និងព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយ ទីផ្សាររូបិយប័ណ្ណអន្តរជាតិទទួលឥទ្ធិពលពីម៉ាក្រូសេដ្ឋកិច្ច និងព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយ ដែលប៉ះពាល់ដល់ការផ្គត់ផ្គង់ និងតម្រូវការរូបិយប័ណ្ណអន្តរជាតិលើទីផ្សារ។ កត្តាទាំងនេះជាធម្មតាអវត្តមាន ឬមានតិចតួចបំផុតនៅចុងសប្តាហ៍ ដោយសារតែអាជីវកម្ម និងស្ថាប័នភាគច្រើនត្រូវបានបិទ ហើយសារព័ត៌មានភាគច្រើនមិនរាយការណ៍ពីព្រឹត្តិការណ៍សំខាន់ៗណាមួយកំឡុងពេលចុងសប្តាហ៍នោះឡើយ។ កត្តាមនុស្ស (Human Factor) មូលហេតុចម្បងមួយដែលទីផ្សារ រូបិយប័ណ្ណអន្តរជាតិបិទនៅចុងសប្តាហ៍គឺដោយសារតែទីផ្សារត្រូវបានជំរុញដោយកត្តាមនុស្សពោលគឺអ្នកវិនិយោគត្រូវការពេលសម្រាកពីការទិញលក់នៅលើទីផ្សារ។ ការជួញដូរនៅក្នុងទីផ្សាររូបិយប័ណ្ណអន្តរជាតិអាចធ្វើឲ្យអ្នកវិនិយោគប្រឈមនឹងភាពតានតឹង ជាពិសេសសម្រាប់ពាណិជ្ជករដែលចូលរួមក្នុងការជួញដូរប្រេកង់ខ្ពស់ ឬប្រើយុទ្ធសាស្រ្ត និងសូចនាករស្មុគស្មាញច្រើន។ ដូច្នេះហើយពួកគាត់ត្រូវការពេលឈប់សម្រាកពីរាល់សកម្មភាពទិញលក់នៅពេលចុងសប្តាហ៍។ កត្តាបច្ចេកទេស ហេតុផលទីបីដែលទីផ្សារ Forex បិទនៅចុងសប្តាហ៍គឺដើម្បីអនុញ្ញាតឱ្យមានតំហែទាំជាប្រចាំសម្រាប់ប្រព័ន្ធទិញលក់និង Platform ផ្សេងៗទៀត។ អ្នកវិនិយោគក្នុងទីផ្សាររូបិយប័ណ្ណអន្តរជាតិច្រើនប្រើបច្ចេកវិទ្យា និងកម្មវិធីទំនើបដើម្បីផ្តល់ឱ្យពាណិជ្ជករនូវលទ្ធភាពចូលទៅកាន់ទីផ្សារកាន់តែខ្ពស់។ Platform និងប្រព័ន្ធទាំងនេះទាមទារការថែទាំ និងការ Update ជាប្រចាំ ដើម្បីធានាថាវាអាចដំណើរការបានរលូន និងសុវត្ថិភាព។ |English Version| The forex market is the largest and most liquid financial market in the world, where currencies are traded 24 hours a day, five days a week. However, the market is not open on weekends, which means that there is no trading activity from Friday evening to Sunday evening. Why is that? Macroeconomic factors and geopolitical events The forex market is influenced by macroeconomic factors and geopolitical events that affect the supply and demand of currencies. These factors are usually absent or minimal during the weekends, as most of the businesses and institutions are closed and most of the news outlets are not reporting any major events. Human Factor One of the main reasons why the forex market closes on weekends is because the market is driven by human beings, who need rest and leisure time. Trading in the forex market can be stressful and demanding, especially for traders who engage in high-frequency trading or use complex strategies and indicators. Technical Factor A third reason why the forex market closes on weekends is that it allows for routine maintenance and updates of trading platforms and systems. Forex brokers use sophisticated technology and software to provide traders with access to the forex market. These platforms and systems require regular maintenance and updates to ensure that they are running smoothly and securely.
Why Should You Own A CFD Trading Account? ហេតុអ្វីបានជាអ្នកត្រូវការគណនីជួញដូរ CFD? តើអ្នកធ្លាប់ឆ្ងល់ពីរបៀបចូលទីផ្សារហិរញ្ញវត្ថុពិភពលោកដោយមិនចាំបាច់មានទ្រព្យសម្បត្តិមូលដ្ឋានទេ? គណនីជួញដូរតាមបែបគម្លាតតម្លៃ (Contract For Difference) អាចនឹងជាដំណោះស្រាយដ៏ល្អមួយសម្រាប់លោកអ្នក។ ខាងក្រោមជាមូលហេតុមួយចំនួនដែលអ្នកគួប្បីដឹង ភាពងាយស្រួលក្នុងការចូលទៅកាន់ទីផ្សារហិរញ្ញវត្ថុពិភពលោក បច្ចេកវិទ្យាធ្វើឱ្យជីវិតរបស់យើងកាន់តែងាយស្រួល ហើយវាអនុញ្ញាតឱ្យអ្នកចូលទៅកាន់ទីផ្សារហិរញ្ញវត្ថុដ៏ធំបំផុតបានភ្លាមៗ ពោលគឺលោកអ្នកអាចធ្វើការជួញដូរទៅលើភាគហ៊ុន សន្ទស្សន៍ តម្លៃវត្ថុធាតុដើម ព្រមទាំងបម្រែបម្រួលតម្លៃរូបិយប័ណ្ណ។ ទាំងអស់នេះអាចធ្វើការជួញដូរបានក្នុងកម្មវិធីតែមួយ។ មិនចាំបាច់មានទ្រព្យក្នុងដៃ ព្រមទាំងអាចរកផលចំណេញបានពីរជម្រើស អ្នកអាចលក់ទ្រព្យសម្បត្តិដោយមិនចាំបាច់មានកម្មសិទ្ធិ។ ដោយមិនចាំបាច់ទិញមាស អ្នកក៏អាចលក់មាសបានដែរ។ លក្ខណៈពិសេសនេះគឺជាហេតុផលដែល CFDs គឺជាទីផ្សារដ៏ល្អសម្រាប់ធ្វើពាណិជ្ជកម្ម។ នេះមានន័យថា លោកអ្នកក៏អាចទទួលបានប្រាក់ចំណេញពីទីផ្សារកើនឡើង និងទីផ្សារធ្លាក់ចុះផងដែរ។ ងាយស្រួលក្នុងការធ្វើប្រតិបត្តិការ និងការប្រើប្រាស់សន្ទនីយភាព លោកអ្នកអាចធ្វើការជួញដូរតាមបែប CFDs បានចាប់ពីប្រាក់ 500 USD ហើយអាចជួញដូរបានក្នុងរយៈពេល 24 ម៉ោងនិង 5 ថ្ងៃក្នុងមួយសប្តាហ៍។ លើសពីនេះ លោកអ្នកក៏អាចប្រើប្រាស់ “សន្ទនីយភាព” ដែលជួយបំពោងប្រាក់របស់លោកអ្នកកាន់តែធំជាងមុន។ ឧទាហរណ៍ អ្នកមាន 1000 ដុល្លារ ដូច្នេះការប្រើសន្ទនីយភាពចំនួន 100: 1 នឹងអនុញ្ញាតឱ្យអ្នកធ្វើប្រតិបត្តិការរហូតដល់ 100,000 ដុល្លារ។ ងាយស្រួលដាក់លើគណនីជួញដូរនៅ STMarket ដាក់ស្នើឯកសារពាក់ព័ន្ធមួយចំនួនទៅកាន់ឈ្នួលជើងសារឧបករណ៍និស្សន្ទរបស់យើងដើម្បីផ្ទៀងផ្ទាត់ និងអនុម័ត ផ្តល់មូលនិធិដល់គណនីជួញដូររបស់អ្នក ហើយអ្នកអាចចាប់ផ្តើមដំណើរជួញដូររបស់អ្នកជាមួយ STMarket បានហើយ។ (English Version) Why do you need a CFD trading account? Have you ever wondered how to access the global financial markets without owning the underlying assets? A CFD (Contract for Difference) trading account provides a solution. Here are the reasons why Conveniently accessing the global financial market Technology makes our lives much easier, and it enables you to access the largest financial market in an instant, from stocks and indices to commodities and currencies, all from a single platform. Do not have to own the underlying and work in a two-way market You can sell assets without owning them. Without actually purchasing gold, you can also sell gold. This feature is the reason why CFDs are a good market to trade. This means that you can also profit from both rising and falling markets. Accessibility and the use of leverage Trading CFDs can be started with as little as 500 USD and is available 24 hours, 5 days per week. This is known as “leverage” which helps to gain exposure to larger positions with a smaller initial investment. For instance, you have 1000 USD, so using the leverage of 100:1 would let you make transactions up to 100,000 USD. Easy to onboard a trading account at STMarket Submit a few relevant documents for our derivatives representatives to verify and approve, fund your trading account, and you are set to begin your trading journey with STMarket.
Understanding about Unemployment Rate ⭐️ គន្លឹះសំខាន់– អត្រាគ្មានការងារធ្វើនៅសហរដ្ឋអាមេរិក (Unemployment rate) គឺជាសូចនាករដែលវាស់វែងពីភាគរយនៃកម្លាំងការងារសរុបដោយរាប់បញ្ចូលទាំងអ្នកគ្មានការងារធ្វើ និងអ្នកកំពុងស្វែងរកការងារនៅក្នុងអំឡុងខែមុន។– ភាគច្រើនអត្រាគ្មានការងារធ្វើ (Unemployment rate) ត្រូវបានប្រើប្រាស់ដោយសេដ្ឋកិច្ចវិទូ ក្នុងគោលបំណងដើម្បីយល់ដឹងពីស្ថានភាពទីផ្សារការងារ ក៏ដូចជាដំណើរការនៃសេដ្ឋកិច្ចទាំងមូល។– ៣ ជំហានសាមញ្ញៗ ដើម្បីប្រើប្រាស់សូចនាករនេះឱ្យមានប្រសិទ្ធភាព។– អត្រាគ្មានការងារធ្វើ (The Unemployment Rate) គឺជាប្រភេទសូចនាករសេដ្ឋកិច្ចមួយដែលគេយកទៅវាយតម្លៃលើស្ថានភាពទីផ្សារការងារ ហើយវិនិយោគិនក៏គួរតែពិចារណាលើសូចនាករផ្សេងទៀតដូចជា អត្រាការចូលរួមកម្លាំងពលកម្ម (The Labor Force Participation Rate)ដើម្បីទទួលបានការយល់ដឹងឱ្យកាន់តែច្បាស់មួយកម្រិតទៀត។ ⭐️ តើអត្រាគ្មានការងារធ្វើរបស់សហរដ្ឋអាមេរិក (Unemployment rate) គឺជាអ្វី?អត្រាគ្មានការងារធ្វើនៅសហរដ្ឋអាមេរិក (Unemployment rate) គឺជាសូចនាករដែលវាស់វែងពីភាគរយនៃកម្លាំងការងារសរុបដោយរាប់បញ្ចូលទាំងអ្នកគ្មានការងារធ្វើ និងអ្នកកំពុងស្វែងរកការងារនៅក្នុងអំឡុងខែមុន។ វាត្រូវបានចេញផ្សាយជារៀងរាល់ខែនៅថ្ងៃសុក្រនៃសប្តាហ៍ទី១ ហើយត្រូវបានរៀបចំឡើងដោយការិយាល័យស្ថិតិការងាររបស់ក្រសួងការងារសហរដ្ឋអាមេរិក (US Bureau of Labor Statistics) ។ ⭐️ យល់ដឹងបន្ថែមអំពីអត្រាគ្មានការងារធ្វើ (Unemployment rate)ភាគច្រើនអត្រាគ្មានការងារធ្វើ (Unemployment rate) ត្រូវបានប្រើប្រាស់ដោយសេដ្ឋកិច្ចវិទូ ក្នុងគោលបំណងដើម្បីយល់ដឹងពីស្ថានភាពទីផ្សារការងារ ក៏ដូចជាដំណើរការនៃសេដ្ឋកិច្ចទាំងមូល។ ម៉្យាងវិញទៀត គេក៏អាចប្រើវាដើម្បីកំណត់គោលនយោបាយរូបិយវត្ថុ និងធ្វើការសម្រេចចិត្តទៅតាមយុទ្ធសាស្ត្រដែលបានកំណត់ផងដែរ។ ⭐️ ៣ ជំហានសាមញ្ញៗ ដើម្បីប្រើប្រាស់សូចនាករនេះឱ្យមានប្រសិទ្ធភាព១. ពិនិត្យមើលកាលវិភាគដែលបានចេញផ្សាយនៅលើគេហទំព័រ BLS ដើម្បីស្វែងរករបាយការណ៍ប្រចាំខែ។ ២. ពិនិត្យមើលអត្រាភាគរយគ្មានការងារធ្វើ ហើយប្រៀបធៀបទិន្នន័យជាក់ស្តែងទៅនឹងទិន្នន័យរំពឹងទុក។ ប្រសិនបើទិន្នន័យជាក់ស្តែងមានកម្រិតទាបជាងទិន្នន័យរំពឹងទុក វានឹងបង្ហាញពីសញ្ញាវិជ្ជមាននៃតម្លៃប្រាក់ដុល្លារអាមេរិក(USD) ភាពរឹងមាំនៃសេដ្ឋកិច្ច និងអាចទាក់ទាញការវិនិយោគរបស់បរទេសបានផងដែរ។ តម្លៃប្រាក់ដុល្លារអាមេរិក(USD) ក៏អាចឡើងថ្លៃបើធៀបទៅនឹងតម្លៃរូបិយប័ណ្ណផ្សេងទៀត។ ៣. វិភាគទៅលើទិន្នន័យផ្សេងៗបន្ថែមទៀត ដើម្បីយល់ដឹងកាន់តែច្បាស់អំពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារការងារ ក៏ដូចជាចំនួនការងារដែលបានបង្កើតឡើង ឬបាត់បង់ អត្រាចូលរួមនៃកម្លាំងពលកម្ម (The Labor Force Participation Rate) និងព័ត៌មានប្រជាសាស្រ្តផ្សេងទៀត(Demographic Information)។ សរុបសេចក្តីមកអត្រាគ្មានការងារធ្វើ (The Unemployment Rate) គឺជាប្រភេទសូចនាករសេដ្ឋកិច្ចមួយដែលគេយកទៅវាយតម្លៃលើស្ថានភាពទីផ្សារការងារ ហើយវិនិយោគិនក៏គួរតែពិចារណាលើសូចនាករផ្សេងទៀតដូចជា អត្រាការចូលរួមកម្លាំងពលកម្ម (The Labor Force Participation Rate)ដើម្បីទទួលបានការយល់ដឹងឱ្យកាន់តែច្បាស់មួយកម្រិតទៀត។ ត្រូវចាំថា ប្រសិនបើសេដ្ឋកិច្ចមានភាពទន់ខ្សោយ និងចំនួនការងារមានការថយចុះនោះ អត្រាគ្មានការងារធ្វើ (Unemployment Rate)នឹងអាចកើនឡើង។ | English Version |⭐️ Key takeaway– The US Unemployment Rate measures the percentage of the total workforce that was unemployed and actively seeking employment during the previous month.– The unemployment rate is widely used by economists and policymakers to gain valuable insights into overall labor market conditions and the performance of the economy.– 3 simple steps to effectively use this indicator.– The unemployment rate is one of the economic indicators used to assess the health of the labor market, but it is essential to consider other indicators such as the labor force participation rate to gain a better insight. ⭐️ What is the US Unemployment rate? The US Unemployment Rate measures the percentage of the total workforce that was unemployed and actively seeking employment during the previous month. It is released on the first Friday of every month and prepared by the US Bureau of Labor Statistics (BLS). ⭐️ Further insight into the unemployment rate The unemployment rate is widely used by economists and policymakers to gain valuable insights into overall labor market conditions and the performance of the economy. This indicator can assist in setting monetary policy and making strategic economic decisions. ⭐️ 3 simple steps to effectively use this indicator1. Check the release schedule on the BLS website to access the monthly report. 2. Look at the headline number of the unemployment rate percentage and compare actual data with expected readings. A lower-than-expected reading indicates a positive sign for the USD, a stronger economy, and may attract foreign investment. As a result, the USD may appreciate against other currencies. And vice versa. 3. Analyze additional data to better understand the current state of the job market, such as the number of jobs created or lost, the labor force participation rate, and other demographic information. ⭐️ Bottom lineThe unemployment rate is one of the economic indicators used to assess the health of the labor market, but it is essential to consider other indicators such as the labor force participation rate to gain a better insight. Keep in mind that in a weak economy and with a shortage of jobs, the unemployment rate can be expected to rise.