Market snapshot: The Federal Reserve, Violation of the ceasefire, and BRICS ធនាគារកណ្តាលនៅសហរដ្ឋអាមេរិក ខណៈពេលដែលសមាជិកធនាគារកណ្តាលមួយចំនួនគាំទ្រទៅលើការរក្សាអត្រាការប្រាក់ឱ្យស្ថិតនៅក្នុងកម្រិតដដែល និងធ្វើការសម្រេចចិត្តដោយប្រុងប្រយ័ត្ន សមាជិកធនាគារកណ្តាលលោក William និង Waller ក៏បានលើកឡើងពីការគាំទ្ររបស់លោកទៅលើការបន្ធូរបន្ថយអត្រាការប្រាក់នៅខែធ្នូនេះផងដែរ។ នេះអាចបណ្តាលមកពីលោកគិតថា ការរឹតបន្តឹងលើគោលនយោបាយរូបិយវត្ថុនាពេលនេះគឺនៅតែមាន។ លើសពីនេះ ពួកគេទាំងពីរបានសង្កត់ធ្ងន់ថា “នាពេលនេះ មិនមានសញ្ញានៃវិបត្តិសេដ្ឋកិច្ចនៅអាមេរិកនោះទេ” ជាមួយនឹងក្តីរំពឹងថានឹងឃើញការកើនឡើងនៃស្ថានភាពសេដ្ឋកិច្ច អតិផរណាទាប និងការដំឡើងប្រាក់ឈ្នួល។ ពួកគេជឿជាក់ថា ផលិតផលក្នុងស្រុកសរុបអាចនឹងឈានទៅដល់ 2.5%, អត្រាអ្នកគ្មានការងារធ្វើ 4% -4.25% និងអត្រាអតិផរណា 2.25%។ យប់នេះ របាយការណ៍ JOLTs Job Openings ដែលវាស់វែងទៅលើចំនួនការងារដែលទំនេរ ហើយផ្តល់នូវព័ត៌មានបន្ថែមទៀតទៅលើតម្រូវការពលកម្ម ព្រមទាំងសុខភាពនៃស្ថានភាពសេដ្ឋកិច្ច។ ដូច្នេះ ប្រសិនបើរបាយការណ៍បង្ហាញថា ចំនួនការងារដែលគេជ្រើសរើសមានកាន់តែច្រើន នោះតម្រូវការការងារក៏កាន់តែច្រើនហើយនឹងធ្វើឱ្យទីផ្សារការងារកាន់តែរឹងមាំនោះដែរ។ នេះអាចបណ្តាលឱ្យមានកំណើនប្រាក់ឈ្នួលកាន់តែខ្ពស់ ការកើនឡើងនៃការចំណាយរបស់អ្នកប្រើប្រាស់ និងអាចធ្វើឱ្យធនាគារកណ្តាលអាមេរិកអាចនឹងរក្សាអត្រាការប្រាក់បានមួយកម្រិត (ទោះបីជាពួកគេជឿថាកំណើនប្រាក់ឈ្នួលមិនមែនជាប្រភពសម្រាប់អតិផរណាក៏ដោយ)។ និងច្រាសមកវិញសម្រាប់ទិន្នន័យដែលមានកម្រិតទាបជាងមុន។ ការបំពានបទឈប់បាញ់៖ អ៊ីស្រាអែល និងហេសបូឡា ការរំលោភលើបទឈប់បាញ់នៅតែកើតមានរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលទាំងពីរបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់តាមរយៈការបាញ់ Missiles ហើយបានហៅវាថាជា “ការវាយប្រហារព្រមានការពារ”។ BRICS បន្ទាប់ពីការព្រមានរបស់គាត់សម្រាប់ការដោះលែងចំណាប់ខ្មាំងនៅ Gaza លោក Donald Trump ក៏បានផ្ញើការព្រមានមួយទៀតទៅកាន់ BRICS ប្រសិនបើពួកគេគ្រោងនឹង “ទម្លាក់តម្លៃប្រាក់ដុល្លារអាមេរិក” នោះរូបគាត់នឹងដំឡើងពន្ធចំនួន100% លើប្រទេសនៅក្នុង BRICSទាំងអស់។ ជាពិសេសនៅពេលដែលសមាជិក BRICS មានប្រទេសនាំចេញធំជាងគេរួមមានរុស្ស៊ី អេមីរ៉ាតអារ៉ាប់រួម និងអ្នកនាំចូលប្រេងធំជាងគេរួមមានចិន និងឥណ្ឌា នេះបើយោងតាមរបាយការណ៍របស់ abc ។ (English Version) The Federal Reserve While some argued that the rate should be kept unchanged and approached the rate decision cautiously with data-dependent, FED’s William and FED’s Waller are more open to lowering the December rate decision at a slower pace due to the current restrictiveness. They both emphasized that “No signs of US recession” with an expectation to see more improvement in economic condition, lower inflation, and increased wages. The expectation is now set at 2.5% for US gross domestic product, 4%-4.25% for the unemployment rate, and 2.25% for inflation. Therefore, tonight US JOLTs Job Openings report measures job vacancies and offers valuable insights into the demand for labor and the health of the economy. So if the report suggests higher job openings, this signals more demand for workers and a tighter labor market. This might result in higher wage growth, and an increase in consumer spending, and potentially lead the FED to a holding rate to some degree, albeit they believe that wage growth is not a source for inflation. And vice versa for cooler printed data. Violation of the ceasefire: Israel and Hezbollah The violation of the ceasefire still persists between Israel and Hezbollah, which both responded decisively through fired missiles and called it a “defensive warning strike.” BRICS After his warning for the Gaza hostage was released, Donald Trump also sent another warning to BRICS if they are planning to “Dethroning the US Dollar” by imposing a 100% tariff on BRICS Nations. Especially when the BRICS Nation consists of the largest exporters including Russia, and UAE, while the largest importers of oil including China and India, as per ABC report.
Export and Import Price Index: Is it the same as the inflation data? យើងដឹងរួចមកហើយថាសម្ពាធអតិផរណាលើសកម្រិតអាចនឹងជះឥទ្ធិពលយ៉ាងអាក្រក់ទៅលើកំណើនសេដ្ឋកិច្ច ដោយសារតែវាបន្ទាបតម្រូវការប្រើប្រាស់ក្នុងស្រុក។ នេះត្រូវបានគេតាមដានតាមរយៈសូចនាករសេដ្ឋកិច្ចសំខាន់ៗចំនួនបីដូចជា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) សន្ទស្សន៍តម្លៃអ្នកផលិត ( PPI) និងសន្ទស្សន៍តម្លៃចំណាយផ្ទាល់ខ្លួន (PCE គឺជាសូចនាករដែលពេញនិយមប្រើដោយធនាគារកណ្តាលអាមេរិក)។ ទោះយ៉ាងណាក៏ដោយ មានសូចនាករឈានមុខគេ(Leading Indicator) ផ្សេងទៀត ដែលមនុស្សជាច្រើនប្រើប្រាស់យ៉ាងទូលំទូលាយ ដូចជាតម្លៃទំនិញនាំចេញ និងតម្លៃនាំចូលជាដើម។ ដូច្នេះហើយ ទើបមានការនិយាយថា អតិផរណាអាចងើបឡើងវិញនៅឆ្នាំ 2025 ពីគោលនយោបាយថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump លើការដំឡើងពន្ធលើសពី 20% ។ ប៉ុន្តែតើនេះដំណើរការយ៉ាងដូចម្តេច? សន្ទស្សន៍តម្លៃនាំចេញ និងនាំចូល (Export Price Index ឬEPI និងImport Price Index ឬIPI) នៅក្នុងពាក្យសាមញ្ញបំផុត សូចនាករទាំងពីរនេះគឺជាសូចនាករដែលវាស់ស្ទង់ទៅលើបម្រែបម្រួលតម្លៃពាណិជ្ជកម្មអន្តរជាតិរវាងប្រទេសពីរ ឬច្រើនជាងនេះ។ សន្ទស្សន៍តម្លៃនាំចេញ (Export Price Index ឬEPI) គឺតាមដានតម្លៃនៃផលិតផលដែលប្រទេសមួយនាំចេញទៅកាន់ប្រទេសផ្សេងទៀត និងផ្ទុយមកវិញសម្រាប់សន្ទស្សន៍តម្លៃនាំចូល (Import Price Index ឬIPI) ។ ដូច្នេះនៅពេលដែលអាជីវកម្មអាចធ្វើការនាំចូលផលិតផល ឬវត្ថុធាតុដើម ហើយផលិតផលិតផលទាំងនេះនិងដាក់លក់បន្តទៅកាន់ទីផ្សារឬអ្នកផលិតផ្សេងទៀត។ នៅត្រង់ចំណុចនេះហើយដែលអ្នកផលិតអាចកំណត់បាននូវតម្លៃលក់ទំនិញក្នុងកម្រិតសមរម្យមួយ ហើយធ្វើការលក់ពីម្នាក់ទៅម្នាក់ទៀតរហូតដល់អ្នកចុងក្រោយ (ឬហៅថាអ្នកប្រើប្រាស់ចុងក្រោយ ឬ End user) នោះពេលនឹងតម្លៃចុងក្រោយនោះនឹងក្លាយជាតម្លៃសន្ទស្សន៍ទំនិញប្រើប្រាស់ (Consumer Price Index)។ ដូច្នេះតើនេះមានន័យថាទាំង EPI និង IPI គឺដូចគ្នាទៅនឹងសន្ទស្សន៍តម្លៃអ្នកផលិត (PPI) មែន ឬទេ? ខណៈពេលដែលទិន្នន័យទាំងពីរនេះអាចនឹងមានភាពស្រដៀងគ្នាបន្តិច ប៉ុន្តែពួកគេនៅតែមានភាពខុសគ្នាមួយចំនួន។ សន្ទស្សន៍តម្លៃអ្នកផលិត (PPI) ភាគច្រើនមើលទៅលើតម្លៃដែលទទួលបានមកពីអ្នកផលិតក្នុងស្រុក ហើយនេះនឹងរួមបញ្ចូលទៅនឹងផលិតផលនាំចូលផងដែរដូចជា វត្ថុធាតុដើម សមាសធាតុ។ល។ នេះក៏មានន័យថា ទំនិញនាំចូលអាចត្រូវបានរួមបញ្ចូលនៅពេលដែលអ្នកផលិតបានប្រើប្រាស់វាសម្រាប់ការផលិត។ ទោះយ៉ាងណាក៏ដោយ នៅក្នុងបរិបទទាំងមូល EPI និង IPI គ្រាន់តែវាស់តម្លៃដែលពួកគេនាំចូល និងនាំចេញតែប៉ុណ្ណោះ។ តើយើងពិនិត្យមើលទិន្នន័យដោយរបៀបណា? ទិន្នន័យទាំងពីរជាធម្មតាត្រូវបានចេញផ្សាយម្តងក្នុងមួយខែ។ ប្រសិនបើសន្ទស្សន៍នាំចេញបានបង្ហាញពីការកើនឡើងជាវិជ្ជមាននោះ នឹងបង្ហាញពីការកើនឡើងតម្លៃនាំចេញ និងទស្សនវិស័យវិជ្ជមានសម្រាប់ផ្នែកពាណិជ្ជកម្មអន្តរជាតិ។ ជាក់ស្តែង អ្នកនាំចេញអាចនឹងឃើញប្រាក់ចំណូលកាន់តែខ្ពស់ ខណៈអ្នកនាំចូលអាចមើលឃើញសម្ពាធអតិផរណានឹងមកដល់សេដ្ឋកិច្ចពួកគេ។ ហើយប្រសិនបើសន្ទស្សន៍នាំចេញបានបង្ហាញពីការកើនឡើងអវិជ្ជមាន នេះគឺជាសញ្ញាទុទិដ្ឋិនិយមដែលអាជីវកម្មមានចំពោះទស្សនវិស័យសេដ្ឋកិច្ចនាពេលអនាគត និងការព្រួយបារម្ភអំពីការប្រកួតប្រជែងដែលអាចកើតមានឡើង។ រឿងដូចគ្នាចំពោះការផ្លាស់ប្តូរសន្ទស្សន៍តម្លៃនាំចូល។ ក្នុងករណីធម្មតា នៅពេលដែលការនាំចេញនិងការនាំចូលកើនឡើង នេះនឹងនាំឱ្យតម្លៃផលិតកម្ម និងតម្លៃលក់ចុងក្រោយកាន់តែខ្ពស់សម្រាប់អ្នកប្រើប្រាស់។ ហើយនោះគឺជាឥទ្ធិពលនៃអតិផរណាខ្ពស់ ហើយបណ្តាលឱ្យការប្រើប្រាស់តម្រូវការទាប និងកំណើនកាន់តែខ្សោយ។ ប៉ុន្តែនោះមិនមែនតែងតែកើតមានឡើងរហូតនោះទេ។ ក្នុងករណីខ្លះដែលតម្រូវការបានធ្លាក់ចុះរួចហើយដោយសារភាពទន់ខ្សោយនៃសេដ្ឋកិច្ច ព្រមទាំងកង្វះនូវទំនុកចិត្តលើទស្សនវិស័យសេដ្ឋកិច្ចនាពេលខាងមុខ អាជីវកម្មក៏អាចមានការស្ទាក់ស្ទើរក្នុងការដំឡើងថ្លៃដើមបន្ថែមនោះដែរ។ នេះគឺដោយសារពួកគេមានគោលបំណងបង្កើនអត្ថប្រយោជន៍ប្រកួតប្រជែងក្នុងឧស្សាហកម្ម។ ប៉ុន្តែជាលទ្ធផល ពួកគេក៏អាចនឹងបន្ទាបទៅលើការចំណាយផលិតកម្ម ព្រមទាំងចំនួនបុគ្គលិក។ ដោយទាំងនេះសុទ្ធតែធ្វើឱ្យកំណើនសេដ្ឋកិច្ចកាន់តែទ្រុឌទ្រោម។ លើសពីនេះ នៅតែមានសេណារីយ៉ូផ្សេងទៀតនៅពេលដែលគោលនយោបាយពន្ធខ្ពស់ចូលជាធរមាន។ នេះគឺជាសេណារីយ៉ូមួយចំនួន៖ សូមចងចាំថា ទាំងនេះសុទ្ធតែមានដែនកំណត់ ឬអន្តរាគមន៍មួយចំនួនពីគោលនយោបាយរបស់រដ្ឋាភិបាល ដែលអាចត្រូវបានប្រើដើម្បីកាត់បន្ថយផលប៉ះពាល់នៃពន្ធលើអ្នកប្រើប្រាស់ និងអាជីវកម្មក្នុងស្រុក។ ខណៈពេលដែលយើងដឹងរួចមកហើយថាសូចនាករសេដ្ឋកិច្ចទាំងនេះអាចត្រូវបានប្រើដើម្បីទស្សន៍ទាយទិន្នន័យអតិផរណា (CPI, PPI, ឬ PCE) មនុស្សភាគច្រើនក៏ប្រើវាដើម្បីតាមដានការប្រកួតប្រជែងពាណិជ្ជកម្ម ការបង្កើតគោលនយោបាយពាណិជ្ជកម្ម និងវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអត្រាប្តូរប្រាក់។ ប៉ុន្តែតើពួកគេប្រើវាយ៉ាងដូចម្តេច ដើម្បីវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអត្រាប្តូរប្រាក់? ជាក់ស្តែង នៅពេលដែលតម្លៃរូបិយប័ណ្ណរបស់សេដ្ឋកិច្ចមួយបានធ្លាក់ចុះ នោះតម្លៃនៃការនាំចូលទំនងជានឹងកើនឡើងយ៉ាងខ្លាំង ខណៈពេលដែលផ្តល់ផលប្រយោជន៍ដល់ទំនិញនាំចេញ។ វាអាចមានទាំងផលវិជ្ជមាន និងអវិជ្ជមានសម្រាប់សេដ្ឋកិច្ច អាស្រ័យទៅលើផ្នែកណាមួយដែលពួកគេមានច្រើនជាង។ ជាឧទាហរណ៍ ប្រទេសអូស្ត្រាលីត្រូវបានគេស្គាល់ថាជាអ្នកនាំចេញច្រើនជាងការនាំចូល ដោយសារតែពួកគេសម្បូរទៅដោយធនធានធម្មជាតិដូចជា ដែក រ៉ែ ធ្យូងថ្ម មាស និងឧស្ម័នធម្មជាតិ។ ដូច្នេះ ភាពទន់ខ្សោយនៃរូបិយប័ណ្ណរបស់ពួកគេអាចនឹងមានអត្ថប្រយោជន៍ទៅលើតម្លៃទំនិញ ក៏ដូចជាពាណិជ្ជកម្ម និងការបង្កើនប្រាក់ចំណេញ។ (English Version) We know that over-inflationary pressures on consumption are very bad for the economy, as this will stain on the demand condition, which can be looked at through three main economic indicators, such as the consumer price index (CPI), producer price index (PPI), and personal consumption expenditure price index (PCE)—the FED’s preferred gauge. Yet, there are other leading indicators that many widely use, such as price from the international trade balance. Therefore, there is a saying that inflation could resurgence in 2025 from the new policies from President-elect Donald Trump on raising tariffs by over 20%. But how does this work? Export and Import Price Index (EPI and IPI) In a very simple term, an international trade of goods between two or more countries at certain prices is called an export and import price index. The Export Price Index (EPI) particularly tracks the prices of products a country exports to other nations, and vice versa for the import price index (IPI). So when businesses get their hands on this product, which could be a raw material or final product that needs to be distributed to other sellers, businesses have a right to set an additional price on this product in the next sale. When this happens, the final pricing product would be called for the consumer price index, or known for the inflation measurement. So does this mean that both EPI and IPI are the same as the producer price index (PPI)? While they could be relatable to some degree, they measure different aspects of price changes in the economy. The Producer Price Index (PPI) is simply concerned with the selling prices received by the domestic producer and is also included with the imported input (raw material, components, etc.). And this also means that imported goods could be included when the producer used them for production. However, in the overall context, the EPI and IPI only measure the price that they import and export. And that is it. How do we look into the data? Both data are typically released once per month. If the export indices showed a positive increase, then this indicates increasing export prices and a potential for improving international trade. Exporters may see higher revenues, while importers may see inflationary pressures coming. If the export indices showed a negative increase, then this is a pessimistic sign that businesses have toward the future economic outlook and a potential competitiveness concern. The same thing goes for the changes in the import price index. In the normal case, when exports and imports increase, this will lead to higher production costs and higher final selling prices for end users. And that is a dominant effect of high inflation and results in lower demand consumption and softer growth. But that is not always the case. In some cases where the demand has already deteriorated due to a slowdown and lack of confidence in the economic outlook ahead, businesses are very reluctant to increase an additional cost. This aims to increase more competitive advantage within the industry. But in return, they are very likely to reduce production costs and employment levels through layoffs. In the end, slow growth is still inevitable for them. And yet, there are other scenarios when higher tariff policies come into effect. Here are some scenarios: Please remember that some limitations or interventions from government policies may be used to mitigate the impact of tariffs on domestic consumers and businesses. While we are now quite familiar that these economic indicators could be used to predict inflation data (CPI, PPI, or PCE), most policymakers also use them to monitor trade competitiveness, develop trade policies, and assess the impact of exchange rate fluctuations. Hold on. How do they use it to assess the impact of exchange rate fluctuation? So when a country’s current depreciates, the cost of import would be very likely to increase while benefiting the exported goods. This could have both positive and negative consequences for the economy, depending on which side they are more on. For instance, Australia is known for exporting more than it imports, as they are rich in natural resources such as iron, ore, coal, gold, and natural gas. So having weaker currency would lead them to price advantage, potential sales, and profit-boosting.
Forex Trading: A Woman’s Perspective មនុស្សមួយចំនួនមានស្តេរ៉េយ៉ូធេបនៃការវិនិយោគ (Trading Stereotype) ថាបុរសអាចមានសមត្ថភាពក្នុងការធ្វើពាណិជ្ជកម្មល្អជាងស្ត្រី ហើយនេះត្រូវបានគេទទួលស្គាល់នៅទូទាំងពិភពលោកដែលបំបាក់ទឹកចិត្តក្នុងការវិនិយោគរបស់ស្ត្រី។ ប៉ុន្តែអ្វីដែលជាការពិតនោះគឺ ការវិនិយោគរបស់ស្ត្រីនាពេលបច្ចុប្បន្នកំពុងកើនឡើងច្រើន ដោយសារតែពួកគេមានភាពអត់ធ្មត់ច្រើន វិន័យក្នុងការវិនិយោគល្អ ព្រមទាំងភាពឆ្លាតវៃដែលទាំងនេះសុទ្ធតែជាគុណប្រយោជន៍សម្រាប់ការធ្វើពាណិជ្ជកម្ម។ ខណៈពេលដែលស្រ្តីអាចនឹងមានភាពលំបាកក្នុងការវិនិយោគនៅតំបន់មួយចំនួន ពោលគឺដោយសារតែការរារាំងពីវប្បធម៌ដែលបង្អាក់ឱកាសក្នុងការវិនិយោគពួកគេ។ ដូច្នេះការអភិវឌ្ឍទំនុកចិត្តលើសមត្ថភាពរបស់ពួកគេតាមរយៈការអប់រំ ការអនុវត្តដោយឥតឈប់ឈរ និងការបង្កើនទំនាក់ទំនងល្អក្នុងបណ្តាញពាណិជ្ជកម្មអាចនឹងផ្តល់ផលប្រយោជន៍ដល់ការវិនិយោគរបស់ពួកគេ។ សមាគមន៍ Mrs. Watanabe គឺជាឧទាហរណ៍ដ៏ល្អមួយដែលបញ្ជាក់ពីការវិនិយោគរបស់ស្ត្រីមេផ្ទះជនជាតិជប៉ុននៅលើទីផ្សារភាគហ៊ុន ពោលគឺផ្តោតសំខាន់ទៅលើភាពប៉ិនប្រសប់ក្នុងការវិនិយោគ ក៏ដូចជាការវិនិយោគបែបជាក្រុមៗ។ នេះក៏ដោយសារតែអត្រាការប្រាក់នៅក្នុងប្រទេសជប៉ុនមានកម្រិតទាប ហើយធនាគារកណ្តាលក៏ព្យាយាមលើកទឹកចិត្តឱ្យមានការចាយវាយកាន់តែច្រើន ដើម្បីជៀសផុតពីបញ្ហាបរិត្តផរណា។ គួបផ្សំជាមួយនឹងឱកាសក្នុងការវិនិយោគដ៏ទាក់ទាញនៅក្នុងពិភពហិរញ្ញវត្ថុ សហគមន៍នេះត្រូវបានបង្កើតឡើងនៅដើមទសវត្សរ៍ឆ្នាំ 2000 ។ ពួកគេមានគោលបំណងសម្រេចបាននូវទ្រព្យសម្បត្តិហិរញ្ញវត្ថុកាន់តែប្រសើរឡើង ហើយបានក្លាយជាមនុស្សល្បីល្បាញខាងវិនិយោគ ខណៈពេលដែលមានភាពបត់បែនគ្រប់គ្រាន់សម្រាប់កិច្ចការផ្ទះរៀងៗខ្លួន។ អញ្ចឹងឥឡូវនេះ ខ្ញុំចង់សួរអ្នកស្តាប់មួយសំណួរ។ នៅពេលដែលស្ត្រីមានសក្ដានុពលច្រើនបែបនេះ តើកត្តាអ្វីខ្លះដែលអាចរារាំងពួកគេពីការវិនិយោគបែបនេះ? កត្តាដែលភាគច្រើនប្រទះឃើញច្រើនជាងគេ គឺកត្តាស្តេរ៉េយ៉ូធេប (Stereotype)។ ពោលគឺកត្តាដូចជាបទដ្ឋានវប្បធម៌ “ការវិនិយោគលើវិស័យរូបិយប័ណ្ណអន្តរជាតិគឺសម្រាប់តែបុរសតែប៉ុណ្ណោះ” ដោយនេះអាចបំបាក់ទឹកចិត្តស្ត្រីមិនឱ្យចូលក្នុងវិស័យនេះ។ នេះកំណត់លទ្ធភាពក្នុងការទទួលយកការអប់រំប្រកបដោយគុណភាព ក៏ដូចជាភាពលំអៀងយេនឌ័រនៅក្នុងវិស័យមួយនេះ និងជាពិសេសជាងនេះទៀតការរើសអើងនៅក្នុងសហគមន៍ពាណិជ្ជកម្ម។ ដូច្នេះ ការទទួលបានការអប់រំ (វេទិកាអនឡាញ ឬតាមរយៈកម្មវិធីណែនាំ) រួមជាមួយនឹងសហគមន៍ដែលគាំទ្រអាចនាំឱ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុកាន់តែច្រើនតាមរយៈការវិនិយោគ Forex ។ ជាក់ស្តែង យើងទាំងអស់គ្នាសុទ្ធតែមានឱកាសស្មើគ្នាក្នុងការចាប់ផ្តើមជួញដូរ។ ទោះយ៉ាងណាក៏ដោយ ការសិក្សារៀនសូត្រតែមួយមុខមិនអាចនឹងសម្រេចក្នុងវិស័យមួយនេះទេ វាត្រូវការគួបផ្សំជាមួយនឹងរបៀបក្នុងការគ្រប់គ្រងហានិភ័យ ផែនការវិនិយោគ ព្រមទាំងការជ្រើសរើសឈ្មួញកណ្តាលដែលត្រឹមត្រូវ ជាពិសេសទៅលើវិន័យផ្លូវចិត្ត។ សូមចងចាំថា “ការខាតបង់គឺជៀសមិនរួចនោះទេ សូម្បីតែអ្នកដែលមានបទពិសោធន៍ច្រើនឆ្នាំក៏ដោយ” ហើយ វិនិយោគិនវិញគប្បីចាត់ទុកការខាតបង់នេះជាបទពិសោធន៍ជាជាងការបរាជ័យ។ ដូច្នេះ សំណាងល្អក្នុងការវិនិយោគ! (English Version) The trading stereotype of having men dominated over women has been well-known throughout the regions, giving less confidence for women to release their full potential of being the best in this field. But truth be told, women are making their mark in the world of forex as they possess valuable qualities such as patience, discipline, and emotional intelligence—significant advantages in trading. While it’s quite challenging for some regions due to the unexplained cultural barrier they are facing, developing confidence in your abilities through education, relentless practice, and a supportive network would enhance a great extent of women’s trading amid becoming well-known for that. Mrs. Watanabe is a great example of women trading because of the significant influence of Japanese housewives on the stock market and because they are known for their savvy investment and herding behavior (moving in groups). Due to a low interest rate in Japan, where the central bank encourages more spending to prevent further deflation, and with attractive investment options in the financial world, this community was created in the early 2000s. They aim to achieve better financial wealth and have become well-known for their trading while being flexible enough for the housework. So now, I would like to ask you, audience, a question. When women already have this much potential, what are the potential factors that could prevent them from being one? All of these have come down to one factor, which is stereotype. Factors such as cultural norms or myths such as “The Forex industry is only for men” can discourage women from entering the field. This limits access to quality education and resources, as well as gender bias within the industry, especially discrimination within the trading community. As a result, breaking down these barriers through accessible education (online platform or through mentorship programs) along with a supportive community can result in achieving a greater financial goal through forex trading. But here is a deal. We are all humans with an equal chance to start; however, the most important part of trading is not solely dependent on education. There are other factors to consider, such as risk management, trading plan, selecting the right broker with a good track record, or even emotional discipline. Do remember that “loss is inevitable even with the most experienced one,” and yet investors shall think of it as a learning experience instead of repeatedly failing. And that’s all from our side. Have fun with your trading journey!