
ហេតុអ្វីបានជាអត្រាការប្រាក់ខ្ពស់អាចធ្វើឱ្យតម្លៃរូបិយប័ណ្ណក្នុងស្រុកឡើងថ្លៃដែរ? បើនិយាយឱ្យសាមញ្ញទៅ អត្រាការប្រាក់ខ្ពស់អាចធ្វើឱ្យតម្លៃរូបិយប័ណ្ណក្នុងស្រុករបស់ពួកគេកាន់តែមានភាពទាក់ទាញសម្រាប់ទាំងវិនិយោគិនក្នុងស្រុក និងជនបរទេស។ ប៉ុន្តែហេតុអ្វីបានជាដូច្នេះ? មិនថាតែនៅក្នុងសហរដ្្ឋអាមេរិកដែលប្រាក់ដុល្លារអាមេរិកឡើងថ្លៃ ដោយសារតែការកើនឡើងនៃអត្រាការប្រាក់ប៉ុណ្ណោះទេ សូម្បីតែធនាគារកណ្តាលផ្សេងៗទៀតក៏អាចទទួលរងនូវឥទ្ធិពលនេះដូចគ្នា។ កត្តាចម្បងនោះគឺទៅលើតម្រូវការរូបិយប័ណ្ណក្នុងស្រុក ដូចជាប្រាក់ដុល្លារអាមេរិក។…