US Inflation Headline: What to Expect សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅយប់នេះនឹងផ្តល់នូវព័ត៌មានបន្ថែមទៀតទាក់ទងនឹងបម្រែបម្រួលអត្រាអតិផរណា នៅក្នុងអំឡុងពេលដែលមានសង្គ្រាមពាណិជ្ជកម្មរបស់លោកប្រធានាធិបតី Donald Trump ក្នុងខែកុម្ភៈ។ វិនិយោគិនជាច្រើនបានជឿជាក់ថា អត្រាអតិផរណានេះអាចនឹងធ្លាក់ចុះមកត្រឹម 2.9% សម្រាប់ទិន្នន័យប្រចាំឆ្នាំ និង 0.3% សម្រាប់ទិន្នន័យប្រចាំខែ ដូចបានបង្ហាញខាងក្រោម។ ហេតុផលដែលអតិផរណាអាចឡើងខ្ពស់៖ 1. សន្ទស្សន៍អារម្មណ៍ទីផ្សារ ព្រមទាំងការរំពឹងទុកលើអត្រាអតិផរណាបានកើនឡើងខ្លាំង ក្រោយពីមានភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម ពោលគឺពួកគេបានបាត់បង់ទំនុកចិត្តលើយុទ្ធសាស្រ្តគ្រប់គ្រងរបស់ធនាគារកណ្តាលអាមេរិករួចទៅហើយ។ 2. ដូចដែលបានរៀបរាប់ពីមុន របាយការណ៍សន្ទស្សន៍របស់អ្នកគ្រប់គ្រងការទិញ និងតម្លៃនាំចេញ និងនាំចូលកំពុងបង្ហាញពីការកើនឡើងនៃអត្រាអតិផរណា។ ជាក់ស្តែងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) បានកើនឡើងចាប់តាំងពីខែកញ្ញាមកម្ល៉េះ ដែលជាពេលដែលមានយុទ្ធនាការបោះឆ្នោតជ្រើសរើសរបស់លោក Trump ។ ហេតុផលដែលអតិផរណាអាចទាបជាងមុន៖ 1. កង្វះតម្រូវការ ដោយសារអ្នកប្រើប្រាស់កាន់តែច្រើនជ្រើសរើសសន្សំមុន ហើយចំណាយក្រោយ ជាពិសេសនៅពេលដែលពួកគេប្រឈមមុខនឹងភាពមិនច្បាស់លាស់ និងការបញ្ឈប់ការងារថ្មីៗ។ 2. ការប្រកួតប្រជែងក្នុងចំណោមឧស្សាហកម្មនេះ ដោយសារអាជីវកម្មជ្រើសរើសកាត់បន្ថយការចំណាយលើបុគ្គលិកជាជាងការដំឡើងតម្លៃទំនិញទៅកាន់អតិថិជន។ នោះហើយជាមូលហេតុដែលយើងឃើញអត្រាអ្នកអត់ការងារធ្វើខ្ពស់ជាងមុនសម្រាប់ខែកុម្ភៈ(ប៉ុន្តែនេះក៏បានគួបផ្សំពីការបញ្ឈប់ការងាររបស់ Trump នោះដែរ)។ ព័ត៌មានបន្ថែម៖ ទោះបីជាលោកប្រធានាធិបតី Trump បានលើកឡើងពីការធ្លាក់ចុះនៃអត្រាអតិផរណាកាលពីយប់មិញក៏ដោយ ក៏វាមិនបានបន្ធូរបន្ថយភាពតានតឹងខ្លះនោះទេ។ ទីផ្សារនៅតែមានប្រតិកម្មចំពោះបញ្ហាអតិផរណា។ ទោះជាយ៉ាងណាក៏ដោយឧបករណ៍ CME Fedwatch នៅតែផ្តល់នូវប្រូបាប៊ីលីតេកាត់បន្ថយអត្រាការប្រាក់ចំនួន 3 ក្នុងឆ្នាំនេះ។ |English Version| Tonight’s consumer price index will offer insights regarding inflation data under Trump’s trade war in February. Many have already anticipated a drop to 2.9% annually and 0.3% monthly, as shown below. Reasons why inflation can be higher: 1. Market sentiment and inflation expectations are actually rising so much from trade war tension, showing that they have already lost faith in the Fed’s control strategy. 2. As mentioned before, purchasing managers’ index reports and export & import pricing are showing a flaring inflation. In fact, CPI has been rising since September—Trump’s elected campaign. Reasons why inflation can be lower: 1. Lack of demand because more consumers choose to save first and spend later in the face of uncertainty and recent layoffs. 2. Competitive among the industry as businesses choose to reduce the cost of employment instead of passing on the burden cost to customers. Which is why we also see a higher unemployment rate for February (this also comes from Trump’s layoff policies as well). Extra information: Despite Trump’s comment on recent disinflation progress last night, this does not ease some tension yet. The market still reacts to the inflation problem. Yet, the CME Fedwatch tool still offers 3 rate cut probabilities within this year.
After Much Back-And-Forth, This Is What Trump Has Come To The Conclusion ខណៈពេលដែលលោកប្រធានាធិបតី Donald Trump ព្យាយាមគ្រប់គ្រងទៅលើទីផ្សារដែកតាមរយៈការគម្រាមកំហែងពន្ធទៅលើប្រទេសជិតខាងនោះ ទីផ្សារភាគហ៊ុនក៏ទទួលផលប៉ះពាល់យ៉ាងខ្លាំងពីសំណើថ្មីៗរបស់គាត់ផងដែរ។ កាលពីយប់មិញ លោក Trump បានប្រកាសពីផែនការដាក់ពន្ធបន្ថែម 25% លើដែកថែប ដែលនឹងបង្កើនពន្ធសរុបលើដែកកាណាដាដល់ 50% ។ នេះកើតឡើងបន្ទាប់ពីប្រទេសកាណាដាអនុវត្តពន្ធអគ្គិសនី 25% លើសហរដ្ឋអាមេរិក។ បន្ទាប់ពីបានពិភាក្សាគ្នារួចមក នេះគឺជាអ្វីដែលលោក Trump បានសម្រេចចិត្ត៖ ក្រៅពីនេះ |English Version| While President Donald Trump attempts to assert control over the steel market through tariff threats aimed at neighboring countries, the stock market is heavily hit by his recent proposal. Last night, Trump announced plans to impose an additional 25% tariff on steel, which would raise the total tariff on Canadian steel to 50%. This follows after Canada’s implementation of a 25% electric tariff on the US. After much back-and-forth, now Trump has come to the conclusion: Other than this,
US JOLTs Job Openings: What’s More After the Friday’s Employment Report? ទោះបីជាទិន្នន័យការងារភាគច្រើនបានចង្អុលបង្ហាញរួចទៅហើយថាស្ថានភាពទីផ្សារការងារកាលពីសប្តាហ៍មុនកំពុងមានសភាពទន់ខ្សោយក៏ដោយ ក៏ទិន្នន័យការងារនៅយប់នេះប្រហែលជាមិនមានលទ្ធផលដូចគ្នានោះដែរ ឬប្រហែលជាវាអាចកើតឡើង? ជាក់ស្តែង គេជឿជាក់ថាអាចនឹងមានកម្រិតច្រើនជាងកម្រិតពីមុន។ វិធានការមួយដែលអាចឱ្យយើងតាមដានពីរបាយការណ៍នាយប់នេះបានគឺតាមដានទៅលើប្រភេទទិន្នន័យនីមួយៗនៅក្នុងរបាយការណ៍នេះ ដែលរួមមានចំនួនការងារដែលត្រូវបានគេជ្រើសរើស ចំនួនការងារដែលត្រូវបានបញ្ឈប់ ព្រមទាំងចំនួនការងារដែលកំពុងជ្រើសរើស។ ទាំងនេះសុទ្ធតែអាចផ្តល់នូវរូបភាពកាន់តែធំទៅលើស្ថានភាពទីផ្សារការងារ។ ព័ត៌មានបន្ថែម៖ សូម្បីតែលោក Trump ក៏បានបង្ហាញពីលទ្ធភាពនៃការធ្លាក់ចុះសេដ្ឋកិច្ចកាលពីថ្ងៃអាទិត្យផងដែរ។ ដូច្នេះមានឱកាសច្រើនដែលការផ្លាស់ប្តូរសេដ្ឋកិច្ចនេះអាចនឹងប្រឈមមុខនឹងបញ្ហាកម្លាំងពលកម្ម ឬភាពទន់ខ្សោយនៃទីផ្សារការងារនាពេលខាងមុខ។ |English Version| Despite the majority of job data pointing toward a weakness condition last week, tonight’s labor data might not result the same way or maybe it does? The projection reading has a higher than prior figure. One way to look into tonight’s report is to look at each category listed in this report, including the number of hirings, separations, and job openings, which offers a broader understanding of the labor market conditions. Extra Information: Even Trump also brought out the possibility of a recession on Sunday. So there is a chance that this so-called “period of transition” may need to face a labor shortage or poor job market conditions in the near future.
Trump’s Remarks Raise Recession Concerns: Could This Open Opportunities for the US Economy? បន្ទាប់ពីការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី Trump លើលទ្ធភាពដែលអាចមានការផ្លាស់ប្តូរនៃវដ្តសេដ្ឋកិច្ច ពោលគឺសំដៅទៅលើការជាប់គាំងសេដ្ឋកិច្ចអាមេរិកដោយសារតែភាពតានតឹងពាណិជ្ជកម្មថ្មីៗនេះ និងភាពទន់ខ្សោយនៃកំណើនសេដ្ឋកិច្ច ភាគហ៊ុនជាច្រើនបានធ្លាក់ចុះកាលពីថ្ងៃចន្ទ ដែលជាទីផ្សារបើកដំបូងនៃសប្តាហ៍។ ទោះបីជាយ៉ាងនេះក៏ដោយ សំណួរគឺ៖ តើសេដ្ឋកិច្ចអាមេរិកអាចទទួលបានអត្ថប្រយោជន៍អ្វីពីវិបត្តិសេដ្ឋកិច្ចដែលអាចកើតមាននេះដែរឬទេ? ចម្លើយនោះគឺ អាចនឹងទទួលបាន ហើយនេះគឺជាហេតុផល។ ជាដំបូង សូមចំណាំថា នេះគ្រាន់តែជាមតិប៉ុណ្ណោះ ហើយកុំយកវាធ្វើជាការសម្រេចចិត្តវិនិយោគ។ ដូច្នេះប្រសិនបើវិបត្តិសេដ្ឋកិច្ច និងការកាត់បន្ថយអត្រាការប្រាក់ពិតជាមកដល់ នោះអាចនឹងមានដំណឹងល្អដែលអាចកើតមានពីរយ៉ាង៖ ការថយចុះអតិផរណាដោយសារកង្វះតម្រូវការ និងការកាត់បន្ថយថ្លៃសេវាបំណុល។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមពិតប្រាកដអំពីវិធីសាស្រ្តនេះគឺស្ថិតនៅលើពេលវេលា និងភាពធន់របស់សេដ្ឋកិច្ច ព្រោះវានឹងធ្វើឱ្យការចំណាយរបស់អ្នកប្រើប្រាស់មានភាពច្របូកច្របល់យ៉ាងខ្លាំង និងធ្វើឱ្យទស្សនវិស័យសេដ្ឋកិច្ចមើលទៅពិតជាវិនាស។ ហើយប្រសិនបើពួកគេមិនអាចស្រោចស្រង់បានទាន់ពេលនោះទេ នោះវានឹងជំរុញឱ្យមានការធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចកាន់តែជ្រៅ។ |English Version| After President Trump’s comment on a possible “period of transition,” which suggests a possibility of recession in the US economy due to recent trade tension and weakness in economic growth, many stocks tumbled and sell off on Monday, the first opening market of the week. Despite this, the question is: can the US economy benefit from this so-called possible recession? Probably. And here is a reason why. First, take note that this is opinion-based only and do not take this as an investment decision. So if recession and interest rate cuts really come, then there are two possible good news: disinflation due to lack of demand and a reduction in debt servicing costs. However, the real challenge of this method is timing and durability, as this will hurt consumer spending really badly and make the economic outlook look really doomed. If they cannot revive this in time, then this will push forward to a deeper recession.
របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍ ត្រូវនឹងថ្ងៃទី 07 ខែមីនា ឆ្នាំ2025 នៅក្នុងរបាយការណ៍នេះ យើងនឹងតាមដានទៅលើបណ្តាសេដ្ឋកិច្ចសំខាន់ៗ រួមមានសហរដ្ឋអាមេរិក តំបន់អឺរ៉ុប ជប៉ុន អូស្ត្រាលី ចក្រភពអង់គ្លេស និងកាណាដា ដែលភាគច្រើនផ្តោតសំខាន់ទៅលើសូចនាករសេដ្ឋកិច្ច និងព្រឹត្តិការណ៍សេដ្ឋកិច្ចមួយចំនួនដែលបានកើតឡើងក្នុងសប្តាហ៍នេះ។ ប្រទេសអូស្ត្រាលី ទោះបីជាមានការកាត់បន្ថយអត្រាការប្រាក់បែប Hawkish (កាត់បន្ថយម្តងហើយ អាចនឹងរក្សានាកិច្ចប្រជុំបន្ទាប់) ពីធនាគារកណ្តាលនៅអូស្ត្រាលីក៏ដោយ ក៏របាយការណ៍ពីសន្ទស្សន៍អ្នកគ្រប់គ្រងការទិញក្នុងវិស័យសេវាកម្មក៏បានបញ្ជាក់ផងដែរថា អាជីវកម្មភាគច្រើននៅតែមានទស្សនវិស័យវិជ្ជមានសម្រាប់សេដ្ឋកិច្ចនាពេលខាងមុខ ពោលគឺឃើញការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ច ខណៈពេលដែលអត្រាអតិផរណាថយចុះ។ នេះជំរុញឱ្យមានការរំពឹងថាអាចនឹងមានការកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ។ សូម្បីតែផលិតផលក្នុងស្រុកសរុបសម្រាប់ត្រីមាសចុងក្រោយនៃឆ្នាំ 2024ក៏បានកើនឡើងលើសពីការព្យាករណ៍របស់ RBA នោះដែរ ពោលគឺកើនរហូតមកដល់កម្រិត 1.3% ហើយពួកគេរំពឹងថានឹងមានកំណើន 2% នៅឆ្នាំ 2025។ ប្រទេសជប៉ុន ទោះបីជារបាយការណ៍សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI)នៅក្នុងវិស័យសេវាកម្មប្រទេសជប៉ុនបានបង្ហាញពីសុទិដ្ឋិនិយមរបស់អាជីវករនៅទីនោះក៏ដោយ ក៏យើងឃើញពីការកើនឡើងនៃអត្រាអ្នកគ្មានការងារធ្វើសម្រាប់ខែមករានោះដែរ។ នេះបានបង្ហាញពីភាពទន់ខ្សោយនៃទីផ្សារការងារ។ នេះក៏បានលើកឡើងផងដែរនូវការព្រួយបារម្ភមួយចំនួនជុំវិញទស្សនវិស័យសេដ្ឋកិច្ច ជាពិសេសនៅពេលដែលសមាជិកធនាគារកណ្តាលជប៉ុនបញ្ជាក់ថាពន្ធគយនឹងប៉ះពាល់សេដ្ឋកិច្ចជប៉ុនយ៉ាងខ្លាំង។ ជាមួយនោះធនាគារកណ្តាលជប៉ុន (BOJ) មិនទាន់បានកំណត់ជាមុនទាំងស្រុងលើការសម្រេចចិត្តលើអត្រាការប្រាក់នៅឡើយទេ ដែលបានលើកឡើងថាពួកគេនឹងប្រើប្រាស់ទិន្នន័យកំណើនប្រាក់ឈ្នួលជារង្វាស់ក្នុងការវាស់កម្រិតអតិផរណានេះ។ ប្រទេសកាណាដា ភាពមិនប្រាកដប្រជាពីគោលនយោបាយពាណិជ្ជកម្មបានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសកាណាដាកាន់តែយ៉ាប់យ៉ឺនរួចទៅហើយ ដោយអាជីវកម្មជាច្រើនបានកាត់បន្ថយកម្រិតការងារ ខណៈពេលដែលការបង្កើនតម្លៃលក់កាន់តែខ្លាំងឡើង។ នោះហើយជាមូលហេតុដែលសកម្មភាពអាជីវកម្មជាច្រើនបានថយចុះ ដែលធ្វើឱ្យកម្រិតការងារ និងកំណើនសេដ្ឋកិច្ចធ្លាក់ចុះដល់កម្រិតខ្លះ។ ជាក់ស្តែង ប្រទេសចិនក៏បានដាក់ពន្ធ 25% លើការនាំចូលពីកាណាដា ដែលចូលជាធរមាននៅថ្ងៃទី 20 ខែមីនា ឆ្នាំ 2025។ ខណៈពេលដែល Trump ក៏កំពុងពិចារណាដាក់ពន្ធបន្ថែមលើកាណាដា ជាពិសេសលើឈើនៅថ្ងៃច័ន្ទ ឬថ្ងៃអង្គារ បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់គាត់ស្តីពីទំនិញនាំចូល USMCA ។ អឺរ៉ុប ធនាគារកណ្តាលអឺរ៉ុបបានកាត់បន្ថយអត្រាការប្រាក់ចំនួន 25 bps ចាប់ពី 2.90% ទៅ 2.65% ហើយនេះបានធ្វើឱ្យវិនិយោគិនជាច្រើនជឿជាក់ថា អឺរ៉ុបអាចជៀសផុតពីការធ្លាក់ចុះសេដ្ឋកិច្ចពីមុនបាន។ ជាក់ស្តែង អស្ថិរភាពនយោបាយនៅក្នុងប្រទេសបារាំង ការជាប់គាំងនៅក្នុងប្រទេសអាឡឺម៉ង់ គួបផ្សំជាមួយនឹងភាពមិនប្រាកដប្រជាពីព័ត៌មានជាសកល នេះបានធ្វើឱ្យមនុស្សជាច្រើនពិបាកក្នុងការចាយវាយប្រចាំថ្ងៃ ហើយជំរុញឱ្យកំណើនសេដ្ឋកិច្ចទាំងមូលធ្លាក់ចុះ។ សហរដ្ឋអាមេរិក ទិន្នន័យភាគច្រើនបង្ហាញយើងនូវរឿងពីរ៖ មួយគឺការកើនឡើងនៃអត្រាអតិផរណា និងពីរ ភាពទន់ខ្សោយនៅក្នុងស្ថានភាពទីផ្សារការងារ បើទោះបីជាមានការកើនឡើងនៃទិន្នន័យប្រាក់បៀវត្សរ៍មិនមែនកសិកម្មក៏ដោយ។ ដូច្នេះអ្វីដែលយើងកំពុងមើលឃើញនៅពេលនេះផ្តល់រូបភាពស្មុគស្មាញ។ ប៉ុន្តែរឿងមួយគឺប្រាកដណាស់៖ អតិផរណានឹងត្រលប់មកវិញ ហើយប្រសិនបើស្ថានភាពទីផ្សារការងារមិនអាចងើបឡើងវិញទាន់ពេលនោះ យើងទំនងជានឹងឃើញ “សេណារីយ៉ូ stagflation” បន្ថែមទៀតដែលគំរាមកំហែងដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក។ ឥឡូវនេះ មនុស្សគ្រប់គ្នាគួរតាមដានទៅលើការផ្លាស់ប្តូរពន្ធរបស់ Trump កាតGold Premium និងការផ្លាស់ប្តូរគោលនយោបាយជាច្រើនទៀត។ ព័ត៌មានគួរតាមដាន៖ |English Version| Weekly Data Summary Report As of March 07, 2024 In this report, we will assess major economies, including the United States, the Eurozone, Japan, Australia, the United Kingdom, and Canada, mainly based on their economic indicators and economic events that have occurred within this week. Australia Despite a hawkish rate cut from the Reserve Bank of Australia(RBA), a report from the purchasing managers index in the service sector also stated that there is ongoing positive sentiment coming through economic activities along with fallen inflation data. This fuels more anticipating the interest rate cut this year. Even with the gross domestic products for the last quarter of 2024, they also rose above the RBA’s forecast to 1.3% and they further expect growth to be 2% over 2025. Japan Although the Purchasing Managers’ Index (PMI) report from the services in Japan also brought out the optimistic outlook from the business, the unemployment rate for January rose higher than the prior figure, which indicates a softening in the labor market conditions. This also raised some concerns over the economic outlook, especially when the Bank of Japan members affirm that tariffs will obviously affect the Japanese economy. With that, the BOJ has not fully pre-set on the rate decision yet, which mentioned that they will use wage growth as the key gauge of inflation. Canada Uncertainty from trade policy has already deteriorated Canada’s economy, with many businesses adopting aggressive profit margin protection through cutting down the employment level while increasingly raising the selling prices amid a competitive environment. And that is why many business activities have setbacks, bringing down the employment level and economic growth to some degree. In fact, China also imposed 25% on Canadian imports, which goes into effect on March 20, 2025. Trump is also considering imposing more tariffs on Canada, particularly on lumber, on either Monday or Tuesday after his statement on USMCA imported goods. The Europe Given how the European Central Bank cut the interest rate by 25 bps to 2.65, many are still hopeful that Europe can be saved from the past terrible downturn. Political instability in France, stagnate growth in Germany, and global news are all raising more discouragement on consumer spending, which ultimately leads to a decline in overall growth. The United States The majority of data is showing us two things: one is that accelerated inflation is definitely eating into consumer spending, and two, weakness in labor market conditions is likely to be confirmed despite a rise in nonfarm payroll. So what now? What we are seeing right now gives a complex picture. But one thing is for sure: inflation is coming back and if the labor market conditions are unable to keep up with high inflation, then we are likely to see more of a “stagflation scenario” posing a threat to the US economy. Now all eyes should fall on the new initiative on Trump’s tariff, gold premium cards, and more policy changes. Forward looking:
Employment Report Alerts Tonight at 8:30PM (GMT+7) ទិន្នន័យការងាររបស់សហរដ្ឋអាមេរិកនឹងត្រូវបានចេញផ្សាយនៅយប់នេះវេលាម៉ោង 8:30 យប់ (GMT+7) ដោយវិនិយោគិនភាគច្រើនបានព្យាករណ៍ទិន្នន័យដែលមានទស្សនវិស័យខុសៗគ្នា។ ខាងក្រោមនេះជាព័ត៌មានដែលអ្នកគួរដឹង៖ ទោះបីជាយ៉ាងនេះក៏ដោយ វាមិនតែងតែមានន័យថាតម្លៃមាសកើនឡើងនោះទេ។ ពោលគឺ មានកត្តាផ្សេងទៀតដែលត្រូវពិចារណាដូចជាសុន្ទរកថារបស់សមាជិកធនាគារកណ្តាល (Powell, Bowman, William) កិច្ចប្រជុំកំពូលរបស់ Trump រួមជាមួយនឹងព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយផ្សេងៗទៀត។ |English Version| US Labor data will be released tonight at 8:30 PM (GMT+7) with a mixed projection between each data. Here are things you should be aware of: 1. Worse Sentiment: recent uncertainty in policy changes, either trade conflict, federal budget cutting, or new government policies are taking a toll on demand, consumption, and business activities, while inflation is flaring around; all of these are showing signs of being reluctant in hiring activities. 2. not only the sentiment of uncertainty ahead, the recent downsizing workforce is likely to diminish the strength of labor market conditions. 3. Purchasing managers’ index reports from ISM, S&P, and ADP employment changes are making sure that we know about softening in the employment level. Despite this, that does not always set a 100% path for upward GOLD prices. There are other factors to consider, such as the Federal Reserve member speech (Powell, Bowman, and William), Trump’s summit, and other geopolitical events.
Trump Administration Cites Fentanyl Progress as Key to Further Tariff Reduction ទោះបីជាប្រធានាធិបតីលោក Trump មិនព្រមធ្វើការផ្លាស់ប្តូរគោលនយោបាយដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូមនៅសប្តាហ៍ក្រោយក៏ដោយ លោកប្រធានាធិបតី Trump បានផ្តល់ការលើកលែងពន្ធបណ្តោះអាសន្នលើទំនិញនាំចេញមួយចំនួនពីប្រទេសកាណាដា និងម៉ិកស៊ិក ដែលធ្លាក់ក្នុងលក្ខខណ្ឌកិច្ចព្រមព្រៀងរបស់ USMCA រហូតដល់ថ្ងៃទី 2 ខែមេសា។ កិច្ចព្រមព្រៀងបណ្ដោះអាសន្ននេះបានលុបចោលផ្នែកខ្លះនៃពន្ធគយ 25% ដែលបានដាក់កាលពីពេលថ្មីៗនេះ ដែលនាំឱ្យមានភាពមិនច្បាស់លាស់ទូទាំងសកលលោក។ យោងតាមសេតវិមាន 50% នៃការនាំចូលរបស់ម៉ិកស៊ិកនិង 38% នៃការនាំចូលកាណាដាគឺស្ថិតនៅក្រោមគោលការណ៍ USMCA ហើយដរាបណា fentanyl ដំណើរការល្អ(ត្រូវបានកាត់បន្ថយតាមពេលកំណត់) ពន្ធគយរបស់សហរដ្ឋអាមេរិកក៏អាចនឹងមានភាគរយច្រើនលុបបំបាត់នោះដែរ។ ជាការឆ្លើយតប កាណាដាក៏បានពន្យារពេលការដំឡើងពន្ធទីពីរលើទំនិញអាមេរិកតម្លៃ 125 ពាន់លានដុល្លាររហូតដល់ថ្ងៃទី 2 ខែមេសា។ ការកាត់បន្ថយថ្លៃដើម៖ Trump និង Elon Musk ឥឡូវនេះកំពុងបន្តធ្វើការលើការកាត់បន្ថយការចំណាយ និងបុគ្គលិកនៅ DOGE ហើយជាមួយនឹងការបញ្ឈប់ការងារជាបន្តបន្ទាប់ ទាំងអស់នេះអាចនាំឱ្យមានអត្រាគ្មានការងារធ្វើខ្ពស់នៅចន្លោះខែកុម្ភៈ និងខែមីនា។ Strategic Bitcoin Reserve៖ លោក Trump បានចុះហត្ថលេខាជាផ្លូវការនូវបទបញ្ជាប្រតិបត្តិមួយ និង “ដឹកនាំរដ្ឋាភិបាលឱ្យស្តុកទុក bitcoin, ethereum និងសញ្ញាសម្ងាត់បីផ្សេងទៀត” នេះបើយោងតាមប្រភព CNN ។ ព័ត៌មានផ្សេងទៀត៖ ការពន្យាពេលកំណត់ Tiktok, កិច្ចព្រមព្រៀងវិនិយោគដ៏ធំមួយរវាង Trump និង Saudi Arabia, ព្រមទាំងសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងការការពារពីសហរដ្ឋអាមេរិកមកលើជប៉ុន។ |English Version| Despite not altering tariff policy on steel and aluminum, saying that this will happen next week, President Trump has granted temporary tariff exemptions on some exported goods from Canada and Mexico that meet USMCA requirements until April 2nd. This temporary agreement partially undoes the recently imposed 25% tariffs, which has led to global uncertainty. According to the White House, 50% of Mexican and 38% of Canadian imports comply with USMCA and as long as fentanyl progresses well, the US tariff is also likely to drop in response as well. In response, Canada has also postponed a second set of tariffs on $125 billion worth of US goods until April 2nd. Cost cutting: Trump and Elon Musk are now continuing to work on reducing the cost measuring and staffing on DOGE, and with ongoing layoffs, all of these could potentially lead to a higher unemployment rate in between February and March. Strategic Bitcoin Reserve: Trump officially signed an executive order and “direct the government to stockpile bitcoin, ethereum, and three other tokens,” as per CNN sources. Other news: an extension of the Tiktok deadline, working on a large investment agreement between Trump and Saudi Arabia, a statement regarding US-Japan relations.
Top News of the Day: A Quick Recap លោកប្រធានាធិបតី Donald Trump៖ ធនាគារកណ្តាលប្រទេសអង់គ្លេស ឥឡូវនេះពួកគេមានក្តីបារម្ភកាន់តែខ្លាំងទៅលើការជាប់គាំងអត្រាអតិផរនា ដែលអាចបណ្តាលមកពីការកើនឡើងធានារ៉ាប់រងជាតិដែលបង្ខំឱ្យមានការដំឡើងថ្លៃឈ្នួលចំនួន 2% ។ ពោលគឺវាបានបន្តដំឡើងអតិផរណាក្នុងចន្លោះ 0.1-0.2% នេះបើយោងតាមសមាជិកធនាគារកណ្តាលអង់គ្លេសលោក Bailey ។ ខណៈពេលដែលអ្នកផ្សេងទៀតជឿថាឥទ្ធិពលជុំទី 2 នៃអតិផរណាអាចនឹងមានភាគរយតិចក្នុងកើតឡើង ដោយសារតែភាពទន់ខ្សោយនៅក្នុងកំណើនសេដ្ឋកិច្ច។ ការងារនៅសហរដ្ឋអាមេរិក ការផ្លាស់ប្តូរការងាររបស់ ADP បានធ្លាក់ចុះទាបជាងតួលេខដែលបានប៉ាន់ប្រមាណដោយសារតែការបញ្ឈប់ការងារថ្មីៗពីគោលនយោបាយរបស់លោក Trump និងភាពមិនច្បាស់លាស់នៅក្នុងទស្សនវិស័យសេដ្ឋកិច្ច។ ខណៈពេលដែលមានការធ្លាក់ចុះនៃសកម្មភាព និងការបញ្ជាទិញថ្មីដែលនាំឱ្យអាជីវកម្មមួយចំនួនស្ទាក់ស្ទើរក្នុងការជ្រើសរើសបុគ្គលិកបន្ថែមទៀត។ |English Version| President Donald Trump: The Bank of England: Job in the United States ADP employment changes dropped below the estimated figure due to recent layoffs from Trump’s policy and uncertainty in the economic outlook. While there are some drawbacks in activities and new orders that lead the business to reluctantly replace leavers.
What is technical analysis ? ⭐️ គន្លឹះសំខាន់ – ការវិភាគបែបបច្ចេកទេស គឺជាការសិក្សាអំពីតម្លៃដែលទ្រព្យមួយប្រភេទធ្លាប់ឡើងឬចុះទៅដល់ ដើម្បីកំណត់លំនាំ និងលទ្ធភាពនៃចលនារបស់ទ្រព្យថាវាអាចឡើងឬចុះដល់កម្រិតណានាពេលអនាគត ដោយប្រើប្រាស់សូចនាករបច្ចេកទេសនិងលំនាំតារាង។ – គោលដៅបំណងសំខាន់ៗបីនៃការវិភាគបច្ចេកទេស។ – ឧបករណ៍ជំនួយ និងបច្ចេកទេសដែលលោកអ្នកគួរប្រើក្នុងការវិភាគបែបបច្ចេកទេស – ឯកសារយោង ⭐️ ស្វែងយល់ពីការវិភាគបែបបច្ចេកទេស ការវិភាគបែបបច្ចេកទេស គឺជាការសិក្សាអំពីតម្លៃដែលទ្រព្យមួយប្រភេទធ្លាប់ឡើងឬចុះទៅដល់ ដើម្បីកំណត់លំនាំ និងលទ្ធភាពនៃចលនារបស់ទ្រព្យថាវាអាចឡើងឬចុះដល់កម្រិតណានាពេលអនាគត ដោយប្រើប្រាស់សូចនាករបច្ចេកទេសនិងលំនាំតារាង។ ការវិភាគបែបបច្ចេកទេសមិនមែនសម្រាប់វាស់ស្ទង់តម្លៃពិតប្រាកដរបស់ទ្រព្យសកម្មទេ ការវិភាគបែបនេះ តម្រូវឲ្យយើងមើលពីតម្លៃដែលទ្រព្យមួយប្រភេទធ្លាប់ឡើងឬចុះទៅដល់ និងរកចំណុចដែលយើងអាចចូលឬចេញពីទីផ្សារបាន ដោយប្រើសូចនាករបច្ចេកទេសផ្សេងៗ។ ភាពខុសគ្នាចម្បងរវាងការវិភាគបែបបច្ចេកទេស និងការវិភាគបែបមូលដ្ឋាន គឺការវិភាគបែបបច្ចេកទេសប្រើតែទិន្នន័យតម្លៃប្រវត្តិសាស្ត្ររបស់ទ្រព្យ និងទំហំនៃការជួញដូរឧបករណ៍និស្សន្ទតែប៉ុណ្ណោះ។ ⭐️ គោលដៅបំណងសំខាន់ៗបីនៃការវិភាគបច្ចេកទេស អ្នកវិនិយោគដែលប្រើការវិភាគបែបបច្ចេកទេសតែងតែមានគោលដៅ ៣ សំខាន់ៗ គឺ ⭐️ឧបករណ៍ជំនួយ និងបច្ចេកទេសដែលលោកអ្នកគួរប្រើក្នុងការវិភាគបែបបច្ចេកទេស ទីផ្សារអាចធ្វើចលនាតែ៣ទិសតែប៉ុណ្ណោះគឺ ផ្សារអាចឡើង ផ្សារអាចចុះ ឬផ្សារអាចដើរចំហៀង ( Move sideways) ដូចនេះការវិភាគតាមបែបបច្ចេកទេសតម្រូវឲ្យយើងស្វែងរកនិន្នាការនៃផ្សារ ព្រមទាំងស្វែងរក support/resistance តាមរយៈការប្រើប្រាស់តារាងតម្លៃនិង/ឬតារាងពេលវេលា (Timeframe )។ ជាទូទៅតម្លៃតែងតែផ្លាស់ប្តូរក្នុងរបៀបហ្ស៊ីកហ្សាក់ ( Zigzag) ហើយសកម្មភាពតម្លៃមានពីរគឺ ៖ ជាទូទៅ អ្នកដែលវិភាគតាមការវិភាគបែបបច្ចេកទេសតែងតែប្រើប្រាស់ធាតុសំខាន់ៗ៣ គឺ ៖ ⭐️ឯកសារយោង Babypip: What is Technical Analysis? – BabyPips.com Investopedia: Technical Analysis: What It Is and How to Use It in Investing (investopedia.com) ⏬English Below⏬ ⭐️ Key takeaway – Technical analysis is a method of analyzing the historical price action of an asset to determine the pattern and probability that an asset may move up or down in the future.– The three main objectives of Technical analysis– Tools and techniques used in Technical analysis– References ⭐️Understanding Technical analysis Technical analysis is a method of analyzing the historical price action of an asset to determine the pattern and probability that an asset may move up or down in the future. Technical analysis uses technical indicators and chart patterns to identify buy and sell entries in the market. It is important to note that technical analysis is not intended to measure the value of an asset, but rather to identify patterns and trends that can help traders make informed decisions. The main difference between technical analysis and fundamental analysis is that technical analysis uses only historical price data of assets and the volume of trading. ⭐️The three main objectives of Technical analysis Investors who use technical analysis always have three main objectives: ⭐️Tools and techniques used in Technical analysis The market can only move in three directions: up, down, or sideways. Technical analysis requires finding the market trend and support/resistance through the use of charts, values, and/or timeframes. In general, prices change in a zigzag mode with two price actions: In general, technical analysts often use three main elements: ⭐️ References Babypip: What is Technical Analysis? – BabyPips.com Investopedia: Technical Analysis: What It Is and How to Use It in Investing (investopedia.com)
Understanding Hammers and Shooting Stars in Forex Trading នៅក្នុងវិស័យរូបិយប័ណ្ណអន្តរជាតិ ការឈ្វេងយល់ពីប្រភេទនៃ Candle Stick អាចនឹងជួយលោកអ្នកក្នុងការព្យាករណ៍ទៅលើបម្រែបម្រួលទីផ្សារ ព្រមទាំងធ្វើឱ្យការសម្រេចចិត្តជួញដូរកាន់តែប្រសើរជាងមុន។ ប្រភេទនៃ Candle Stick ដែលពេញនិយមជាងគេគឺ Hammer និង Shooting Star។ នៅក្នុងអត្ថបទខាងក្រោមនេះ លោកអ្នកនឹងឈ្វេងយល់ពីប្រភេទនៃ Candle Stick របៀបកំណត់អត្តសញ្ញាណ និងរបៀបប្រើប្រាស់វាឱ្យមានប្រសិទ្ធភាពក្នុងយុទ្ធសាស្រ្តជួញដូររបស់អ្នក។ តើអ្វីទៅជា Hammer? និយមន័យ Hammer គឺជាប្រភេទនៃ Candle Stick ដែលបង្ហាញពីសញ្ញានៃការវិលត្រឡប់ទៅលំហូរឡើង ពោលគឺការផ្លាស់ប្តូរពីលំហូរចុះទៅលំហូរឡើង។ វាបានផ្តល់នូវសញ្ញាថា អាចនឹងមានលទ្ធភាពដែលតម្លៃអាចនឹងចាប់ផ្តើមកើនឡើង។ រូបរាង លក្ខណៈសម្គាល់ នៅក្នុងលំហូរចុះ ប្រភេទ Hammer គឺចាប់ផ្តើមបង្កើតឡើងនៅពេលដែលតម្លៃព្យាយាមរុញចុះទៅក្រោមបន្តទៀត ប៉ុន្តែគួបផ្សំជាមួយនឹងចំនួនអ្នកទិញកាន់តែច្រើនដែលធ្វើឱ្យតម្លៃកើនឡើង។ ទាំងនេះបានបង្កើតជាទម្រង់ Hammer ដែលបង្ហាញថាចំនួនអ្នកទិញមានច្រើននៅក្នុងទីផ្សារ ហើយបម្រែបម្រួលអាចនឹងកើតមាន។ ការកំណត់អត្តសញ្ញាណ Hammer ឧទាហរណ៍ Hammer ចាប់ផ្តើមលេចឡើងបន្ទាប់ពីមានការធ្លាក់ចុះ ដែលបង្ហាញពីសញ្ញាបញ្ច្រាសនិន្នាការឬលទ្ធភាពដែលអាចមានបម្លាស់ប្តូរទិសដៅឡើងទៅលើ។ តើអ្វីទៅជា Shooting Star? និយមន័យ Shooting Star គឺជាប្រភេទនៃ Candle Stick ដែលបង្ហាញពីសញ្ញានៃការវិលត្រឡប់ទៅលំហូរចុះ ពោលគឺការផ្លាស់ប្តូរពីលំហូរឡើងទៅលំហូរចុះ។ វាបានផ្តល់នូវសញ្ញាថា អាចនឹងមានលទ្ធភាពដែលតម្លៃអាចនឹងចាប់ផ្តើមធ្លាក់ចុះ។ រូបរាង លក្ខណៈសម្គាល់ ក្នុងទិសដៅកើនឡើង Shooting Star បានបង្កើតឡើងនៅពេលដែលតម្លៃព្យាយាមឡើងខ្ពស់ ប៉ុន្តែជាមួយនឹងចំនួនអ្នកទិញច្រើនដែលអាចធ្វើឱ្យតម្លៃបានធ្លាក់ចុះ នោះShooting Star ត្រូវបានបង្កើតឡើង។ ទាំងនេះបានសបញ្ជាក់ថា ចំនួនអ្នកទិញមានច្រើន ហើយការផ្លាស់ប្តូរទិសអាចនឹងកើតមានឡើង។ កំណត់អត្តសញ្ញាណ Shooting Star ឧទាហរណ៍ Shooting Star បានលេចចេញឡើងបន្ទាប់ពីមាននិន្នាការកើនឡើង បង្កើតឱ្យមានបម្រែបម្រួលខ្ពស់ដោយសារតែមានសញ្ញានៃការផ្លាស់ប្តូរទិសទៅក្រោម។ ការគ្រប់គ្រងហានិភ័យ ធ្វើការវិភាគទៅលើការសម្រេចចិត្តការជួញដូររបស់លោកអ្នកដោយប្រុងប្រយ័ត្ន ដោយប្រើប្រាស់ទៅលើទំហំលើការជួញដូរ ព្រមទាំងកំណត់នៅតំបន់ Stop-loss ដើម្បីការពារទៅលើប្រាក់ទុនរបស់លោកអ្នក។ សេចក្តីសន្និដ្ឋាន ការឈ្វេងយល់ ព្រមទាំងកំណត់អត្តសញ្ញាណឱ្យបានត្រឹមត្រូវទៅលើប្រភេទ Hammer និង Shooting Star អាចនឹងបង្កើនភាពជោគជ័យទៅលើយុទ្ធសាស្រ្តជួញដូររបស់អ្នកយ៉ាងខ្លាំង។ គំរូទាំងនេះផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះការផ្លាស់ប្តូរទិសដៅនៅក្នុងទីផ្សារ ប៉ុន្តែពួកគេក៏គប្បីប្រើប្រាស់ជាមួយនឹងសូចនាករផ្សេងទៀត និងវិធីសាស្រ្តក្នុងការកំណត់ហានិភ័យនោះដែរ។ (English Version) In the dynamic world of Forex trading, understanding candlestick patterns can significantly enhance your ability to predict market movements and make more accurate trading decisions. Two of the most reliable reversal patterns are the hammer and the shooting star. In this blog post, we will explore what these patterns are, how to identify them, and how to use them effectively in your trading strategy. What is a Hammer? Definition A hammer is a bullish reversal candlestick pattern that typically forms after a downtrend. It signals that a potential bottom is forming and that the price may start to rise. Appearance Characteristics In a downtrend, a hammer forms when the price attempts to push lower but is met with strong buying pressure that drives the price back up, creating the hammer shape. This indicates that buyers are taking control of the market and a reversal may occur. Identifying a Hammer on a Chart Example A hammer appears after a downtrend, signaling a potential trend reversal. Appearance What is a Shooting Star? Definition A shooting star is a bearish reversal candlestick pattern that typically forms after an uptrend. It signals that a potential top is forming and that the price may start to fall. Appearance Characteristics In an uptrend, a shooting star forms when the price tries to push higher but is met with strong selling pressure that drives the price back down, creating the shooting star shape. This indicates that sellers are taking control of the market and a reversal may occur. Identifying a Shooting Star on a Chart Example A shooting star appears after an uptrend, increasing its significance as a bearish reversal signal. Appearance Risk Management Assess your trading decisions carefully. Use appropriate position sizing and manage trades using stop-loss orders to protect your capital. Conclusion Understanding and correctly identifying hammer and shooting star patterns can greatly enhance your trading strategy. These patterns provide valuable insights into potential market reversals, but they should be used in conjunction with other technical indicators and risk management practices.