
របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍ត្រូវនឹងថ្ងៃទី15 ខែមីនា ឆ្នាំ2025 នៅក្នុងរបាយការណ៍នេះ យើងនឹងតាមដានទៅលើបណ្តាសេដ្ឋកិច្ចសំខាន់ៗ រួមមានសហរដ្ឋអាមេរិក តំបន់អឺរ៉ុប កាណាដា និងជប៉ុន ដែលភាគច្រើនផ្តោតសំខាន់ទៅលើសូចនាករសេដ្ឋកិច្ច និងព្រឹត្តិការណ៍សេដ្ឋកិច្ចមួយចំនួនដែលបានកើតឡើងក្នុងសប្តាហ៍នេះ។ ប្រទេសជប៉ុន ទោះបីជាកំណើនសេដ្ឋកិច្ចនៅប្រទេសជប៉ុនបានកើនឡើង ហើយអត្រាអតិផរណាក៏មានកាន់តែច្រើនក៏ដោយ ក៏យើងឃើញមានផលប៉ះពាល់មួយចំនួនដែលប្រទេសនេះអាចប្រឈមមុខនោះដែរដើម្បីឈានដល់គោលដៅ 2% GDP នៅឆ្នាំ 2027។ នេះកើតមានឡើងនៅពេលដែលសហរដ្ឋអាមេរិកដាក់សម្ពាធលើជប៉ុនក្នុងការដំឡើងការចំណាយលើវិស័យការពារជាតិ”យ៉ាងហោចណាស់…









