កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រធានាធិបតី Trump និងប្រទេសអូស្ត្រាលី លោកប្រធានាធិបតី Donald Trump បានពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី ដែលផ្តោតលើពន្ធពាណិជ្ជកម្ម នាវាមុជទឹក និងឧបករណ៍យោធាជាដើម។ នេះក៏រួមបញ្ចូលនូវសារធាតុរ៉ែសំខាន់ៗ និងរ៉ែកម្រ (សារៈសំខាន់សម្រាប់បច្ចេកវិទ្យា និងការពារជាតិ) ព្រមទាំង AUKUS ដែលត្រូវបានចាត់ទុកថាជាយុទ្ធសាស្ត្រដើម្បីនាំប្រទេសចិនមកចរចាលើបញ្ហាពន្ធម្តងទៀត។ ទោះបីជាយ៉ាងណា លោកក៏បន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយអូស្ត្រាលី និងចក្រភពអង់គ្លេសនោះដែរ។ យុទ្ធសាស្ត្រពាណិជ្ជកម្ម Trump-ចិន ទោះបីជាលោក Trump ពិចារណាលើការដំឡើងពន្ធ 155% លើប្រទេសចិនចាប់ពីថ្ងៃទី 1 ខែវិច្ឆិកាក្នុងករណីកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវបានធានាក៏ដោយ លោកក៏បង្ហាញសុទិដ្ឋិនិយមអំពីការចរចាកិច្ចព្រមព្រៀងដោយយុត្តិធម៌ជាមួយប្រធានាធិបតីចិន Xi Jinping នោះដែរ។ → រំពឹងនឹងទៅទស្សនកិច្ចនៅប្រទេសចិននៅដើមឆ្នាំ2026។ ការផ្អាកដំណើរការរដ្ឋាភិបាលអាមេរិក ទីប្រឹក្សាជាន់ខ្ពស់សេតវិមានលោក Hassett បានព្យាករណ៍ថា ការផ្អាកដំណើរការរដ្ឋាភិបាលអាចនឹងត្រូវបានបញ្ចប់នៅសប្តាហ៍នេះ។ បើមិនដូច្នេះទេ នេះអាចនឹងជំរុញឱ្យសេតវិមានចាត់វិធានការកាន់តែខ្លាំងជាងនេះ។ ជាក់ស្តែង ទីផ្សារនៅតែតាមដានទៅលើការចេញផ្សាយនូវទិន្នន័យរបស់ BLS នៅសប្តាហ៍នេះ ដោយក្នុងនោះរួមមានការចេញផ្សាយសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅថ្ងៃសុក្រមុនពេលការសម្រេចចិត្តអត្រាការប្រាក់។ ការអភិវឌ្ឍជម្លោះអ៊ុយក្រែន – រុស្ស៊ី ច្បាប់ដាក់ទណ្ឌកម្មរុស្ស៊ីនឹងត្រូវពន្យារពេលរហូតដល់កិច្ចពិភាក្សារបស់លោក Trump ជាមួយលោកពូទីន ដែលបង្ហាញថាភាគីទាំងពីរមានឆន្ទៈក្នុងការចរចាឡើងវិញជុំវិញជម្លោះនេះ។ ទន្ទឹមនឹងនោះ ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy ក៏បានបង្ហាញឆន្ទៈចូលរួមកិច្ចប្រជុំកំពូលនោះដែរ។ ទោះបីជាលោកប្រធានាធិបតី Trump មានការសង្ស័យសមត្ថភាពរបស់អ៊ុយក្រែនក្នុងការឈ្នះជម្លោះនេះក៏ដោយ ក៏លោកទទួលស្គាល់ពីភាពខ្លាំងរបស់ពួកគេនោះដែរ។ → ជម្លោះនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់។ កិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់នៅមជ្ឈិមបូព៌ា ទោះបីជាមានបទឈប់បាញ់ក៏ដោយ ក៏អុីស្រាអែលបានបន្តទម្លាក់គ្រាប់បែកកាលពីថ្ងៃអាទិត្យ ដែលបានបង្ខំឱ្យលោក Trump បញ្ជូនបេសកជនអាមេរិក រួមទាំងលោក Steve Witkoff លោក Jared Kushner និងជាច្រើនទៀតទៅជួបជាមួយនាយករដ្ឋមន្ត្រីអុីស្រាអែល Netanyahu ដើម្បីជំរុញបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ → ដំណាក់កាលបន្ទាប់៖ ការរំសាយអាវុធក្រុមហាម៉ាស ការដកទ័ព និងការបង្កើតគំរូអភិបាលកិច្ចដែលគាំទ្រដោយអន្តរជាតិ។ បញ្ហាក្រុមហ៊ុន AWS និងហានិភ័យ Cloud Service ការដាច់នៃសេវាកម្ម Amazon Web ដ៏សំខាន់បានរំខានដល់សេវាកម្មសកលដូចជា Snapchat, Netflix, Venmo,ប្រព័ន្ធធនាគារ និងក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗ។ អ្នកវិភាគព្រមានអំពីហានិភ័យមួយនេះ ដោយបង្ហាញពីតម្រូវការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលចម្រុះ ដើម្បីទប់ស្កាត់ការរំខានដែលរីករាលដាលនេះ។ |English Version| Trump-Australia Trade Agreement President Donald Trump strengthened the bilateral ties with the Australian Prime Minister, which focus on trade, submarines, and military equipment. This also includes the critical minerals and rare earths, vital for technology and defense, as well as AUKUS, which is viewed as a strategy to bring China to the table. Regardless, he is still moving forward, enhancing military cooperation with Australia and the UK. Trump-China Trade Strategy Despite Trump considering imposing 155% tariffs on China starting November 1 unless a trade deal is secured, he also expresses optimism about negotiating a fair agreement with Chinese President Xi Jinping. → Expected to visit China in early 2026. U.S. Government Shutdown Concerns White House Senior Adviser Hassett predicts the ongoing government shutdown may be resolved this week, as failure to do so may require a stronger measure from the White House. The market is still await for the data release from the BLS this week, including the Consumer Price Index on Friday before rate decision. Ukraine-Russia Conflict Development The Russia sanction bill will be pended until Trump’s talks with Putin, proving that both parties are willing to re-negotiate over the conflict. Meanwhile, Ukrainian President Zelenskyy also expressed his willingness to join a proposed summit despite caution. Trump doubts Ukraine’s ability to win the ongoing conflict but acknowledges its potential. → the conflict is still in uncertain. Middle East Ceasefire Efforts Regardless of how the ceasefire is being made, Israel continued to bombard on Sunday, which has forced Trump to send US envoys, including Steve Witkoff, Jared Kushner, and more, to meet with Israeli PM Netanyahu to advance a Gaza ceasefire. → Next phase: disarming Hamas, withdrawal of troops, and establishment of an internationally backed governance model. AWS Outage and Cloud Service Risks A major Amazon Web Services outage disrupted global services like Snapchat, Netflix, Venmo, and various banks and airlines. Analysts warn of systemic risks due to this reliance, underscoring the need for diversified digital infrastructure to prevent widespread disruptions.
Weekly Market Outlook as of October 20, 2025
មាតិកា/ Content: ជ្រើសរើសមាតិកាខាងក្រោម ដើម្បីយកមកសិក្សាឈ្វេងយល់ ការវិភាគបែបសេដ្ឋកិច្ច ការវិភាគបែបបច្ចេកទេស Fundamental Analysis Technical Analysis ទស្សនវិស័យទីផ្សារប្រចាំសប្តាហ៍គិតត្រឹមថ្ងៃទី 20 ខែតុលា ឆ្នាំ 2025 កត្តាសំខាន់ៗដែលត្រូវតាមដានបំផុតសម្រាប់សប្តាហ៍នេះគឺនឹងដាក់បញ្ចូលនៅក្នុងរបាយការណ៍ខាងក្រោមនេះ ដោយវិនិយោគិនអាចប្រើប្រាស់ព័ត៌មានខាងក្រោមជាមូលដ្ឋានគ្រឹះមុនពេលធ្វើការសម្រេចចិត្តលើការជួញដូរលើទ្រព្យណាមួយ។ របាយការណ៍នេះក៏នឹងរួមបញ្ចូលទាំងការវិភាគបែបសេដ្ឋកិច្ច ដែលនឹងបង្ហាញពីកត្តាជំរុញសំខាន់ៗលើបម្រែបម្រួលទ្រព្យទាំងនោះ ព្រមទាំងការវិភាគបែបបច្ចេកទេស ដោយយើងមើលទៅលើតម្លៃ និងតំបន់ណាមួយដែលលោកអ្នកគប្បីឈ្វេងយល់។ សូមចំណាំថា របាយការណ៍នេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយការអប់រំ និងព័ត៌មានដែលគួរដឹងតែប៉ុណ្ណោះ។ សូមមេត្តាកំុប្រើប្រាស់វាជាដំបូន្មានវិនិយោគ ឬជាសញ្ញាសម្រាប់ការជួញដូររបស់អ្នក។ ការវិភាគបែបសេដ្ឋកិច្ច កត្តាបួនយ៉ាងដែលត្រូវផ្តោតលើសប្តាហ៍នេះ៖ សូចនាករសេដ្ឋកិច្ចរបស់អាមេរិក ទិន្នន័យអតិផរណាគឺជាទិន្នន័យដ៏សំខាន់បំផុតនៃសប្តាហ៍នេះ ជាពិសេសមុនពេលការសម្រេចចិត្តអត្រាការប្រាក់របស់ធនាគារកណ្តាលនៅថ្ងៃទី 30 ខែតុលា ឆ្នាំ 2025។ គេព្យាករណ៍ថាទិន្នន័យសន្ទស្សន៍តម្លៃទំនិញពីអ្នកប្រើប្រាស់ប្រចាំឆ្នាំអាចនឹងមានការកើនឡើង ហើយសម្រាប់ទិន្នន័យប្រចាំខែវិញអាចនឹងរក្សាក្នុងកម្រិតដដែល។ ជាក់ស្តែង នេះអាចជាការចេញផ្សាយលើកដំបូងពី BLS បន្ទាប់ពីការបិទរដ្ឋាភិបាលអាមេរិក។ ការបិទសហរដ្ឋអាមេរិក៖ នេះគឺជាសប្តាហ៍ទី 4 បន្ទាប់ពីសហរដ្ឋអាមេរិកបានផ្អាកដំណើរការ ហើយក៏បានពន្យារពេលចេញផ្សាយនូវទិន្នន័យសំខាន់ៗនោះដែរ។ នេះក៏មានន័យថាមនុស្សជាច្រើននឹងមិនទទួលបានប្រាក់ឈ្នួលនោះទេ ដោយអ្នកខ្លះក៏អាចនឹងបាត់បង់ការងារធ្វើនោះដែរ។ ពោលគឺនេះសុទ្ធតែអាចធ្វើឲ្យទីផ្សារការងារកាន់តែទន់ខ្សោយជាងមុនបន្ថែមទៀត ស្របពេលដែលអាចនឹងគាំទ្រទៅលើការកាត់បន្ថយអត្រាការប្រាក់សម្រាប់ឆ្នាំនេះ។ គួបផ្សំជាមួយនឹងការកាត់បន្ថយអត្រាការប្រាក់នៅថ្ងៃទី 30 ខែតុលា ឆ្នាំ 2025 កត្តាទាំងពីរនេះអាចនឹងជំរុញឲ្យតម្លៃមាសកើនឡើងក្នុងសប្តាហ៍នេះឬ សប្តាហ៍បន្ទាប់។ ពន្ធពាណិជ្ជកម្មអាមេរិក-ចិន កិច្ចចរចាពាណិជ្ជកម្មអាមេរិក និងចិននឹងបន្តទៅមុខទៀតក្នុងប្រទេសម៉ាឡេស៊ីក្នុងសប្តាហ៍នេះ រវាងរដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent និងឧបនាយករដ្ឋមន្ត្រី He Lifeng បន្ទាប់ពីកិច្ចពិភាក្សា “ដោយត្រង់ និងលម្អិត (Frank and detailed)” របស់ពួកគេកាលពីសប្តាហ៍មុន។ ទោះបីជាលោក Trump បានរំលឹកឡើងវិញនូវការពិភាក្សាជាវិជ្ជមានជាមួយមន្ត្រីចិនក៏ដោយ ប្រសិនបើការពិភាក្សានៅតែបន្តដំណើរការល្អនោះ យើងទំនងជានឹងឃើញមានការធ្លាក់ចុះបន្ថែមទៀតនៅក្នុងតម្លៃមាស។ ប៉ុន្តែប្រសិនបើមិនមានកិច្ចសម្របសម្រួលច្បាស់លាស់នោះទេ នោះភាគរយច្រើនអាចនឹងធ្វើឲ្យតម្លៃមាសកើនឡើងបន្ថែមទៀត។ ភាពតានតឹងភូមិសាស្ត្រនយោបាយ ផ្តោតលើស្ថានភាពអុីស្រាអែល និងក្រុមហាម៉ាសបច្ចុប្បន្នដែលធ្លាប់សម្រេចបាននូវបទឈប់បាញ់កាលពីប៉ុន្មានថ្ងៃមុន ពេលនេះមានរបាយការណ៍មួយចំនួននៅតែបញ្ជាក់ពីការកើនឡើងនៃចំនួនអ្នកស្លាប់បន្ថែមទៀតនៅក្នុងតំបន់ហ្គាហ្សា។ លើសពីនេះ ក៏គួរតែផ្តោតទៅលើជម្លោះរុស្ស៊ី-អ៊ុយក្រែននោះដែរ ព្រោះបច្ចុប្បន្នលោក Trump បានបដិសេធមិនបញ្ជូនមីស៊ីល Tomahawk តាមការស្នើសុំរបស់អ៊ុយក្រែន។ ដូច្នេះប្រសិនបើជម្លោះទាំងពីរចាប់ផ្តើមមានភាពតានតឹងកាន់តែខ្លាំង → នោះតម្លៃមាសនឹងនៅតែបន្តឡើងខ្ពស់ដដែល។ ប៉ុន្តែបើបទឈប់បាញ់កើតមានម្តងទៀត ឬបញ្ហានេះបង្ហាញសុទិដ្ឋិនិយមកាន់តែច្រើន → នេះអាចក្លាយជាកត្តាមាសធ្លាក់ចុះវិញម្តង។ សម្រាប់ពេលនេះ មិនទាន់មានទិសដៅច្បាស់លាស់ពីការវិភាគបែបសេដ្ឋកិច្ចនោះទេ ពោលគឺគប្បីតាមដានទៅលើព្រឹត្តិការណ៍នាពេលបន្ទាប់។ ប៉ុន្តែខាងក្រុមការងារយើងក៏បានផ្តល់នូវសេណារីយ៉ូមួយចំនួនដើម្បីពិចារណាជាមុននោះដែរ។ ចំណាំថានេះគ្រាន់តែជាសេណារីយ៉ូពីទិដ្ឋភាពមួយប៉ុណ្ណោះ។ ចូរពិចារណាទិដ្ឋភាពផ្សេងទៀតដែលកើតឡើងក្នុងអំឡុងពេលនេះ ព្រោះថាទាំងនេះអាចប្រឆាំងគ្នាទៅវិញទៅមក។ ការវិភាគបច្ចេកទេស នេះគឺជាសេណារីយ៉ូមួយចំនួនសម្រាប់តម្លៃមាសក្នុងសប្តាហ៍នេះ៖ |English Version| Key factors that shall be looked forward to the most in this week will be included in this report, which the investor may use as the backup foundation before making any trading decisions. This report will also include both fundamental analysis—key drivers behind every move—and technical analysis—the price actions and liquidity zone you should be aware of. Kindly note that this is provided for the intention of raising awareness and educational purposes only; do not take it as investment advice or a signal for your trading. Fundamental Analysis Four factors to focus on this week from the fundamental side: US Indicators Inflation data is the most crucial data of this week, especially ahead of the central bank’s interest rate decision, with an upward projection for an annual CPI and an unchanged monthly CPI. This could be the first release from the BLS after the US government shutdown. US Shutdown: This is the fourth week after the US shut down some of its operations and delayed several data for weeks. This also means that many won’t get the paycheck, and some will lose their job, weakening the labor market further while supporting the rate cut. Along with the rate cut on October 30, 2025, these two Factors are used to consider a rise in gold this week or next. US-China trade The US and China trade talks will proceed further in Malaysia this week between Treasury Secretary Scott Bessent and Vice Premier He Lifeng after their “frank and detailed” talk last week. Although Trump reiterated a positive talk with a Chinese official, if the talk continues to go well, then we are likely to see more setbacks in the gold price. And if not, more escalation, then the probability of more gold rising will be higher. Geopolitical Tension Focus on the current Israel and Hamas situation, which was once said to be a ceasefire, and yet the report still shows more deaths in Gaza. Furthermore, don’t focus on the Russia-Ukraine conflict, as Trump currently refuses to send the Tomahawk missiles at Ukraine’s request. For now, there is no clear direction from the fundamental side, except for looking forward to how the event will unfold. But I have given some scenarios to consider in advance. Do note that this is just a scenario from one aspect; do consider other aspects that happen during the time, as these will weigh against each other. Technical Analysis
Market Recap: Key Highlight Last Week
របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍ គិតត្រឹមថ្ងៃទី20 ខែតុលា ឆ្នាំ2025 ខាងក្រោមនេះគឺជារបាយការណ៍សង្ខេបអំពីស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលភាគច្រើនផ្អែកលើព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងគោលនយោបាយរបស់ប្រធានាធិបតី Donald Trump ស្ថានភាពសេដ្ឋកិច្ច និងបញ្ហាសង្គ្រាមនៅក្នុងសប្តាហ៍នេះផងដែរ។ ការបដិសេធ៖ សូមចំណាំថានេះគ្រាន់តែជាមតិយោបល់តែប៉ុណ្ណោះ។ ព័ត៌មានសំខាន់ៗនៅក្នុងសប្តាហ៍នេះ សេដ្ឋកិច្ចអាមេរិក៖ សម្រាប់ទិន្នន័យសូចនាករសេដ្ឋកិច្ចមិនមានអ្វីច្រើនទេ ដោយសារតែរដ្ឋាភិបាលអាមេរិកនៅតែបន្តបិទទៀត។ ដូច្នេះ គេតាមដានតែសុន្ទរកថាដដែលរបស់ធនាគារកណ្តាលអាមេរិកកាលពីសប្តាហ៍មុនតែប៉ុណ្ណោះ ដោយផ្តោតសំខាន់ទៅលើបញ្ហារវាងអតិផរណានិងបញ្ហាការងារ មុនពេលមានការកាត់បន្ថយអត្រាការប្រាក់នាចុងខែនេះ។ ការព្យាករណ៍លើការបន្ទាបអត្រាការប្រាក់សម្រាប់ឆ្នាំនេះនៅតែមានចំនួន 2 ដងដោយនឹងចាប់ផ្តើមពីខែតុលា និងខែធ្នូ។ *** ផ្តោតលើទិន្នន័យអតិផរណានៅសប្តាហ៍នេះ ដែលនឹងចេញជាលើកដំបូងពីនាយកដ្ឋានការងារ ទោះបីជាមានការផ្អាកដំណើរការពីរដ្ឋាភិបាលក៏ដោយ។*** ធនាគារនៅសហរដ្ឋអាមេរិក ទីផ្សារមានសភាពច្របូលច្របល់ បន្ទាប់ពីមានរបាយការណ៍មួយចំនួនបានបង្ហាញថាធនាគារអាមេរិកអាចជាប់ពាក់ព័ន្ធជាមួយនឹងសកម្មភាពក្លែងបន្លំ ដោយនេះនឹងបង្កើនការសង្ស័យលើប្រព័ន្ធធនាគារចំពេលមានការផ្អាកដំណើរការរបស់សហរដ្ឋអាមេរិក។ តម្លៃមាសឡើងថ្លៃបន្ទាប់ពីមានការចេញផ្សាយនូវព័ត៌មាននេះ។ ភាពតានតឹងពាណិជ្ជកម្ម អាមេរិក-ចិន៖ បន្ទាប់ពីមានភាពតានតឹងលើពន្ធពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ព័ត៌មានខ្លះបានបង្ហាញពីការបន្ធូរបន្ថយភាពតានតឹងមួយចំនួន ពោលគឺលោក Trump បានសង្កត់ធ្ងន់ថា “វាប្រហែលជាមិនមាន [និរន្តរភាព] ទេ ប៉ុន្តែពួកគេបានបង្ខំខ្ញុំឱ្យធ្វើដូច្នេះ” ។ ទីផ្សារបានគិតថានេះគឺជា យុទ្ធសាស្ត្របណ្តោះអាសន្នដែលលោក Trump ប្រើសម្រាប់ការចរចាពាណិជ្ជកម្ម។ លោកក៏បានបន្ថែមថា លោកអាចរំកិលកាលកំណត់ពន្ធម្តងទៀត (ថ្ងៃទី ១ ខែវិច្ឆិកា) ប្រសិនបើលោកចង់។ នេះបានបន្ធូរបន្ថយភាពតានតឹង ដែលបណ្តាលឱ្យតម្លៃមាសធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសនៅពេលម៉ោងទីផ្សារភាគហ៊ុនបើក។ ការកំណត់ពេលវេលាមួយចំនួន (ព័ត៌មានចាស់) → សហរដ្ឋអាមេរិកបានរក្សាការរឹតបន្តឹងយ៉ាងខ្លាំងលើការនាំចេញបន្ទះឈីបកម្រិតខ្ពស់ ដែលប៉ះពាល់ដល់ក្រុមហ៊ុន Huawei ខ្លាំងបំផុត។ ប្រទេសចិនបានឆ្លើយតបដោយការដាក់កំហិតលើការនាំចេញសារធាតុរ៉ែកម្រដែលជាវត្ថុធាតុសំខាន់សម្រាប់គ្រឿងអេឡិចត្រូនិក។ នេះគ្រាន់តែជាព្រឹត្តិការណ៍នាពេលបច្ចុប្បន្នតែប៉ុណ្ណោះ; វាបានចាប់ផ្តើមលឿនជាងទៀតនោះ។ ជាងនេះទៅទៀត ប្រធានាធិបតីអាមេរិក លោក Trump ក៏បានផ្តល់ការបន្ធូរបន្ថយពន្ធលើការផលិតរថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តនៅសហរដ្ឋអាមេរិកផងដែរ បើទោះបីជាពន្ធលើរថយន្តធុនធ្ងន់ គ្រឿងបន្លាស់ និងរថយន្តក្រុង នឹងនៅតែចូលជាធរមាននៅថ្ងៃទី 1 ខែវិច្ឆិកាក៏ដោយ។ កត្តាមាសធ្លាក់ចុះ។ ភាពតានតឹងភូមិសាស្ត្រនយោបាយ រុស្ស៊ី-អ៊ុយក្រែន៖ បន្ទាប់ពីកិច្ចពិភាក្សាប្រកបដោយផ្លែផ្ការវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងលោក Putin រួចមក លោក Trump ត្រូវបានគេរាយការណ៍ថាបានបដិសេធមិនបញ្ជូនប្រព័ន្ធមីស៊ីល Tomahawk ដែលជាមីស៊ីលរយៈចម្ងាយឆ្ងាយដែលអ៊ុយក្រែនបានស្នើសុំ ខណៈពេលដែលក៏ជំរុញឱ្យអ៊ុយក្រែនប្រគល់ទឹកដីផងដែរ។ នេះអាចមើលឃើញថាជាសញ្ញាចម្រុះ ប៉ុន្តែប្រសិនបើភាពតានតឹង ឬសង្គ្រាមបានកើនឡើង នោះមាសអាចឡើងម្តងទៀត។ អុីស្រាអែល-ក្រុមហាម៉ាស់៖ ទោះបីជាលោក Trump បាននិយាយសារជាថ្មីថា បទឈប់បាញ់នៅតែជាធរមាន ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលហ្គាហ្សាបានរាយការណ៍ថា អុីស្រាអែលនៅតែបន្តទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ 90 នាក់នៅហ្គាហ្សា បន្ទាប់ពីបទឈប់បាញ់ត្រូវបានធ្វើឡើង។ |English Version| Weekly Data Summary Report As of October 20, 2025 Below is a summary of the United States, primarily based on critical events related to President Donald Trump, economic conditions, and war conflicts within the week. Disclaimer: Please note this is opinion-based; do not take it as investment advice. Key Highlight Event: US Economy: Nothing much on the economic indicators side due to the continued US shutdown again, except for the Federal Reserve’s repetitive speeches last week that still weigh the inflation and labor problem ahead of the rate cut at the end of this month. The projections still stand on two rate cuts this year—October and December, with a 25 bps cut each time. ***Focus on the inflation data this week, which will be the first to be released from the Labor Department despite the shutdown.*** US regional Banks The market started to shake after hearing some reports that US regional banks are involved with fraudulent activities, raising doubts about the banking system amid the US shutdown. Gold prices hiked after the news. Trade Tension US-China: After the intense tariffs threatened between the US and China, some easing of tension is seen throughout the weekend, with Trump emphasizing that, “It’s probably not [sustainable]—you know, it could stand, but they forced me to do that.” The market has taken this as a pressure tactic and a temporary weapon that Trump used for trade negotiations. He also added that he could move the November 1st deadline up if he wants to. This has eased the tension, causing the Gold prices to dip significantly, especially when the stock market opens. Some timelines for your convenience → The US has kept extremely tight restrictions on exports of highly advanced chips, which impact Huawei the most. China responded by restricting exports of rare-earth minerals—a.k.a. critical materials needed to power a wide range of electronics. It is just a recent event; it started earlier than that. Other than that, US President Donald Trump also provided a tariff relief on the automaker’s US production, albeit the heavy-duty vehicles, parts, and buses will still be in effect on November 1st. A factor in gold down. Geopolitical Tension Russia-Ukraine: After a fruitful talk between U.S. President Donald Trump and Vladimir Putin, Trump reportedly refused to send Tomahawk missile systems—the long-range missile that Ukraine has requested—on Friday, while also urging Ukraine to cede the territory. This could be seen as a mixed signal, but if tensions or war accelerated, then gold could fly. Israel-Hamas: Although Trump reiterated that, ceasefire is still in effect, the Gaza Government Media Office reported that Israel continued to bombard Gaza, killing at least 90 Palestinians in Gaza after the truce was made. Nothing is cleared yet. So do focus on this as well.
Factors in Moving the Gold Prices Last Night
ក្រៅពីក្តីបារម្ភទាក់ទងនឹងភាពតានតឹងលើពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ក៏ដូចជាភាពតានតឹងភូមិសាស្រ្តនយោបាយ ឬការផ្អាកដំណើរការរបស់រដ្ឋាភិបាលអាមេរិក តម្លៃមាសកាលពីយប់មិញបានកើនឡើងខ្ពស់ម្តងទៀត ដោយសារតែមានការចូលរួមកត្តាថ្មីមួយទៀត៖ ធនាគារនៅអាមេរិក ការព្រួយបារម្ភកាន់តែខ្លាំងឡើងលើទីផ្សារឥណទានរបស់សហរដ្ឋអាមេរិកបានកើតឡើងនៅពេលដែលធនាគារក្នុងតំបន់របស់សហរដ្ឋអាមេរិកត្រូវបានចោទប្រកាន់ថាបានពាក់ព័ន្ធនឹងសកម្មភាពក្លែងបន្លំពីអ្នកឱ្យខ្ចីទៅអ្នកខ្ចី។ ហើយនោះប្រៀបដូចជាការបញ្ឆេះប្រេងបន្ថែមទៀត ពោលគឺបានធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចអាមេរិកកាន់តែអាក្រក់ទៅបន្ទាប់ពីមានការបិទរដ្ឋាភិបាលអាមេរិក។ នេះសុទ្ធតែជំរុញឲ្យមានការភ័យខ្លាចកាន់តែខ្លាំងចូលមកកាន់ទីផ្សារ ហើយបានធ្វើឲ្យតម្លៃមាសកាន់តែឡើងខ្ពស់កាលពីយប់មិញ។ ភាគហ៊ុនរបស់ធនាគារបានធ្លាក់ចុះបន្ទាប់ពីការចេញផ្សាយព័ត៌មាននេះ។ បច្ចុប្បន្នភាពផ្សេងទៀត៖ ការអភិវឌ្ឍរុស្ស៊ី – អ៊ុយក្រែន លោក Trump បានប្រកាសថាលោកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Putin នៅទីក្រុង Budapest ក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់ពីមានកិច្ចពិភាក្សាតាមទូរស័ព្ទ “ប្រកបដោយផលិតភាព” ជាមួយរូបលោករួចមក។ លោក Trump គ្រោងនឹងប្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy អំពីកិច្ចពិភាក្សាទាំងនេះក្នុងអំឡុងពេលកិច្ចប្រជុំនៅក្រុងវ៉ាស៊ីនតោននៅថ្ងៃសុក្ររបស់ពួកគេ ដែលលោក Zelenskyy ត្រូវបានគេរំពឹងថាអាចនឹងបន្តទាមទារការទិញមីស៊ីល Tomahawk វាយប្រហារកាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ី។ ហើយយ៉ាងណាក៏ដោយ លោក ពូទីន នៅតែបន្តដាក់សម្ពាធលើលោក Trump លើបញ្ហានេះ ដោយលើកឡើងថាបញ្ហានេះអាចនឹងប៉ះពាល់ទៅលើទំនាក់ទំនងរបស់ពួកគេ។ ជាក់ស្តែង លោក ពូទីន បានប្រាប់លោក Trump ថាមីស៊ីល Tomahawk នឹងមិនផ្លាស់ប្តូរស្ថានភាពសមរភូមិទេ ប៉ុន្តែនឹងប៉ះពាល់ដល់ទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ី និងដំណើរការសន្តិភាព។ ទន្ទឹមនឹងនោះ អ្នកខ្លះក៏បានរាយការណ៍ថា កូរ៉េខាងជើងកំពុងជួយរុស្ស៊ីដោយសម្ងាត់ ខណៈពេលដែលដឹកនាំពួកគេពី Kursk ចូលទៅក្នុងតំបន់ Sumy របស់អ៊ុយក្រែន។ ចំពេលការពិភាក្សានេះ រុស្ស៊ីក៏បន្តទម្លាក់គ្រាប់បែកលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន ដែលនាំឱ្យមានការដាច់ភ្លើងជាច្រើននៅក្នុងទីក្រុង។ ធនាគារកណ្តាលអាមេរិក សមាជិកធនាគារកណ្តាលលោក Waller មើលឃើញភាពទន់ខ្សោយនៃទីផ្សារការងារ ហើយលើកឡើងថាធនាគារកណ្តាលគួរតែបន្តកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត (ចន្លោះពី 100-125 bps ក្រោមអត្រាបច្ចុប្បន្ន) ប្រសិនបើភាពទន់ខ្សោយការងារនៅតែបន្ត។ ទាំងអស់នេះនៅតែកើតឡើងបន្ទាប់ពីលោកទទួលស្គាល់ពីភាពរឹងមាំនៃកំណើនសេដ្ឋកិច្ច ស្របពេលដែលមានការធ្លាក់ចុះនៃទីផ្សារការងារ។ ជាងនេះទៅទៀត សមាជិកធនាគារកណ្តាលអាមេរិកភាគច្រើននៅតែនិយាយម្តងហើយម្តងទៀតអំពីភាពទន់ខ្សោយនៃទីផ្សារការងារ ស្របពេលដែលអតិផរណានៅតែមានកម្រិតខ្ពស់។ ប៉ុន្តែលោក Kashkari ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនចំពោះកង្វះទិន្នន័យរដ្ឋាភិបាល។ សរុបមក ទីផ្សារមានការរំពឹងទុកកាន់តែខ្ពស់លើការបន្ធូរបន្ថយ។ |English Version| Aside from the concerns over the trade tension between the US and China, geopolitical tensions, or even the prolonged US shutdown, the gold prices last night were also affected by other new factors, such as: US Regional Bank Growing concerns over the US credit market came when the US regional banks were rumored to be involved in fraudulent activities from the lender to the borrower. And that is like fueling more oil into the fire that is already worsened by the US shutdown. Panic mode crept into the market and sent the gold price higher last midnight. The Bank stocks tumbled after the news release. Other Update: Russia-Ukraine Development Trump announced he will meet Russian President Putin in Budapest within two weeks, after a “productive” phone call. Trump plans to brief Ukrainian President Zelenskyy on these talks during their Friday Washington meeting, where Zelenskyy is expected to appeal for Tomahawk missiles to strike deeper into Russian territory. And yet, Putin continues to pressure Trump on this matter, as this will bring more challenges to their relationship. In fact, Putin told Trump that Tomahawk missiles would not change the battlefield situation but would harm US-Russia ties and the peace process. Meanwhile, some also reported that North Korea is secretly assisting Russian missile strikes while guiding them from Kursk into Ukraine’s Sumy region. Amid this talk, Russia continues its bombardment of Ukrainian infrastructure, leading to several blackouts in the city. The Federal Reserve The Federal Reserve member Waller sees further softening in the labor market conditions as a “clear warning,” saying that the FED should be ready to cut the interest rate toward a more neutral level (between 100-125 bps below the current rate) if the job weakness persists. All of these still come after he acknowledges a conflict between strong economic growth and the absence of the labor market boom, while seeing some loosening in the financial conditions. Other than that, most of the FED still speak over and over again about the soft labor amid persistent inflation. At the same time, some, including the FED’s Kashkari, also brought out the challenge in interpreting signals without complete government data. All in all, the market is still priced in higher for easing.
Morning Brief: The Federal Reserve, the US-China Trade, and India over Russian oil
ធនាគារកណ្តាលអាមេរិក មន្ត្រីធនាគារកណ្តាលអាមេរិកមួយចំនួនរួមមាន Collins, Miran, និង Waller កំពុងបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងទៅលើបញ្ហាទីផ្សារការងារ ដោយបានលើកឡើងថា “ហានិភ័យនៃភាពទន់ខ្សោយទីផ្សារការងារបានកើនឡើង” ទោះបីជាពួកគេក៏បានទទួលស្គាល់ថាអតិផរណានៅតែមានកម្រិតខ្ពស់ក៏ដោយ។ យ៉ាងណាមិញ ពួកគេនៅតែបន្តគាំទ្រទៅលើការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ (ការកាត់បន្ថយអត្រាការប្រាក់) ដោយទាំង Colins និង Miran បានផ្តល់យោបល់ថា “ការកាត់អត្រាការប្រាក់អាចនឹងមានមួយ ឬពីរដងបន្ថែមទៀតនៅឆ្នាំនេះ”។ ក្តីបារម្ភទាំងនេះកើតមានឡើងដោយសារតែសន្ទស្សន៍អារម្មណ៍ប្រជាជននៅទីនោះនៅតែទន់ខ្សោយ ហើយសូម្បីតែលោក Waller ក៏បានរំពឹងទុកថាអាចនឹងមានការបញ្ឈប់ការងារបន្ថែមទៀតដោយសារតែ AI។ រួមបញ្ចូលគ្នាជាមួយនឹងសុន្ទរកថារបស់ប្រធានធនាគារកណ្តាលអាេមរិកលោក Jerome Powell កាលពីថ្ងៃអង្គារ ពោលគឺការព្រមានពីការធ្លាក់ចុះនៃស្ថានភាពទីផ្សារការងារ។ ទាំងនេះសុទ្ធតែជំរុញឱ្យទីផ្សារជឿជាក់ថា ធនាគារកណ្តាលអាេមរិកអាចនឹងកាត់បន្ថយអត្រាការប្រាក់ចំនួន 2 ដងក្នុងឆ្នាំនេះ។ ពាណិជ្ជកម្មអាមេរិក-ចិន ទោះបីជាប្រធានាធិបតី Donald Trump បានប្រកាសពីការមានសង្រ្គាមពាណិជ្ជកម្មជាមួយប្រទេសចិនក៏ដោយ ក៏រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Scott Bessent ក៏បានស្នើសំណើទៅកាន់ប្រទេសចិនដូចគ្នាដើម្បីកាត់បន្ថយភាពតានតឹងមួយចំនួននោះដែរ។ ពោលគឺ សហរដ្ឋអាមេរិកអាចពន្យារការផ្អាកពន្ធនាំចូលហួសកាលបរិច្ឆេទកំណត់ខែវិច្ឆិកា (យូរជាងបីខែ) លុះត្រាតែចិនផ្អាកការត្រួតពិនិត្យការនាំចេញថ្មីលើធាតុកម្រ។ នេះអាចត្រូវបានគេមើលឃើញថាជាការផ្លាស់ប្តូរយុទ្ធសាស្ត្រមួយដើម្បីចរចារទៅលើបញ្ហាបន្ទះឈីប ដោយលោក Besent បានព្រមានថាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាចនឹងឆ្លើយតបអវិជ្ជមានចំពោះការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់ប្រទេសចិន។ ឥណ្ឌាលើប្រេងរុស្ស៊ី ប្រធានាធិបតី Donald Trump អះអាងថា នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានសន្យាថានឹងបញ្ឈប់ការទិញប្រេងពីរុស្ស៊ី ហើយនេះគឺជា “ជំហានដ៏ធំមួយ” ដើម្បីកាត់ផ្តាច់ប្រាក់ចំណូលថាមពលរបស់ទីក្រុងម៉ូស្គូ ចំពេលមានជម្លោះជាមួយអ៊ុយក្រែន។ លោកក៏បាននិយាយផងដែរថា លោកនឹងដាក់សម្ពាធលើប្រទេសចិនឱ្យធ្វើការប្តេជ្ញាចិត្តស្រដៀងគ្នានេះ ព្រោះថា ទាំងឥណ្ឌា និងចិនបច្ចុប្បន្នគឺជាអ្នកទិញប្រេងច្រើនជាងគេរបស់រុស្ស៊ី។ ប្រធានាធិបតីអាមេរិកក៏បានទទួលស្គាល់ផងដែរថា ការបញ្ឈប់របស់ឥណ្ឌាអាចនឹងត្រូវការពេលយូរបន្តិច ទោះបីជាស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុងវ៉ាស៊ីនតោន មិនទាន់ចេញបញ្ជាក់នេះជាផ្លូវការក៏ដោយ។ |English Version| The Federal Reserve Federal Reserve officials, including Collins, Miran, and Waller, are signaling a growing concern over the labor market, with multiple comments indicating that “downside risks have risen” and the job market has “clearly weakened”, albeit they also acknowledge the sticky inflation from tariffs. Reflecting this pessimistic outlook, they remain lean toward further monetary policy, with both FED collins and Miran suggesting that having “one or two more interest rate cuts this year would be appropriate.” These concerns are compounded by weak consumer sentiment and Waller’s expectation of more layoffs due to AI. Combined with the FED chair Jerome Powell’s speech on Tuesday, warning on the weakening in labor market conditions, the market now is still priced in for two rate cuts with chances of more than 90% each time. The US-China Trade Despite President Donald Trump’s talk of having a trade war with China, US Treasury Secretary Scott Bessent also proposed a clear path to de-escalation, saying that the US could extend the pause on import duties past the November deadline (longer than three months), only if China suspends the new export controls on rare-earth elements. This could be seen as a strategic move to stack up bargaining chips before the expected leader’s meeting, with Besent warning that the US and its allies are prepared to deliver a coordinated group response to China’s global supply chain management. India over Russian oil President Donald Trump claims that Indian Prime Minister Narendra Modi has pledged to stop purchasing Russian oil—a “big step” that follows US pressure and tariffs aimed at cutting off Moscow’s energy revenues amid the Ukraine conflict. He also said he would pressure China to make a similar commitment, as both India and China are currently the top buyers of Russian oil. The US President also acknowledged that India’s halt would be a gradual “process,” though the Indian Embassy in Washington has not yet confirmed Modi’s alleged commitment.
Gold Price Update Today!
តម្លៃមាសបានបន្តកើនឡើងលើស 100 USD ក្នុងមួយអោនតាំងពីថ្ងៃចន្ទ ដោយសារតែមានការកើនឡើងនៃភាពមិនប្រាកដប្រជា និងភាពតានតឹងនៅក្នុងទីផ្សារ។ នេះគឺជាកត្តាមួយចំនួន៖ ភាពតានតឹងកាន់តែច្រើន → តម្លៃមាសនៅតែអាចមានភាគរយច្រើនកើនឡើង។ ប៉ុន្តែសូមប្រយ័ត្នចំពោះបទឈប់បាញ់។ សម្រាប់ពេលនេះ លោក Trump បានប្តេជ្ញាបញ្ចប់ជម្លោះរុស្ស៊ី និងអ៊ុយក្រែនម្តងទៀត។ → ព័ត៌មានបទឈប់បាញ់ម្សិលមិញ ប្រធានាធិបតី Donald Trump បានសន្យាថានឹងព្យាយាមរក្សាសន្តិភាពយូរអង្វែងនៅមជ្ឈិមបូព៌ាបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ Gaza ជាមួយមេដឹកនាំនៃប្រទេសកាតា អេហ្ស៊ីប និងTürkiye។ ស្ថាប័នធំៗកំពុងព្យាករណ៍តម្លៃមាសម្តងទៀត ដោយសារភាពមិនប្រាកដប្រជានៃសារពើពន្ធ គោលនយោបាយរូបិយវត្ថុ និងហានិភ័យផ្សេងៗជាដើម។ ជាក់ស្តែង ធនាគារអាមេរិក (Bank of America) ព្យាករណ៍ថាតម្លៃមាសអាចនឹងឈានទៅរក $5,000/oz នៅឆ្នាំ 2026 ហើយ J.P. Morgan កំណត់គោលដៅ $4,500 ក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះដែរ ធនាគារកណ្តាលធំៗនៅប្រទេសចិន ទួរគី និងប៉ូឡូញ បានបង្កើនការទិញមាសលើសពី 400 តោននៅឆ្នាំនេះ នេះបើយោងតាមក្រុមប្រឹក្សាមាសពិភពលោក។ |English Version| The gold price extended gains to +100USD per ounce in one day, given the recent high uncertainty and market stress from several factors: More tension → gold prices still likely to continue. But do watch out for the ceasefire. For now, Trump vowed to end the Russia-Ukraine conflict again. → A bit of spice from the ceasefire yesterday President Donald Trump has pledged enduring peace in the Middle East following the signing of a Gaza ceasefire agreement with the leaders of Qatar, Egypt, and Türkiye. Major institutions are raising gold price forecasts due to fiscal uncertainty, dovish monetary policies, and other risks. In fact, the Bank of America predicts $5,000/oz by 2026, and J.P. Morgan targets $4,500 within a year. Meanwhile, central banks, led by China, Turkey, and Poland, have increased gold purchases, exceeding 400 tons this year, according to the World Gold Council.
Weekly Gold Movement: Fundamental and Technical Analysis
មាតិកា/ Content: ជ្រើសរើសមាតិកាខាងក្រោម ដើម្បីយកមកសិក្សាឈ្វេងយល់ ការវិភាគបែបសេដ្ឋកិច្ច ការវិភាគបែបបច្ចេកទេស Fundamental Analysis Technical Analysis កត្តាសំខាន់ៗដែលត្រូវតាមដានបំផុតសម្រាប់សប្តាហ៍នេះគឺនឹងដាក់បញ្ចូលនៅក្នុងរបាយការណ៍ខាងក្រោមនេះ ដោយវិនិយោគិនអាចប្រើប្រាស់ព័ត៌មានខាងក្រោមជាមូលដ្ឋានគ្រឹះមុនពេលធ្វើការសម្រេចចិត្តលើការជួញដូរលើទ្រព្យណាមួយ។ របាយការណ៍នេះក៏នឹងរួមបញ្ចូលទាំងការវិភាគបែបសេដ្ឋកិច្ច ដែលនឹងបង្ហាញពីកត្តាជំរុញសំខាន់ៗលើបម្រែបម្រួលទ្រព្យទាំងនោះ ព្រមទាំងការវិភាគបែបបច្ចេកទេស ដោយយើងមើលទៅលើតម្លៃ និងតំបន់ណាមួយដែលលោកអ្នកគប្បីឈ្វេងយល់។ សូមចំណាំថា របាយការណ៍នេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយការអប់រំ និងព័ត៌មានដែលគួរដឹងតែប៉ុណ្ណោះ។ សូមមេត្តាកំុប្រើប្រាស់វាជាដំបូន្មានវិនិយោគ ឬជាសញ្ញាសម្រាប់ការជួញដូររបស់អ្នក។
Macro Dose: Factor In Gold Price Fluctuation Last Week
របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍ គិតត្រឹមថ្ងៃទី13 ខែតុលា ឆ្នាំ2025 ខាងក្រោមនេះគឺជារបាយការណ៍សង្ខេបអំពីស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលភាគច្រើនផ្អែកលើព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងគោលនយោបាយរបស់ប្រធានាធិបតី Donald Trump ស្ថានភាពសេដ្ឋកិច្ច និងបញ្ហាសង្គ្រាមនៅក្នុងសប្តាហ៍នេះផងដែរ។ ការបដិសេធ៖ សូមចំណាំថានេះគ្រាន់តែជាមតិយោបល់តែប៉ុណ្ណោះ។ ព័ត៌មានសំខាន់ៗនៅក្នុងសប្តាហ៍នេះ រដ្ឋាភិបាលអាមេរិកនៅតែបន្តផ្អាកដំណើរការ ដោយមានរយៈពេលលើស 11 ថ្ងៃមកហើយ។ ហើយប្រសិនបើពួកគេនៅតែបន្តបិទបែបនេះ នោះស្ថានភាពសេដ្ឋកិច្ចក៏នឹងកាន់តែអាក្រក់បន្ថែមទៀតដែរ ជាពិសេសទៅលើបញ្ហាការងារ។ ទោះជាយ៉ាងណាក៏ដោយ ទាំងព្រឹទ្ធសភា និងសភាអាមេរិកហាក់ដូចជាមិនទាន់ចរចារត្រូវគ្នានោះទេ ដោយមួយទាមទារឱ្យមានការតម្លើង និងមួយទៀតគាំទ្រលើការកាត់បន្ថយ។ ដូច្នេះ របាយការណ៍ការងារដែលធ្លាប់ត្រូវបានពន្យារពេលកាលពីសប្តាហ៍មុន អាចនឹងត្រូវពន្យារម្តងទៀតនៅសប្តាហ៍នេះរហូតដល់រដ្ឋាភិបាលបើកដំណើរការឡើងវិញ។ ដូច្នេះ ប្រសិនបើការបិទរបស់សហរដ្ឋអាមេរិកនៅតែបន្តក្នុងសប្តាហ៍នេះ ទិន្នន័យដូចជា ទិន្នន័យអតិផរណា និងទិន្នន័យការងារក៏អាចនឹងត្រូវបានពន្យារពេលចេញផ្សាយនោះដែរ ដោយធ្វើឱ្យធនាគារកណ្តាលអាមេរិកពិបាកក្នុងការសម្រេចចិត្តលើអត្រាការប្រាក់ (ដោយសារតែបញ្ហាកង្វះទិន្នន័យ)។ ទីផ្សារនៅសប្តាហ៍នេះនៅតែរំពឹងថានឹងឃើញការកាត់បន្ថយអត្រាការប្រាក់ចំនួនពីរនៅឆ្នាំនេះ មួយនៅក្នុងខែតុលា និងមួយទៀតនៅក្នុងខែធ្នូ។ សង្គ្រាមពាណិជ្ជកម្ម៖ មុនពេលទីផ្សារបិទ ប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមដំឡើងពន្ធបន្ថែម 100% លើប្រទេសចិន ខណៈដែលចិនបានប្តេជ្ញាចាត់វិធានការតបតវិញ ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តដំឡើងពន្ធ។ នេះបានបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងនៅក្នុងទីផ្សារ។ ការដាក់ពន្ធទាំងនេះសុទ្ធតែជះឥទ្ធិពលអាក្រក់មកកាន់ទីផ្សារភាគហ៊ុន ជាពិសេសទៅលើក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ ដែលជាក្រុមហ៊ុនប្រើប្រាស់សារធាតុរ៉ែដ៏កម្រក្នុងផលិតកម្ម បើទោះបីជាការចរចាកិច្ចព្រមព្រៀងចាប់ផ្តើមនៅថ្ងៃទី 01 ខែវិច្ឆិកា ឆ្នាំ 2025 ក៏ដោយ។ ព័ត៌មានថ្មីៗនេះក៏បានរាយការណ៍ថាពួកគេទាំងសងខាង កំពុងមានបំណងពិភាក្សាម្តងទៀតឱ្យកាន់តែស៊ីជម្រៅ។ ភាពតានតឹងភូមិសាស្ត្រនយោបាយ បទឈប់បាញ់៖ អុីស្រាអែល និងក្រុមហាម៉ាសបានឈានដល់កិច្ចព្រមព្រៀងមួយក្នុងដំណាក់កាលដំបូង ដោយផ្តោតលើការដោះលែងចំណាប់ខ្មាំង និងអ្នកទោស ខណៈដែលលក្ខខណ្ឌផ្សេងទៀតទំនងជានឹងពិភាក្សាគ្នាម្តងទៀតនៅសប្តាហ៍នេះ។ ដូច្នេះបញ្ហាបន្ទាប់ដែលពួកគេកំពុងប្រឈមមុខនៅពេលនេះ គឺការខ្វះខាតថ្នាំ និងសម្ភារចាំបាច់ផ្សេងទៀត។ រុស្ស៊ី-អ៊ុយក្រែន៖ ទោះបីជាយ៉ាងណាក្តី ភាពតានតឹងភូមិសាស្រ្តនយោបាយនៅតែបន្តមាន លុះត្រាតែរុស្ស៊ី និងអ៊ុយក្រែនឈានដល់កិច្ចព្រមព្រៀង។ ភាគីទាំងពីរហាក់បីដូចជាមិនមានបំណងក្នុងការបញ្ចប់សង្គ្រាមនោះទេ ខណៈដែលការប្រយុទ្ធនៅតែបន្ត ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រធានាធិបតីអ៊ុយក្រែនបានស្នើសុំមីស៊ីល Tomahawks ដែលជាមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិក ខណៈដែលប្តេជ្ញាថានឹងប្រើតែប្រឆាំងនឹងយោធារុស្ស៊ីប៉ុណ្ណោះ។ ដូច្នេះឥឡូវនេះ ភាពតានតឹងភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងភាពមិនប្រាកដប្រជារបស់សហរដ្ឋអាមេរិកកំពុងវិលត្រលប់មកវិញ ហើយនេះក៏បានជំរុញឱ្យតម្លៃកើនឡើងនាពេលថ្មីៗនេះដែរ ជាពិសេសនៅពេលដែលការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកខិតជិតមកដល់។ ប៉ុន្តែប្រសិនបើអ្វីៗផ្លាស់ប្តូរពាក់កណ្តាលទី—ឧ. អាមេរិកយល់ព្រមលើពន្ធគយរបស់ចិន—នោះតម្លៃមាសក៏អាចមានការផ្លាស់ប្តូរនោះដែរ។ |English Version| Weekly Data Summary Report As of October 13, 2025 Below is a summary of the United States, primarily based on critical events related to President Donald Trump, economic conditions, and war conflicts within the week. Disclaimer: Please note this is opinion-based; do not take it as investment advice. Key Highlight Event: The US government Shutdown continues for more than 11 days, and the longer it lasts, the worse it could become, particularly in terms of layoffs. However, the Senate and the U.S. House can’t seem to agree, with one demanding a rise and the other supporting a reduction. With that being said, employment reports, which were once delayed, continue to be tentative, given the uncertainty in government reopenings. Therefore, if the US shutdown continues this week, this could delay both inflation data and labor data, making it more challenging for the Federal Reserve to reach a reasonable interest rate decision—a.k.a., lack of data. The market this week still expects to see two rate cuts this year, one in October and another in December. Trade War: Before the market closed, US President Donald Trump threatened additional 100% tariffs on China, while China vowed to take countermeasures if the US persists in raising tariffs. This has accelerated the tension that was once eased back to its place, while Trump reiterated that the US still has more cards to play. This is particularly targeting the high-tech company—one that uses the rare mineral in production—putting the risk to all the stock market, although the deal negotiation starts on November 01st, 2025. The recent news also reported that both are willing to dive deeper into the dialogue, with a softer tone was seen. Geopolitical Tension Ceasefire: Israel and Hamas have come to an agreement in the first phase, focusing on the release of hostages and prisoners, while other terms are likely to take place this week. So the next problem they are facing right now is the medicine and other essential supplies shortage. Russia-Ukraine: Regardless, tension is not fully eased unless Russia and Ukraine reach a deal. Neither party seems to have any intention to end yet, while the fight still goes on, especially on the Ukrainian energy infrastructure. Last few days, the Ukrainian president requested the Tomahawks—US long-range missiles—while vowing to use them only against the Russian military. So now, geopolitical tensions, trade wars, and US uncertainty are all coming back and paving the path for gold to rise, especially when the FED interest rate cut is around the corner. But if things change halfway—e.g., the US agrees to China’s tariff—then the gold direction also changes.
Market Talk: The Federal Reserve, the US Shutdown, and Ceasefire Talk
ធនាគារកណ្តាលអាមេរិក ទោះបីជាប្រធានធនាគារកណ្តាលលោក Jerome Powell និងសុន្ទរកថារបស់សមាជិកធនាគារកណ្តាលអាមេរិក Bowman បានលើកឡើងទាក់ទងនឹងប្រព័ន្ធធនាគារក៏ដោយ ក៏ពួកគេមិនបានផ្តល់នូវទស្សនវិស័យណាមួយមកលើគោលនយោបាយរូបិយវត្ថុ ឬស្ថានភាពសេដ្ឋកិច្ចកាលពីយប់មិញនោះដែរ។ ពោលគឺមានសមាជិកពីររូបបានបង្ហាញពីសញ្ញាចម្រុះទៅលើការសម្រេចចិត្តអត្រាការប្រាក់របស់ពួកគេ ដោយមួយគាំទ្រការបន្ធូរបន្ថយ និងមួយទៀតគាំទ្រការប្រុងប្រយ័ត្នលើការកាត់បន្ថយអត្រាការប្រាក់។ សមាជិកធនាគារកណ្តាលលោក Barr នៅតែព្រួយបារម្ភអំពីបញ្ហាអតិផរណា ខណៈពេលដែលរូបលោកនៅតែឃើញពីភាពទន់ខ្សោយនៃទីផ្សារការងារ។ ហើយឥឡូវនេះ រដ្ឋាភិបាលអាមេរិកនៅតែផ្អាកដំណើរការដោយភាគីទាំងសងខាងមិនទាន់មានដំណោះស្រាយណាមួយលើបញ្ហានេះទេ។ ដូច្នេះដរាបណាវានៅតែបន្តផ្អាកដំណើរការនេះ វានឹងធ្វើឱ្យការសម្រេចចិត្តលើអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកក្នុងខែនេះកាន់តែពិបាកក្នុងការកាត់បន្ថយ ជាពិសេសជាមួយនឹងទិន្នន័យបញ្ជីប្រាក់បៀវត្សរ៍មិនមែនកសិកម្ម និងទិន្នន័យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ដែលមិនទាន់ចេញផ្សាយនៅឡើយ។ បទឈប់បាញ់ ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីក៏ដោយ សហរដ្ឋអាមេរិកក៏បានបញ្ជូនទាហានអាមេរិកចំនួន 200 នាក់ទៅទីនោះ ដើម្បីតាមដានវឌ្ឍនភាព និងធានាថាភាគីទាំងពីរគោរពទៅលើកិច្ចព្រមព្រៀងនេះ។ សម្រាប់ពេលនេះ មនុស្សគ្រប់គ្នាកំពុងផ្តោតលើបទឈប់បាញ់ ប៉ុន្តែសំណួរពិតប្រាកដគឺ តើវានឹងបន្តដល់ពេលណាទៀត? ដូច្នេះ តម្លៃមាសកាលពីយប់មិញបានធ្លាក់ចុះប្រហែល 2% ដោយសារតែហេតុផលទាំងនេះ ជាពិសេសនៅក្នុងបទឈប់បាញ់នាពេលថ្មីៗនេះ។ |English Version| The Federal Reserve Although the Federal Reserve Chair Jerome Powell and the FED bowman’s speeches regarding the banking system, they did not provide any monetary policy or the economic outlook last night. As for the other two FED members, both sent mixed signals for the interest rate decision, with one supporting easing and another one supporting cautiousness. The FED’s Barr is still concerned about the inflation prices while still looking out for the weak labor market conditions. Currently, the US shutdown is still ongoing in its second week, and neither party has shown any resolution on this matter yet. So as long as this continues, this will make the FED rate decision this month more challenging, especially with the nonfarm payroll data and consumer price index data still hanging around. Ceasefire Talk Despite having the ceasefire agreement approved by the Cabinet, the US has also sent 200 US troops there to monitor the progress and ensure both parties will be obligated to this agreement. For now, everyone is focused on the ceasefire, but the real question is, how long will this continue? Therefore, the gold price dropped by roughly 2% last night due to these reasons, particularly following the recent ceasefire.
Morning Brief: What to catch up on?
តម្លៃមាសកាលពីព្រឹកនេះបានធ្លាក់ចុះ ដោយសារកត្តាជាច្រើន៖ បទឈប់បាញ់អុីស្រាអែល-ហាម៉ាស ដំណាក់កាលដំបូងនៃបទឈប់បាញ់រវាងអុីស្រាអែល និងក្រុមហាម៉ាសត្រូវបានសម្រេច ដោយមានកិច្ចខិតខំប្រឹងប្រែងការទូតរបស់កាតា សហរដ្ឋអាមេរិក អេហ្ស៊ីប និងទួរគី ជាអ្នកសម្រុះសម្រួលដ៏សំខាន់ក្នុងការសម្រេចកិច្ចព្រមព្រៀងមួយនេះ។ ដំណាក់កាលនេះនឹងផ្តោតលើការដោះដូរចំណាប់ខ្មាំង និងការដោះដូរអ្នកទោស ដោយអាចនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ហើយវាក៏នឹងបន្ធូរបន្ថយភាពតានតឹងខ្លះនៅក្នុងភូមិសាស្ត្រនយោបាយផងដែរ។ ជាលទ្ធផល តម្លៃមាសបានធ្លាក់ចុះកាលពីព្រឹកមិញ។ ទោះជាយ៉ាងណាក៏ដោយ សូមពិចារណារឿងមួយ៖ បើទោះបីជាដំណាក់កាលដំបូងនេះបានសម្រេចក៏ដោយ ប៉ុន្តែវាក៏មិនមានន័យថាសង្គ្រាមរបស់ពួកគេបានបញ្ចប់នោះដែរ។ ការសម្រេចនូវដំណាក់កាលដំបូងនេះគ្រាន់តែជាជំហានតូចមួយក្នុងផែនការសន្តិភាពពហុដំណាក់កាលតែប៉ុណ្ណោះ។ → ដូច្នេះបើបទឈប់បាញ់ត្រូវបានបំផ្លាញជាថ្មីម្តងទៀតនៅពាក់កណ្តាលកិច្ចចរចា (ការបាញ់ប្រហារម្តងទៀត) នោះក៏មានន័យថា លទ្ធភាពនៃការកើនឡើងតម្លៃមាសក៏អាចនឹងមានខ្ពស់នោះដែរ។ កិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេរិក ទោះបីជាមានការកាត់បន្ថយអត្រាការប្រាក់នៅក្នុងថ្ងៃទី 18-19 ខែកញ្ញា ឆ្នាំ2025 ក៏ដោយ កិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេរិកបានរាយការណ៍ថាសមាជិកធនាគារកណ្តាលជាច្រើននៅតែមានការប្រុងប្រយ័ត្ន និងមានការសង្ស័យចំពោះបញ្ហាអតិផរណា ទោះបីជាពួកគេកំពុងមើលឃើញពីភាពទន់ខ្សោយនៃស្ថានភាពទីផ្សារការងារនាពេលខាងមុខក៏ដោយ។ បញ្ហាអតិផរណាដែលកើនឡើងអាចជំរុញឲ្យសមាជិកធនាគារកណ្តាលកាន់តែប្រុងប្រយ័ត្នមុនពេលសម្រេចចិត្តលើការបន្ធូរបន្ថយអត្រាការប្រាក់ខាងមុខ ពោលគឺអាចរារាំងទៅលើការកើនឡើងនៃតម្លៃមាសនោះដែរ។ នេះក៏ជាកត្តាមួយទៀតដែលរួមចំណែកធ្វើឱ្យមាសធ្លាក់ចុះកាលពីម្សិលមិញនោះដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ទីផ្សារនៅតែជឿជាក់ថាអាចនឹងមានការកាត់បន្ថយអត្រាការប្រាក់ពីរដងបន្ថែមទៀតនៅក្នុងឆ្នាំនេះ ដែលនីមួយៗអាចកាត់បន្ថយ 25 bps ក្នុងខែតុលា និងធ្នូរៀងគ្នា។ ទីផ្សារបានកាត់ប្រាក់ចំណេញ កត្តាមួយទៀតដែលអាចដាក់សម្ពាធលើការធ្លាក់ចុះនៃតម្លៃមាសគឺទីផ្សារមួយចំនួនបានកាត់ប្រាក់ចំណេញចេញពីទីផ្សារ បន្ទាប់ពីតម្លៃមាសបានកើនឡើងដល់កម្រិតខ្ពស់បំផុតរួចមក។ សរុបសេចក្តីមក ហេតុផលទាំងបីនេះ ដូចជាបទឈប់បាញ់អុីស្រាអែល-ហាម៉ាស បញ្ហាអតិផរណា និងការកាត់យកប្រាក់ចំណេញ សុទ្ធតែធ្វើឱ្យតម្លៃមាសធ្លាក់ចុះ។ ទោះជាយ៉ាងណាក៏ដោយកុំភ្លេចអំពីការបិទទ្វាររបស់សហរដ្ឋអាមេរិកដែលបានធ្វើឱ្យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកស្ថិតក្នុងស្ថានភាពអាក្រក់។ ដរាបណាការបិទនៅសហរដ្ឋអាមេរិកនៅតែបន្ត ឱកាសនៃការឡើងថ្លៃមាសនៅតែមាន ហើយរបាយការណ៍ការងារអាចនឹងត្រូវពន្យារពេលម្តងទៀតនៅសប្តាហ៍នេះ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើសហរដ្ឋអាមេរិកបានយល់ព្រមបើកឡើងវិញនោះ តម្លៃមាសនឹងបន្តធ្លាក់ចុះវិញ។ |English Version| The recent gold price slipped, possibly due to several factors: The first phase of the ceasefire between Israel and Hamas has been achieved, with the diplomatic efforts of Qatar, the US, Egypt, and Turkey as the key mediators to assist in this breakthrough. This phase will focus on hostage and prisoner exchanges, possibly on Saturday, and that will also ease some tension in geopolitics. As a result, the gold price dropped earlier this morning. However, do consider one thing: despite this first-phase breakthrough, this does not fully mean that the war will finally end; this event only represents the first phase of a multi-stage peace plan. → So if the ceasefire breaks once again mid-way, then this also means that the potential of gold rising will also be high. Despite having a rate cut in September 18-19, 2025, the Federal Reserve Meeting minutes reported that several FED members are still cautious and skeptical over the inflation problem, albeit they are seeing softer labor market conditions in the near term. A rising inflation problem has kept the FED members in check for further easing decisions, which could also be another barrier to the gold price upward. This is also another factor contributing to the downward gold. Regardless, the market is still priced in for two more rate cuts this year, each a 25 bps cut in October and December. Another factor that could put downward pressure on the gold price is the market taking the profit after reaching a record high. In conclusion, these three reasons, such as the Israel-Hamas ceasefire, the Inflation problem, and profit taking, are keeping the gold price down. However, do not forget about the US shutdown, which has put the US economy in a bad spot. As long as the US shutdown continues, the chance of having an upward gold price still exists, and the employment report could potentially be delayed again. However, if not—meaning the US agreed to reopen—then the gold price will continue to go downward.