សន្ទស្សន៍ CPI របស់សហរដ្ឋអាមេរិកបង្ហាញថា អតិផរណានៅតែខ្ពស់ ប៉ុន្តែមិនកំពុងកើនឡើងបន្ថែម ទិន្នន័យសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) ចុងក្រោយរបស់សហរដ្ឋអាមេរិកបានផ្តល់រូបភាពមួយដែលមានទាំងផ្នែកវិជ្ជមាន និងអវិជ្ជមានសម្រាប់ធនាគារកណ្តាលអាមេរិក (Fed)។ CPI ប្រចាំខែកក្កដា ស្របតាមការរំពឹងទុករបស់ទីផ្សារជាទូទៅ ខណៈអតិផរណាប្រចាំឆ្នាំបានថយចុះបន្តិចមកត្រឹម 3.4% ពី 3.5% ក្នុងខែមិថុនា។ ចំណែក CPI ស្នូល (Core CPI) ប្រចាំឆ្នាំដែលមិនរាប់បញ្ចូលតម្លៃអាហារ និងថាមពល ក៏នៅតែស្ថិតក្នុងកម្រិត 2.5%។ ទិន្នន័យនេះមានសារៈសំខាន់ជាពិសេសនៅពេលប្រៀបធៀបជាមួយរបាយការណ៍ CPI របស់ខែមិថុនា។ កាលពីខែមុន CPI ទូទៅបានចេញមកទាបជាងការរំពឹងទុក ដោយសន្ទស្សន៍ប្រចាំខែបានធ្លាក់ចុះ 0.4% ខណៈអតិផរណាប្រចាំឆ្នាំនៅតែស្ថិតនៅ 3.5%។ ចំណុចសំខាន់មួយទៀត គឺការបន្តធ្លាក់ចុះនៃតម្លៃថាមពល។ សន្ទស្សន៍ថាមពលបានធ្លាក់ចុះ 1.5% ក្នុងខែកក្កដា បន្ទាប់ពីធ្លាក់ចុះ 5.7% ក្នុងខែមិថុនា។ នេះបង្ហាញថា សម្ពាធលើតម្លៃថាមពលកំពុងថយចុះ ទោះបីជាជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែបន្ត និងអាចបង្កហានិភ័យដល់អតិផរណាតាមរយៈការកើនឡើងនៃតម្លៃប្រេងក៏ដោយ។ នៅពេលរួមបញ្ចូលជាមួយភាពទន់ខ្សោយនាពេលថ្មីៗនេះក្នុងទីផ្សារការងាររបស់សហរដ្ឋអាមេរិក រូបភាពសេដ្ឋកិច្ចកាន់តែគួរឱ្យចាប់អារម្មណ៍។ ការងារក្រៅវិស័យកសិកម្ម (Nonfarm Payrolls) ក្នុងខែកក្កដាបានធ្លាក់ចុះខ្លាំងជាងការរំពឹងទុក ខណៈកំណើនការងារក្នុងខែមិថុនាត្រូវបានកែសម្រួលចុះយ៉ាងខ្លាំង មកត្រឹម 20,000 ការងារ ពីតួលេខប៉ាន់ស្មានដំបូងចំនួន 57,000 ការងារ។ នេះមានន័យថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកបច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពដែលអតិផរណានៅតែខ្ពស់ ប៉ុន្តែមិនកំពុងកើនឡើងបន្ថែម ខណៈទីផ្សារការងារកំពុងចាប់ផ្តើមបង្ហាញសញ្ញានៃភាពទន់ខ្សោយ។ ស្ថានភាពបែបនេះអាចធ្វើឱ្យ Fed មិនសូវមានភាពបន្ទាន់ក្នុងការដំឡើងអត្រាការប្រាក់ភ្លាមៗ ព្រោះការរឹតបន្តឹងគោលនយោបាយបន្ថែមអាចដាក់សម្ពាធកាន់តែខ្លាំងលើទីផ្សារការងារដែលកំពុងចាប់ផ្តើមចុះខ្សោយ។ ការផ្លាស់ប្តូរតុល្យភាពរវាងអតិផរណា និងការងារ ក៏បានជះឥទ្ធិពលដល់ការរំពឹងទុករបស់ទីផ្សារចំពោះការសម្រេចចិត្តបន្ទាប់របស់ Fed ទៅលើអត្រាការប្រាក់ផងដែរ។ បន្ទាប់ពីការចេញផ្សាយទិន្នន័យ CPI ចុងក្រោយ ទីផ្សារបានបន្តរំពឹងថា Fed មានប្រូបាប៊ីលីតេខ្ពស់ក្នុងការរក្សាអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំ FOMC ខែកញ្ញា។ យោងតាមឧបករណ៍ CME FedWatch បច្ចុប្បន្ន ទីផ្សារកំពុងកំណត់ប្រូបាប៊ីលីតេ 59.9% ថា Fed នឹងរក្សាអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំ FOMC ខែកញ្ញា បើធៀបនឹងប្រូបាប៊ីលីតេ 40.1% សម្រាប់ការដំឡើងអត្រាការប្រាក់។ នេះគឺជាការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ពីប៉ុន្មានសប្តាហ៍មុន នៅពេលដែលការដំឡើងអត្រាការប្រាក់មានប្រូបាប៊ីលីតេខ្ពស់ជាងការរក្សាអត្រាការប្រាក់ សម្រាប់កិច្ចប្រជុំខែកញ្ញា។ នៅពេលការរំពឹងទុកអំពីការដំឡើងអត្រាការប្រាក់ថយចុះ ស្ថានភាពនេះអាចក្លាយជាកត្តាគាំទ្រដល់តម្លៃមាស។ មាសជាទ្រព្យសកម្មដែលមិនផ្តល់ចំណូលពីការប្រាក់ ដូច្នេះវាជាទូទៅមានភាពទាក់ទាញជាងមុននៅពេលការរំពឹងទុកអំពីអត្រាការប្រាក់ និងទិន្នផលខ្ពស់ថយចុះ។ ខណៈនេះ ទីផ្សារកំពុងបង្វែរការយកចិត្តទុកដាក់ទៅកាន់សន្ទស្សន៍ថ្លៃទំនិញរបស់អ្នកផលិត (PPI) របស់សហរដ្ឋអាមេរិក ដែលនឹងចេញផ្សាយនៅថ្ងៃនេះ ហើយអាចផ្តល់សញ្ញាបន្ថែមថា តើសម្ពាធអតិផរណាកំពុងបន្តថយចុះឬយ៉ាងណា។ ប្រសិនបើ PPI ចេញមកទាបជាងការរំពឹងទុក វាអាចធ្វើឱ្យការរំពឹងទុកអំពីការដំឡើងអត្រាការប្រាក់ថយចុះបន្ថែមទៀត និងអាចផ្តល់ការគាំទ្របន្ថែមដល់តម្លៃមាស។ | English Version | U.S. CPI Shows Inflation Is Elevated but Not Accelerating The latest U.S. Consumer Price Index (CPI) data provided a relatively mixed picture for the Federal Reserve. July CPI came broadly in line with market expectations, while annual inflation eased slightly to 3.4%, down from 3.5% in June. Core CPI, which excludes food and energy prices, also remained relatively contained at 2.5% year-over-year. The data is particularly notable when compared with June’s CPI report. Last month, headline CPI came in below expectations, with the index falling 0.4% month-over-month, while inflation remained at 3.5% year-over-year. Another important detail is the continued decline in energy prices. The energy index fell 1.5% in July after declining 5.7% in June. This suggests that energy price pressures are easing, despite the ongoing U.S.-Iran conflict and the potential inflationary risks associated with higher oil prices. When combined with the recent weakness in the U.S. labor market, the broader economic picture becomes more interesting. July’s Nonfarm Payrolls unexpectedly declined, while June payroll growth was revised sharply lower to just 20,000 jobs from the initial estimate of 57,000. This leaves the U.S. economy in an environment where inflation remains elevated but is not accelerating, while the labor market is beginning to show signs of weakness. Such conditions could give the Federal Reserve less urgency to raise interest rates immediately, as further tightening could place additional pressure on an already-softening labor market. The changing balance between inflation and employment has also affected expectations for the Federal Reserve’s next move. Following the latest CPI data, markets continued to price a greater probability of the Fed keeping interest rates unchanged at its September meeting. According to the CME FedWatch Tool, markets are currently pricing in a 59.9% probability of the Fed keeping interest rates unchanged at its September FOMC meeting, compared with a 40.1% probability of a rate hike. This marks a notable shift from just a few weeks ago, when a rate hike was more likely than a rate hold for the September meeting. As expectations for further rate hikes decrease, the environment could become more supportive for gold. Gold is a non-yielding asset, meaning it generally becomes more attractive relative to interest-bearing assets when expectations for higher interest rates and yields decline. Market attention now turns to the U.S. Producer Price Index (PPI), due later today, which could provide another indication of whether inflationary pressures are continuing to ease. A softer-than-expected PPI reading could further reduce rate-hike expectations and potentially provide additional support for gold.
Weekly Market Recap & Outlook as of August 11, 2026
របាយការណ៍ទីផ្សារប្រចាំសប្តាហ៍ទស្សនវិស័យទីផ្សារប្រចាំសប្តាហ៍គិតត្រឹមថ្ងៃទី 11 ខែសីហា ឆ្នាំ 2026 កត្តាសំខាន់ៗដែលត្រូវតាមដានបំផុតសម្រាប់សប្តាហ៍នេះគឺនឹងដាក់បញ្ចូលនៅក្នុងរបាយការណ៍ខាងក្រោមនេះដោយវិនិយោគិនអាចប្រើប្រាស់ព័ត៌មានខាងក្រោមជាមូលដ្ឋានគ្រឹះមុនពេលធ្វើការសម្រេចចិត្តលើការជួញដូរលើទ្រព្យណាមួយ។ របាយការណ៍នេះរួមបញ្ចូលទាំងការវិភាគបែបសេដ្ឋកិច្ច (Fundamental Analysis) ដែលជាកត្តាសំខាន់ៗជំរុញចលនាទីផ្សារ និងការវិភាគបែបបច្ចេកទេស (Technical Analysis) រួមទាំងចលនាតម្លៃ និងតំបន់សាច់ប្រាក់ (Liquidity Zones) សំខាន់ៗ ដែលវិនិយោគិនគួរតែតាមដាន។ ការបដិសេធ (Disclaimer): របាយការណ៍នេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយការអប់រំ និងព័ត៌មានដែលគួរដឹងតែប៉ុណ្ណោះ។ សូមមេត្តាកំុប្រើប្រាស់របាយការណ៍នេះជាដំបូន្មានវិនិយោគ ឬជាសញ្ញាសម្រាប់ការជួញដូររបស់អ្នក។ ការវិភាគបែបសេដ្ឋកិច្ច (Fundamental Analysis) កត្តាបួនយ៉ាងដែលត្រូវផ្តោតលើសប្តាហ៍នេះ៖ សង្ខេបសប្តាហ៍មុន – ទិន្នន័យសេដ្ឋកិច្ច ទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនបានបង្ហាញពីស្ថានភាពចម្រុះ ដោយទីផ្សារការងារបានបង្ហាញសញ្ញានៃភាពទន់ខ្សោយ ខណៈសម្ពាធអតិផរណានៅតែស្ថិតក្នុងកម្រិតខ្ពស់។ ចំនួនការងារទំនេរតាមរយៈ JOLTS បានធ្លាក់ចុះមកត្រឹម 7.359 លានកន្លែង ទាបជាងការព្យាករណ៍ 7.440 លានកន្លែង ខណៈការកើនឡើងនៃការងារតាមរយៈ ADP មានត្រឹម 44K បើធៀបនឹងការរំពឹងទុក 68K។ ភាពទន់ខ្សោយនេះបានបន្តបង្ហាញឱ្យឃើញនៅក្នុងទិន្នន័យ Nonfarm Payrolls កាលពីថ្ងៃសុក្រ ដែលបានធ្លាក់ចុះដោយមិននឹកស្មានដល់ចំនួន 23K បើធៀបនឹងការព្យាករណ៍កើនឡើង 85K ខណៈប្រាក់ឈ្នួលជាមធ្យមក្នុងមួយម៉ោង (Average Hourly Earnings) កើនឡើងត្រឹម 0.1% បើធៀបនឹងការរំពឹងទុក 0.3% ដែលបង្ហាញថាកំណើនប្រាក់ឈ្នួលកំពុងមានភាពទន់ខ្សោយ។ ទោះជាយ៉ាងណា អត្រាគ្មានការងារធ្វើ (Unemployment Rate) បានប្រសើរឡើងដោយមិននឹកស្មានដល់មកត្រឹម 4.1% បើធៀបនឹងការរំពឹងទុក 4.2% ដែលអាចកាត់បន្ថយឥទ្ធិពលនៃទិន្នន័យ NFP និងប្រាក់ឈ្នួលដែលខ្សោយជាងការរំពឹងទុកទៅលើការរំពឹងទុកអំពីការកាត់បន្ថយអត្រាការប្រាក់។ ទន្ទឹមនឹងនេះ ISM Manufacturing PMI នៅតែរឹងមាំនៅ 55.6 ខណៈតម្លៃ ISM ដែលនៅតែខ្ពស់បានបង្ហាញពីសម្ពាធអតិផរណាដែលនៅតែបន្ត។ ជារួម តម្លៃមាសមានទិសដៅកើនឡើងក្នុងសប្តាហ៍មុន ខណៈទីផ្សារបានកាត់បន្ថយការរពឺងទុកថាធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) នឹងដំឡើងអត្រាការប្រាក់នៅខែក្រោយ។ ទោះជាយ៉ាងណា ការកើនឡើងនៃតម្លៃមាសបន្ទាប់ពីការចេញផ្សាយទិន្នន័យ NFP ដែលខ្សោយជាងការរំពឹងទុកមានកម្រិតតិចជាងការរំពឹងទុក ដែលអាចបណ្តាលមកពីការធ្លាក់ចុះនៃអត្រាគ្មានការងារធ្វើបានផ្តល់នូវសញ្ញាវិជ្ជមានមួយចំនួនអំពីស្ថានភាពទីផ្សារការងារ។ ការទិញមាសរបស់ចិនកើនឡើងដល់កម្រិតខ្ពស់បំផុតប្រចាំខែចាប់តាំងពីឆ្នាំ 2023 ធនាគារកណ្តាលចិនបានបន្តបង្កើនទុនបម្រុងមាសរបស់ខ្លួននៅក្នុងខែកក្កដា ដោយបានទិញមាសចំនួន 640,000 អោន ដែលជាការកើនឡើងប្រចាំខែខ្ពស់បំផុតចាប់តាំងពីខែតុលា ឆ្នាំ 2023 ដែលនៅពេលនោះទុនបម្រុងមាសបានកើនឡើង 740,000 អោន។ ក្នុងពេលជាមួយគ្នានេះ ហុងកុងបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ និងជម្រះប្រតិបត្តិការមាសកណ្តាល (central gold clearing system) និងបានស្តារការជួញដូរ Gold Futures ដែលកំណត់តម្លៃជាដុល្លារអាមេរិកឡើងវិញ ខណៈកំពុងសិក្សាលទ្ធភាពបើកការជួញដូរ Gold Futures ដែលកំណត់តម្លៃជាប្រាក់យ័នផងដែរ។ ហុងកុងក៏មានផែនការពង្រីកសមត្ថភាពផ្ទុកមាសរបស់ខ្លួនឱ្យលើសពី 2,000 តោននៅត្រឹមឆ្នាំ 2030 និងបានដាក់ឱ្យដំណើរការកម្មវិធីជាមួយ Shanghai Gold Exchange ដើម្បីសម្រួលដល់ការទូទាត់ប្រតិបត្តិការមាសឆ្លងកាត់ព្រំដែន។ គំនិតផ្តួចផ្តើមទាំងនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយរបស់ចិន និងហុងកុង ដើម្បីពង្រឹងតួនាទីរបស់តំបន់ក្នុងការជួញដូរមាសសកល និងជំរុញការប្រើប្រាស់ប្រាក់យ័នកាន់តែច្រើននៅក្នុងទីផ្សារអន្តរជាតិ។ រួមជាមួយនឹងការបន្តទិញមាសរបស់ធនាគារកណ្តាល ការវិវត្តទាំងនេះបានផ្តល់ជាកត្តាគាំទ្រដល់តម្លៃមាសកាលពីសប្តាហ៍មុន និងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងក្នុងការធ្វើពិពិធកម្មចេញពីការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។ ព្រឹត្តិការណ៍ប្រតិទិនសេដ្ឋកិច្ចសប្តាហ៍នេះ – ផ្តោតលើអតិផរណា នៅក្នុងសប្តាហ៍នេះ ទីផ្សារនឹងតាមដានយ៉ាងយកចិត្តទុកដាក់លើទិន្នន័យអតិផរណាចុងក្រោយរបស់សហរដ្ឋអាមេរិក ដោយទិន្នន័យ CPI នឹងចេញផ្សាយនៅថ្ងៃពុធ និង PPI នៅថ្ងៃព្រហស្បតិ៍។ ទិន្នន័យអតិផរណាកាលពីខែមុនបានចេញមកទាបជាងការរំពឹងទុក ដែលបង្ហាញថាសម្ពាធលើតម្លៃកំពុងថយចុះ និងអាចកាត់បន្ថយការរំពឹងទុកអំពីការដំឡើងអត្រាការប្រាក់។ ដូច្នេះ ទិន្នន័យ CPI និង PPI ក្នុងខែនេះនឹងមានសារៈសំខាន់ក្នុងការកំណត់ថាតើនិន្នាការនៃការថយចុះអតិផរណាកំពុងបន្តឬយ៉ាងណា។ ប្រសិនបើ CPI និង PPI ចេញមកខ្ពស់ជាងការព្យាករណ៍ អតិផរណាដែលនៅតែបន្តអាចបង្កើនការរំពឹងទុកអំពីអត្រាការប្រាក់ខ្ពស់ និងដាក់សម្ពាធលើតម្លៃមាស។ ផ្ទុយទៅវិញ ប្រសិនបើទិន្នន័យទាំងពីរចេញមកទាបជាងការរំពឹងទុក សញ្ញានៃការថយចុះអតិផរណាបន្ថែមទៀតអាចគាំទ្រដល់ការរំពឹងទុកអំពីការកាត់បន្ថយអត្រាការប្រាក់ និងផ្តល់ការគាំទ្របន្ថែមដល់តម្លៃមាស។ ទិន្នន័យការលក់រាយ (Retail Sales) និងការទាមទារប្រាក់ឧបត្ថម្ភអ្នកគ្មានការងារធ្វើ (Jobless Claims) ក៏នឹងផ្តល់ព័ត៌មានបន្ថែមអំពីភាពរឹងមាំនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដោយជួយឱ្យទីផ្សារវាយតម្លៃអំពីទស្សនវិស័យនៃគោលនយោបាយរូបិយវត្ថុ។ ស្ថានការណ៍នៅច្រកសមុទ្រ Hormuz នៅតែស្មុគស្មាញ ខណៈអ៊ីរ៉ង់ដាក់លក្ខខណ្ឌថ្មីសម្រាប់កិច្ចព្រមព្រៀងសន្តិភាព កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានអះអាងថា កិច្ចព្រមព្រៀងសម្រាប់បើកច្រកសមុទ្រ Hormuz ឡើងវិញគឺជិតឈានដល់ការសម្រេច ដែលបានជួយឱ្យតម្លៃប្រេងធ្លាក់ចុះ កាត់បន្ថយសម្ពាធអតិផរណា និងគាំទ្រដល់តម្លៃមាស។ ទោះជាយ៉ាងណា ស្ថានការណ៍នៅតែមានភាពស្មុគស្មាញ ខណៈអ៊ីរ៉ង់កំពុងទាមទារសំណងចំពោះការខូចខាតដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាលក្ខខណ្ឌមុនពេលបើកច្រកសមុទ្រឡើងវិញ។ ជាការឆ្លើយតប លោក Trump បានទាមទារឱ្យអ៊ីរ៉ង់ផ្តល់សំណងចំពោះអាយុជីវិតដែលបានបាត់បង់ក្នុងអំឡុងជម្លោះ។ ទោះជាយ៉ាងណា អ៊ីរ៉ង់ និងអូម៉ង់ហាក់ដូចជាកំពុងមានការរីកចម្រើនឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយស្តីពីការកំណត់ផ្លូវដឹកជញ្ជូនថ្មីរវាងប្រទេសទាំងពីរ តាមរយៈច្រកសមុទ្រ Hormuz។ ទោះបីជាយ៉ាងនេះក្តី អ៊ីរ៉ង់បានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិកត្រូវតែបំពេញតាមលក្ខខណ្ឌរបស់ខ្លួន។ វិនិយោគិនគួរតែតាមដានយ៉ាងយកចិត្តទុកដាក់លើការវិវត្តថ្មីៗជុំវិញការបើកច្រកសមុទ្រ Hormuz ឡើងវិញ ព្រោះការកើនឡើងនៃភាពតានតឹង ឬការបន្តជម្លោះអាចជំរុញឱ្យតម្លៃប្រេងកើនឡើង និងអាចដាក់សម្ពាធលើតម្លៃមាសតាមរយៈការបង្កើនក្តីបារម្ភអំពីអតិផរណា។ ការវិភាគបច្ចេកទេស (Technical Analysis) ទិដ្ឋភាពបច្ចេកទេសរបស់ XAU/USD | English Version | This report highlights key developments for the week ahead, providing investors with relevant context to support informed trading decisions. It covers both fundamental analysis—the primary drivers behind market movements—and technical analysis, including price action and key liquidity zones that traders should monitor. Disclaimer: This material is provided for educational and informational purposes only and should not be considered as investment advice or a trading signal. Fundamental Analysis Four factors to focus on this week from the fundamental side: Last Week Recap – Economic Data Last week’s U.S. economic data presented a mixed picture, with the labor market showing signs of weakness while inflationary pressures remained elevated. JOLTS job openings fell to 7.359 million, below the 7.440 million forecast, while ADP employment growth came in at just 44K versus 68K expected. The weakness culminated in Friday’s Nonfarm Payrolls, which unexpectedly fell by 23K versus the 85K forecast, while Average Hourly Earnings rose only 0.1% versus 0.3% expected, pointing to softer wage growth. However, the Unemployment Rate unexpectedly improved to 4.1% versus 4.2% expected, which may have limited the impact of the weaker NFP and wage data on rate-cut expectations. Meanwhile, ISM Manufacturing PMI remained strong at 55.6, while elevated ISM prices suggested persistent inflationary pressure. Overall, gold had a bullish week as markets scaled back bets that the Federal Reserve would raise rates next month, but its rally following the weak NFP was more limited than expected, likely because the lower unemployment rate provided some reassurance about labor-market conditions. China’s Gold Purchases Reach Highest Monthly Increase Since 2023 China’s central bank continued to increase its gold reserves in July, purchasing 640,000 ounces—the largest monthly increase since October 2023, when holdings rose by 740,000 ounces. At the same time, Hong Kong launched a central gold clearing system and revived dollar-denominated gold futures trading, while exploring yuan-denominated gold futures. Hong Kong also plans to expand its gold storage capacity to more than 2,000 metric tons by 2030 and launched a programme with the Shanghai Gold Exchange to facilitate cross-border gold settlements. These initiatives form part of a broader effort by China and Hong Kong to strengthen the region’s role in global gold trading and encourage greater use of the yuan in international markets. Together with continued central bank purchases, these developments provided a supportive backdrop for gold last week and highlighted growing efforts to diversify away from the U.S. dollar. This Week’s Economic Calendar Events – Inflation in Focus This week, markets will closely watch the latest U.S. inflation data, with CPI on Wednesday and PPI on Thursday. Last month’s inflation data came in below expectations, suggesting that price pressures were cooling and potentially reducing expectations for higher interest rates. Therefore, this month’s CPI and PPI data will be important in determining whether the cooling inflation trend is continuing. If CPI and PPI come in above forecasts, persistent inflation could strengthen expectations for higher interest rates and put pressure on gold. Conversely, if both figures come in below expectations, signs of further cooling inflation could support expectations for lower interest rates and provide further support for gold. Retail sales and jobless claims will also provide additional insight into the strength of the U.S. economy, helping markets assess the outlook for monetary policy. Strait of Hormuz Situation Remains Complicated as Iran Places New Demand for a Peace Deal Last week, the US claimed that a deal to reopen the Strait of Hormuz was close, which helped lower oil prices, ease inflationary pressures, and support gold prices. However, the situation remains complicated as Iran is now demanding compensation for damages inflicted by the US and Israel as a precondition for reopening the strait. In response, Trump has demanded compensation from Iran for the lives lost during the conflict. However, Iran and Oman seem to be making progress nearing a final pact on defining new shipping lanes between them through the Strait of Hormuz. Despite this, Iran has repeated that the US must meet its conditions. Traders should closely monitor any further developments surrounding the reopening of the Strait of Hormuz, as a renewed escalation in the conflict could push oil prices higher and potentially put pressure on gold prices by increasing inflationary concerns. Technical Analysis XAU/USD Technical Outlook
Market Daily Dose: Iran Reviews Bill to Restrict US and Israeli Ships in the Strait of Hormuz as Markets Await US Labor Data
តម្លៃប្រេងកើនឡើង ខណៈអ៊ីរ៉ង់កំពុងពិចារណាហាមឃាត់នាវារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលឆ្លងកាត់ច្រកសមុទ្រ Hormuz សារព័ត៌មាន Fars ដែលជាទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ បានរាយការណ៍កាលពីយប់មិញថា សេចក្តីព្រាងច្បាប់មួយកំពុងស្ថិតក្រោមការពិនិត្យនៅក្នុងសភាអ៊ីរ៉ង់។ សេចក្តីព្រាងច្បាប់នេះមានគោលបំណងហាមឃាត់នាវារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមិនឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយតម្រូវឱ្យប្រទេសដែលត្រូវបានចាត់ទុកថាជាសត្រូវ បង់សំណងជាមុនសិន ទើបអនុញ្ញាតឱ្យប្រើប្រាស់ផ្លូវសមុទ្រនេះ។ លើសពីនេះ សេចក្តីព្រាងច្បាប់ក៏នឹងពិន័យរហូតដល់ 20% នៃតម្លៃទំនិញលើនាវា ប្រសិនបើរំលោភលើវិធានការដែលបានស្នើឡើង។ បច្ចុប្បន្ន សេចក្តីព្រាងច្បាប់នេះនៅតែស្ថិតក្នុងដំណាក់កាលពិនិត្យ ហើយសភាអ៊ីរ៉ង់ក៏បានអញ្ជើញអ្នកជំនាញឱ្យផ្តល់យោបល់ មុននឹងធ្វើការសម្រេចជាផ្លូវការ។ សំណើនេះផ្ទុយពីការលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីដើមសប្តាហ៍នេះ ដែលបានអះអាងថា ការចរចាជាមួយអ៊ីរ៉ង់កំពុងមានវឌ្ឍនភាព ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ជាពិសេស ការកំណត់ឱ្យបង់សំណង និងការផាកពិន័យនេះ ក៏ផ្ទុយទៅនឹងគោលដៅសំខាន់មួយរបស់សហរដ្ឋអាមេរិកក្នុងការចរចា ដែលចង់ទប់ស្កាត់មិនឱ្យអ៊ីរ៉ង់គិតថ្លៃលើនាវាដែលឆ្លងកាត់ច្រកសមុទ្រនេះ។ បន្ទាប់ពីព័ត៌មាននេះត្រូវបានចេញផ្សាយ ក្តីបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ប្រេងបានជំរុញឱ្យតម្លៃប្រេងកើនឡើង។ គិតត្រឹមម៉ោង 9:54 AM (GMT+7) តម្លៃប្រេង Brent Crude Oil បានកើនឡើង 2.42% ខណៈ WTI Crude Oil បានកើនឡើង 1.51%។ ចំណែកឯមាសវិញ បានធ្លាក់ចុះ 0.67% នៅដំណាក់កាលដំបូង ដែលទំនងជាបណ្តាលមកពីការកើនឡើងនៃតម្លៃប្រេង បានធ្វើឱ្យទីផ្សារព្រួយបារម្ភថា អតិផរណាអាចបន្តស្ថិតក្នុងកម្រិតខ្ពស់។ កត្តានេះបានពង្រឹងការរំពឹងទុកថា ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) អាចរក្សាអត្រាការប្រាក់ឱ្យខ្ពស់ក្នុងរយៈពេលយូរជាងការរំពឹងទុក។ ទោះជាយ៉ាងណា គិតត្រឹមម៉ោង 9:58 AM (GMT+7) តម្លៃមាសបានស្ទុះងើបឡើងវិញស្ទើរតែទាំងស្រុង។ ទីផ្សារផ្តោតលើទិន្នន័យការងារអាមេរិក មុនការប្រកាស Nonfarm Payrolls កាលពីម្សិលមិញ ទិន្នន័យ US Initial Jobless Claims បានចេញមកនៅត្រឹម 199K ទាបជាងការព្យាករណ៍ 203K ដែលបង្ហាញថា ទីផ្សារការងារអាមេរិកនៅតែមានភាពរឹងមាំ។ ឥឡូវនេះ ការចាប់អារម្មណ៍របស់ទីផ្សារបានផ្លាស់ប្តូរទៅកាន់របាយការណ៍ US Nonfarm Payrolls ដែលនឹងត្រូវប្រកាសនៅថ្ងៃនេះ ហើយត្រូវបានព្យាករថា នឹងបង្ហាញការបង្កើតការងារថ្មីចំនួន 88K។ ទន្ទឹមនឹងនេះ វិនិយោគិនក៏នឹងតាមដានទិន្នន័យ Average Hourly Earnings (MoM) និង Unemployment Rate ផងដែរ ដើម្បីវាយតម្លៃស្ថានភាពទីផ្សារការងារអាមេរិកឱ្យកាន់តែច្បាស់។ ប្រសិនបើទិន្នន័យ Nonfarm Payrolls ចេញមកទាបជាងការរំពឹងទុកខ្លាំង ទីផ្សារអាចបង្កើនការរំពឹងថា Fed នឹងមានជំហរទន់ភ្លន់ (Dovish) ជាងមុន ដែលអាចធ្វើឱ្យប្រាក់ដុល្លារអាមេរិកចុះខ្សោយ និងគាំទ្រដល់តម្លៃមាស។ ផ្ទុយទៅវិញ ប្រសិនបើទិន្នន័យចេញមកខ្ពស់ជាងការរំពឹងទុកខ្លាំង វាអាចពង្រឹងការរំពឹងថា Fed នឹងបន្តរក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់រយៈពេលយូរ ដែលអាចជំរុញឱ្យប្រាក់ដុល្លារអាមេរិកឡើងថ្លៃ និងដាក់សម្ពាធលើតម្លៃមាស។ ដោយសារតែសារៈសំខាន់នៃរបាយការណ៍ការងារនេះ វិនិយោគិនគួរត្រៀមខ្លួនសម្រាប់ការប្រែប្រួលខ្លាំងនៅក្នុងទីផ្សារ នៅពេលទិន្នន័យត្រូវបានប្រកាស។ | English Version | Oil Rises as Iran Considers Restricting US and Israeli Ships in the Strait of Hormuz Reports from Fars, a semi-official Iranian news agency, emerged last night stating that a draft bill is currently under review in Iran’s parliament. The proposed legislation would bar US and Israeli ships from passing through the Strait of Hormuz and require hostile countries to provide compensation before being allowed to use the waterway. It would also impose fines of up to 20% of a vessel’s cargo value for violations of the proposed restrictions. The bill remains under review, and Iran’s parliament has invited specialists to submit recommendations before the draft is finalized. The proposal contrasts with comments made earlier this week by US President Donald Trump, who said progress was being made toward an agreement with Iran to reopen the Strait of Hormuz. The provision to charge compensation and impose fines also conflicts with one of the US’s key objectives in the negotiations, which is to prevent Iran from charging tolls or fees on ships transiting the strait. Following the reports, concerns over potential supply disruptions pushed oil prices higher. As of 9:54 AM (GMT+7), Brent Crude Oil had risen 2.42%, while WTI Crude Oil was up 1.51%. Gold initially fell 0.67%, likely as higher oil prices renewed concerns that inflation could remain elevated, reinforcing expectations that the Federal Reserve may keep interest rates higher for longer. However, as of 9:58 AM (GMT+7), gold had recovered most of its losses. US Labor Market Takes Center Stage Ahead of Nonfarm Payrolls Yesterday’s US Initial Jobless Claims came in at 199K, below the 203K forecast, pointing to continued resilience in the US labor market. Market attention now turns to today’s US Nonfarm Payrolls report, which is expected to show 88K jobs added. Traders will also be watching Average Hourly Earnings (MoM) and the Unemployment Rate for additional insight into labor market conditions. If Nonfarm Payrolls come in significantly below expectations, markets may increase expectations for a more dovish Federal Reserve, potentially weakening the US dollar and supporting gold prices. Conversely, a much stronger-than-expected reading could reinforce expectations that interest rates will remain higher for longer, strengthening the US dollar and putting pressure on gold. Given the importance of today’s employment data, traders should expect heightened market volatility around the release.
Market Daily Dose: U.S., Iran, and Oman Working on Interim Agreement to Reopen the Strait of Hormuz
នៅវេលាម៉ោងប្រមាណ 9:00 AM (GMT+7) ថ្ងៃនេះ មានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិក កំពុងខិតជិតឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នជាមួយអ៊ីរ៉ង់ និងអូម៉ង់ ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ។ យោងតាមប្រភពក្នុងតំបន់ និងមន្ត្រីអាមេរិកម្នាក់ រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងកំណត់គោលដៅប្រកាសកិច្ចព្រមព្រៀងនេះនៅថ្ងៃពុធ។ កិច្ចព្រមព្រៀងដែលកំពុងត្រូវបានរាយការណ៍នេះ មានគោលបំណងស្ដារបទឈប់បាញ់ដែលបានដួលរលំរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឡើងវិញ និងបើកផ្លូវសម្រាប់ការចរចាឡើងវិញលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ ក្រោមផែនការនេះ ច្រកសមុទ្រ Strait of Hormuz នឹងត្រូវបើកឡើងវិញរយៈពេល 60 ថ្ងៃ។ ក្នុងអំឡុងពេលនេះ នាវាដែលធ្វើដំណើរចូលនឹងប្រើប្រាស់ផ្លូវដឹកជញ្ជូនដែលស្ថិតនៅក្នុងដែនទឹករបស់អ៊ីរ៉ង់ ខណៈនាវាដែលធ្វើដំណើរចេញនឹងប្រើប្រាស់ផ្លូវភាគខាងត្បូងដែលស្ថិតនៅក្នុងដែនទឹករបស់អូម៉ង់។ មិនមានការគិតថ្លៃសេវា ឬថ្លៃឆ្លងកាត់ណាមួយក្នុងអំឡុងពេល 60 ថ្ងៃនេះទេ។ សេចក្តីរាយការណ៍ក៏បានបញ្ជាក់ផងដែរថា ភាគីពាក់ព័ន្ធនឹងបោសសម្អាតមីនសមុទ្រចេញពីផ្លូវដឹកជញ្ជូនកណ្តាលក្នុងរយៈពេល 30 ថ្ងៃ។ បន្ទាប់ពីការបោសសម្អាតត្រូវបានបញ្ចប់ ផ្លូវកណ្តាលនេះនឹងត្រូវប្រើប្រាស់សម្រាប់ទាំងនាវាចូល និងនាវាចេញ ក្រោមកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ ដែលនឹងត្រូវចរចាបន្ថែមរវាងអូម៉ង់ និងអ៊ីរ៉ង់។ ការវិវឌ្ឍចុងក្រោយនេះ ស្របទៅនឹងសេចក្តីរាយការណ៍ដែលបានចេញផ្សាយកាលពីយប់មិញ ដែលបានបង្ហាញថា អ៊ីរ៉ង់កំពុងពិចារណាអនុញ្ញាតឱ្យបណ្ដាប្រទេសអឺរ៉ុបចូលរួមបោសសម្អាតមីននៅក្នុងច្រកសមុទ្រ Hormuz បើទោះបីជាកន្លងមក អ៊ីរ៉ង់ធ្លាប់ប្រឆាំងនឹងការចូលរួមបែបនេះក៏ដោយ។ បន្ទាប់ពីសេចក្តីរាយការណ៍ត្រូវបានចេញផ្សាយនៅម៉ោង 9:00 AM (GMT+7) តម្លៃប្រេងឆៅអាមេរិក (U.S. Crude Oil) បានធ្លាក់ចុះ 1.30% ខណៈប្រេង Brent បានធ្លាក់ចុះ 1.27% គិតត្រឹមម៉ោង 11:23 AM (GMT+7) ដោយសារការរំពឹងទុកថាការផ្គត់ផ្គង់ប្រេងនឹងមានភាពប្រសើរឡើង។ ក្នុងពេលជាមួយគ្នានេះ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក (DXY) បានធ្លាក់ចុះ 0.12% ខណៈតម្លៃមាសបានកើនឡើង 0.94% ដោយទទួលបានការគាំទ្រពីការចុះខ្សោយនៃប្រាក់ដុល្លារអាមេរិក និងការបន្ធូរបន្ថយក្តីបារម្ភអំពីអតិផរណា ខណៈការធ្លាក់ចុះនៃតម្លៃប្រេងបានកាត់បន្ថយសម្ពាធលើថ្លៃថាមពល។ | English Version | Earlier this morning, at around 9:00 AM (GMT+7), reports emerged that the U.S. is close to reaching an interim agreement with Iran and Oman to reopen the Strait of Hormuz. According to regional sources and a U.S. official, Washington is targeting a Wednesday announcement. The proposed agreement aims to restore the collapsed ceasefire between the U.S. and Iran and pave the way for renewed negotiations over a nuclear deal. Under the reported plan, the Strait of Hormuz would reopen for an initial 60-day period. During this time, inbound vessels would transit through a shipping lane in Iranian waters, while outbound vessels would use a southern lane through Omani waters. No tolls or transit fees would be charged during the 60-day period. The agreement also reportedly includes a commitment to clear naval mines from the median shipping lane within 30 days. Once completed, the median lane would be used for both inbound and outbound traffic under a permanent arrangement to be negotiated between Oman and Iran. The latest developments are consistent with reports released last night indicating that Iran is considering allowing European nations to assist with clearing mines in the Strait of Hormuz, despite previously opposing such involvement. Following the reports released at 9:00 AM (GMT+7), U.S. crude oil fell 1.30% while Brent crude declined 1.27% as of 11:23 AM (GMT+7), reflecting expectations of improving supply conditions. Over the same period, the U.S. Dollar Index (DXY) was down 0.12%, while gold rose 0.94%, supported by the weaker U.S. dollar and easing inflation concerns as lower oil prices reduce upward pressure on energy costs.
Gold Price Direction For August 2026
របាយការណ៍នេះនឹងផ្តល់នូវការវិភាគអំពីកត្តាចម្បងដែលជះឥទ្ធិពលលើតម្លៃមាស ទៅកាន់វិនិយោគិន។ ការបដិសេធ (Disclaimer): ព័ត៌មានទាំងអស់ដែលបង្ហាញគឺសម្រាប់ក្នុងគោលបំណងអប់រំតែប៉ុណ្ណោះ ហើយមិនគួរត្រូវប្រើប្រាស់ជាដំបូន្មានហិរញ្ញវត្ថុ ឬការណែនាំសម្រាប់ការសម្រេចចិត្តលើការជួញដូរ ឬការវិនិយោគនោះទេ។ ការវិភាគបែបសេដ្ឋកិច្ច (Fundamental Analysis) ការសង្ខេបស្ថានភាពសេដ្ឋកិច្ចប្រចាំខែកក្កដា៖ ខែកក្កដា ឆ្នាំ2026 គឺជាខែដែលទីផ្សារហិរញ្ញវត្ថុសកលបន្តមានភាពប្រែប្រួលខ្លាំង ខណៈវិនិយោគិនបានតាមដានយ៉ាងជិតស្និទ្ធនូវការប្រែប្រួលនៃការរំពឹងទុកចំពោះគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្ដាលអាមេរិក (Fed) ស្របពេលដែលភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ានៅតែបន្ត។ ទោះបីជាជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែជាប្រភពសំខាន់នៃភាពប្រែប្រួលក្នុងទីផ្សារក៏ដោយ កត្តាដែលវិនិយោគិនផ្តោតសំខាន់ជាងគេ គឺថាតើការវិវឌ្ឍនៃជម្លោះនេះនឹងជំរុញឱ្យអតិផរណាកើនឡើងដែរឬទេ និងតើវានឹងប៉ះពាល់ដល់ទិសដៅគោលនយោបាយរបស់ Fed យ៉ាងដូចម្តេច។ ពេញមួយខែ ទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានបង្ហាញពីសញ្ញាចម្រុះ ប៉ុន្តែសេដ្ឋកិច្ចជារួមនៅតែបង្ហាញភាពរឹងមាំ។ ទិន្នន័យ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) និង សន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួនស្នូល (Core PCE) ដែលចេញមកទាបជាងការរំពឹងទុក បានបង្ហាញថាសម្ពាធអតិផរណាកំពុងថយចុះជាបណ្តើរៗ ដែលដំបូងឡើយបានជំរុញឱ្យទីផ្សាររំពឹងថា Fed អាចនឹងបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនាពេលខាងមុខ។ ទោះជាយ៉ាងណា សកម្មភាពអាជីវកម្មដែលនៅតែរឹងមាំ និងស្ថានភាពសេដ្ឋកិច្ចអាមេរិកដែលបន្តមានភាពធន់ បានពង្រឹងជំហរប្រុងប្រយ័ត្នរបស់ Fed ដូចដែលបានឆ្លុះបញ្ចាំងតាមរយៈការសម្រេចរក្សាអត្រាការប្រាក់មិនផ្លាស់ប្តូរក្នុងកិច្ចប្រជុំ FOMC ប្រចាំខែកក្កដា។ ជាមួយគ្នានេះដែរ កំណត់ហេតុនៃកិច្ចប្រជុំ FOMC ប្រចាំខែមិថុនា និងសក្ខីកម្មរបស់ប្រធាន Fed លោក Kevin Warsh នៅសភា ក៏បានបញ្ជាក់ថា ការសម្រេចចិត្តលើគោលនយោបាយនាពេលខាងមុខនឹងបន្តផ្អែកលើទិន្នន័យសេដ្ឋកិច្ចដែលចេញផ្សាយ។ ទន្ទឹមនឹងនេះ ការវិវឌ្ឍនៃស្ថានការណ៍ភូមិសាស្ត្រនយោបាយបានប្រែប្រួលរវាងការកើនឡើងនៃសកម្មភាពយោធា និងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត។ ការប៉ះទង្គិចរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ការវាយប្រហារលើនាវាពាណិជ្ជកម្ម និងការព្រួយបារម្ភជុំវិញ ច្រកសមុទ្រ Hormuz និង សមុទ្រក្រហម (Red Sea) បានជំរុញឱ្យតម្លៃប្រេងឡើងថ្លៃជាបន្តបន្ទាប់ ដែលបង្កើនការព្រួយបារម្ភថា អតិផរណាដែលជំរុញដោយថាមពលអាចពន្យារពេលការកាត់បន្ថយអត្រាការប្រាក់នាពេលអនាគត។ ផ្ទុយទៅវិញ ការរីកចម្រើនមួយចំនួនផ្នែកការទូតក៏បានជួយបន្ធូរបន្ថយការព្រួយបារម្ភអំពីការរីករាលដាលនៃជម្លោះក្នុងតំបន់ ដែលធ្វើឱ្យអារម្មណ៍វិនិយោគិនប្រែប្រួលជាញឹកញាប់។ ក្រោមបរិបទនេះ តម្លៃមាសបានជួបប្រទះភាពប្រែប្រួលខ្លាំងទាំងទិសឡើង និងទិសចុះក្នុងអំឡុងខែកក្កដា។ ដំបូងឡើយ មាសបានធ្លាក់ចុះក្រោមកម្រិត $4,000 ជាលើកដំបូងចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈទីផ្សារបានរំពឹងថា Fed នឹងបន្តរក្សាអត្រាការប្រាក់នៅកម្រិតខ្ពស់ក្នុងរយៈពេលយូរ និងប្រាក់ដុល្លារអាមេរិកកាន់តែរឹងមាំ។ បន្ទាប់មក មាសបានងើបឡើងវិញ ដោយសារទិន្នន័យអតិផរណាទាបជាងការរំពឹងទុក ការកើនឡើងជាបណ្តោះអាសន្ននៃតម្រូវការលើទ្រព្យសកម្មសុវត្ថិភាព (Safe-Haven Demand) និងការបន្ធូរបន្ថយក្តីបារម្ភអំពីតម្លៃថាមពល ដែលបានជួយឱ្យមាសបិទខែជាមួយនឹងការកើនឡើង ទោះបីជាភាពមិនច្បាស់លាស់នៅតែបន្តក៏ដោយ។ ក្រៅពីសហរដ្ឋអាមេរិក ការចាប់អារម្មណ៍របស់ទីផ្សារក៏បានងាកទៅប្រទេសជប៉ុនផងដែរ ខណៈវិនិយោគិនកាន់តែរំពឹងថា ធនាគារកណ្ដាលជប៉ុន (BoJ) អាចនឹងបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុនៅប៉ុន្មានខែខាងមុខ។ ជារួម ខែកក្កដាបានបញ្ជាក់ម្តងទៀតថា ទោះបីជាព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយនៅតែជំរុញភាពប្រែប្រួលរយៈពេលខ្លីក្នុងទីផ្សារក៏ដោយ ការរំពឹងទុកអំពីអតិផរណា និងគោលនយោបាយរបស់ធនាគារកណ្ដាល នៅតែជាកត្តាចម្បងដែលកំណត់ទិសដៅទីផ្សារហិរញ្ញវត្ថុ។ តើធនាគារកណ្ដាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះដែរឬទេ? បន្ទាប់ពីកិច្ចប្រជុំ FOMC ក្នុងខែកក្កដា ធនាគារកណ្ដាលអាមេរិក (Fed) បានសម្រេចរក្សាអត្រាការប្រាក់នៅដដែល ខណៈបន្តប្រកាន់ជំហរប្រុងប្រយ័ត្ន និងផ្អែកលើទិន្នន័យក្នុងការកំណត់គោលនយោបាយរូបិយវត្ថុ។ ទោះបីជាទិន្នន័យអតិផរណាថ្មីៗ រួមមាន CPI និង Core PCE ចេញមកទាបជាងការរំពឹងទុកក៏ដោយ ក៏អ្នកកំណត់គោលនយោបាយនៅតែបញ្ជាក់ថា ពួកគេត្រូវការភស្តុតាងបន្ថែមទៀត មុននឹងពិចារណាបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ។ ជាមួយគ្នានេះ ទីផ្សារការងាររបស់សហរដ្ឋអាមេរិកក៏នៅតែបង្ហាញភាពរឹងមាំ។ កំណើនការងារនៅតែបន្ត ទោះបីជាមានសញ្ញាបង្ហាញពីការថមថយបន្តិចម្តងៗក៏ដោយ ខណៈកំណើនប្រាក់ឈ្នួល និងអត្រាគ្មានការងារធ្វើនៅតែស្ថិតក្នុងកម្រិតដែលឆ្លុះបញ្ចាំងពីទីផ្សារការងារដែលមានស្ថិរភាព។ ដរាបណាស្ថានភាពការងារនៅតែមានភាពរឹងមាំ Fed នឹងមានភាពបត់បែនកាន់តែច្រើនក្នុងការរក្សាអត្រាការប្រាក់នៅកម្រិតខ្ពស់ ខណៈបន្តតាមដានការវិវឌ្ឍនៃអតិផរណា។ អាស្រ័យហេតុនេះ អតិផរណាទំនងជានឹងបន្តជាកត្តាសំខាន់បំផុតដែលកំណត់ទិសដៅគោលនយោបាយរូបិយវត្ថុនៅប៉ុន្មានខែខាងមុខ។ ទោះបីជាទិន្នន័យថ្មីៗបង្ហាញថាសម្ពាធអតិផរណាកំពុងថយចុះក៏ដោយ ភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ានៅតែបង្កហានិភ័យដែលអាចជំរុញឱ្យតម្លៃថាមពល និងអតិផរណាកើនឡើងវិញ។ ប្រសិនបើតម្លៃប្រេងកើនឡើងខ្លាំងម្តងទៀត វាអាចធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរបស់ Fed ក្នុងការនាំអតិផរណាត្រឡប់ទៅគោលដៅ 2% កាន់តែពិបាក។ កត្តាមួយទៀតដែលបង្កើនភាពមិនច្បាស់លាស់ គឺការសម្រេចចិត្តរបស់ប្រធាន Fed លោក Kevin Warsh ក្នុងការផ្តោតសំខាន់លើទិន្នន័យសេដ្ឋកិច្ចដែលចេញផ្សាយ ខណៈកាត់បន្ថយការផ្តល់សញ្ញាជាមុន (Forward Guidance) បើប្រៀបធៀបនឹងថ្នាក់ដឹកនាំមុនៗ។ ជាលទ្ធផល ទិន្នន័យសេដ្ឋកិច្ចសំខាន់ៗនីមួយៗ រួមទាំងទិន្នន័យអតិផរណា និងទីផ្សារការងារ កាន់តែមានឥទ្ធិពលក្នុងការកំណត់ការរំពឹងទុករបស់ទីផ្សារ។ យោងតាមការរំពឹងទុកបច្ចុប្បន្នពី CME FedWatch ទីផ្សារនៅតែរំពឹងថា Fed នឹងដំឡើងអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំ FOMC ខែកញ្ញា។ លុះត្រាតែអតិផរណាបន្តថយចុះយ៉ាងមានន័យក្នុងរយៈពេលប៉ុន្មានខែខាងមុខ លទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះនៅតែមានកម្រិតទាប។ សម្រាប់ទីផ្សារមាស ការរំពឹងថា Fed នឹងបន្តរក្សាអត្រាការប្រាក់នៅកម្រិតខ្ពស់ក្នុងរយៈពេលយូរ នៅតែជាកត្តាសំខាន់មួយដែលដាក់សម្ពាធលើតម្លៃមាស។ រដូវកាលប្រកាសលទ្ធផលហិរញ្ញវត្ថុត្រីមាសទី2៖ លទ្ធផលរឹងមាំ ប៉ុន្តែការរំពឹងទុកខ្ពស់បានបង្កើនភាពប្រែប្រួល រដូវកាលប្រកាសលទ្ធផលហិរញ្ញវត្ថុត្រីមាសទី២ (Q2 Earnings Season) បានបង្ហាញពីលទ្ធផលដ៏រឹងមាំមួយទៀតសម្រាប់ទីផ្សារភាគហ៊ុនអាមេរិក ដោយក្រុមហ៊ុនក្នុងសន្ទស្សន៍ S&P 500 បានរាយការណ៍ពីកំណើនប្រាក់ចំណេញប្រមាណ 26% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនបច្ចេកវិទ្យានៅតែជាកត្តាសំខាន់ដែលជំរុញកំណើនប្រាក់ចំណេញ ស្របពេលការវិនិយោគលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បន្តកើនឡើង។ ក្រុមហ៊ុនជាច្រើនក៏បានប្រកាសលទ្ធផលលើសពីការរំពឹងទុករបស់អ្នកវិភាគ និងផ្តល់ទស្សនវិស័យវិជ្ជមានសម្រាប់ពេលខាងមុខ ដែលបានពង្រឹងទំនុកចិត្តរបស់វិនិយោគិនចំពោះកំណើនប្រាក់ចំណេញបន្តទៀត។ ទោះបីជាលទ្ធផលហិរញ្ញវត្ថុមានភាពរឹងមាំក៏ដោយ ភាគហ៊ុនក្នុងវិស័យបច្ចេកវិទ្យាបានបង្ហាញភាពប្រែប្រួលខ្លាំងក្នុងអំឡុងខែកក្កដា ដោយវិនិយោគិនបានចាប់ផ្តើមចោទសំណួរថា ការវិនិយោគដ៏ធំលើ AI នឹងអាចបង្កើតផលចំណេញបានលឿនគ្រប់គ្រាន់ដើម្បីគាំទ្រតម្លៃភាគហ៊ុនបច្ចុប្បន្នឬអត់។ ជាក់ស្តែង ក្រុមហ៊ុនមួយចំនួនដែលបានប្រកាសលទ្ធផលល្អជាងការរំពឹងទុក បែរជាតម្លៃភាគហ៊ុនធ្លាក់ចុះ ដែលបង្ហាញថាទីផ្សារកំពុងផ្តោតកាន់តែខ្លាំងលើទស្សនវិស័យអាជីវកម្ម និងសមត្ថភាពរកប្រាក់ចំណេញពីការវិនិយោគលើ AI ជាជាងលទ្ធផលហិរញ្ញវត្ថុតែមួយមុខ។ ក្នុងអំឡុងត្រីមាសនេះ ភាពខុសគ្នានៃលទ្ធផលរវាងក្រុមហ៊ុនបច្ចេកវិទ្យាបានកាន់តែច្បាស់។ ខណៈដែលសន្ទស្សន៍ S&P 500 និង Nasdaq 100 បន្តបង្ហាញកំណើនប្រាក់ចំណេញដ៏រឹងមាំ ការអនុវត្តរបស់ក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាមិនមានទិសដៅដូចគ្នាទេ។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Microsoft, Apple និង Nvidia នៅតែបន្តបង្ហាញភាពរឹងមាំ ខណៈក្រុមហ៊ុនផលិតបន្ទះឈីប (Semiconductor) និងហេដ្ឋារចនាសម្ព័ន្ធ AI មួយចំនួនបានជួបការកែតម្រូវតម្លៃភាគហ៊ុនយ៉ាងខ្លាំង ទោះបីជាបានប្រកាសលទ្ធផលហិរញ្ញវត្ថុល្អក៏ដោយ។ ទោះបីជាសន្ទស្សន៍ភាគហ៊ុនសំខាន់ៗរបស់សហរដ្ឋអាមេរិករងសម្ពាធក្នុងអំឡុងខែកក្កដាក៏ដោយ ក៏ទីផ្សារបានចាប់ផ្តើមងើបឡើងវិញនៅដើមខែសីហា ដោយសារវិនិយោគិននៅតែមានទំនុកចិត្តលើលទ្ធផលអាជីវកម្ម និងសក្ដានុពលកំណើនរយៈពេលវែងរបស់ AI។ ទោះជាយ៉ាងណា ទីផ្សារទំនងជានឹងនៅតែមានភាពប្រែប្រួលខ្ពស់ចំពោះរបាយការណ៍លទ្ធផលហិរញ្ញវត្ថុនាពេលខាងមុខ ជាពិសេសប្រសិនបើក្រុមហ៊ុនមិនអាចបង្ហាញថាការវិនិយោគដ៏ធំលើ AI អាចបម្លែងទៅជាកំណើនប្រាក់ចំណូល និងប្រាក់ចំណេញប្រកបដោយនិរន្តរភាពបាន។ សម្រាប់អ្នកជួញដូរមាស រដូវកាលប្រកាសលទ្ធផលហិរញ្ញវត្ថុ គឺជាសូចនាករសំខាន់មួយសម្រាប់វាយតម្លៃអារម្មណ៍ទីផ្សាររួម។ ជាទូទៅ លទ្ធផលហិរញ្ញវត្ថុរឹងមាំអាចជំរុញការទទួលយកហានិភ័យរបស់វិនិយោគិន និងកាត់បន្ថយតម្រូវការលើទ្រព្យសកម្មសុវត្ថិភាព (Safe-haven Assets) ដូចជាមាស។ ផ្ទុយទៅវិញ ប្រសិនបើទីផ្សារភាគហ៊ុនមានភាពប្រែប្រួលខ្លាំង វាអាចជំរុញឱ្យវិនិយោគិនផ្លាស់ប្តូរទៅកាន់ទ្រព្យសកម្មដែលមានសុវត្ថិភាពជាង ដោយផ្តល់ការគាំទ្រដល់តម្លៃមាសក្នុងរយៈពេលខ្លី។ តើជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នឹងរីករាលដាលពាសពេញតំបន់ដែរឬទេ? ទោះបីជាការប្រយុទ្ធដោយផ្ទាល់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានថមថយក្នុងរយៈពេលថ្មីៗនេះក៏ដោយ ជម្លោះនេះនៅតែបន្តរីករាលដាលទៅកាន់តំបន់ផ្សេងៗ។ ការវាយប្រហារដែលពាក់ព័ន្ធនឹងចលនា Houthi របស់ប្រទេសយេម៉ែន និងការបិទផ្លូវជើងទឹករបស់ពួកគេលើនាវាអារ៉ាប៊ីសាអូឌីតនៅច្រកសមុទ្រក្រហម (Red Sea) រួមជាមួយការវាយប្រហាររបស់អ៊ុយក្រែននៅសមុទ្រ Caspian Sea លើនាវាដែលត្រូវបានចោទប្រកាន់ថាកំពុងដឹកជញ្ជូនសម្ភារៈយោធារបស់អ៊ីរ៉ង់ទៅកាន់ប្រទេសរុស្ស៊ី បានបង្ហាញថា ជម្លោះនេះកំពុងមានការតភ្ជាប់កាន់តែខ្លាំងជាមួយវិបត្តិក្នុងតំបន់ផ្សេងៗ។ បន្ថែមពីលើនេះ របាយការណ៍ថ្មីៗបានបង្ហាញថា អ៊ីរ៉ង់អាចនឹងទទួលបានប្រព័ន្ធមីស៊ីលបាញ់ពីស្មាផលិតដោយប្រទេសចិនក្នុងពេលឆាប់ៗនេះ ដែលបានបង្កឱ្យមានការរំពឹងទុកថា មហាអំណាចក្នុងតំបន់ផ្សេងទៀតអាចនឹងចូលរួមកាន់តែសកម្មនៅក្នុងជម្លោះនេះ។ ទោះបីជាវានៅមិនទាន់ច្បាស់ថា ជម្លោះនឹងរីករាលដាលបន្ថែមទៀតឬយ៉ាងណាក៏ដោយ វិនិយោគិននៅតែបន្តតាមដានការវិវឌ្ឍទាំងនេះយ៉ាងជិតស្និទ្ធ ដើម្បីវាយតម្លៃថាតើអស្ថិរភាពក្នុងតំបន់នឹងកើនឡើងដែរឬទេ។ សម្រាប់ទីផ្សារហិរញ្ញវត្ថុ ក្តីបារម្ភចម្បងនៅតែផ្តោតលើការផ្គត់ផ្គង់ថាមពល។ ការរំខានដល់ផ្លូវដឹកជញ្ជូនសំខាន់ៗ ឬហេដ្ឋារចនាសម្ព័ន្ធប្រេង អាចជំរុញឱ្យតម្លៃប្រេងឆៅកើនឡើង ដែលនឹងបង្កើនសម្ពាធអតិផរណា និងអាចជំរុញឱ្យ Fed បន្តរក្សាគោលនយោបាយរូបិយវត្ថុតឹងរ៉ឹងក្នុងរយៈពេលយូរជាងមុន។ ផ្ទុយទៅវិញ ប្រសិនបើជម្លោះរីករាលដាលកាន់តែធ្ងន់ធ្ងរ វាក៏អាចជំរុញឱ្យមានតម្រូវការកាន់តែខ្ពស់លើទ្រព្យសកម្មសុវត្ថិភាព (Safe-Haven Asset) ដូចជាមាសផងដែរ។ ប្រសិនបើជម្លោះបន្តរីករាលដាល ទិសដៅរបស់មាសនឹងអាស្រ័យលើកត្តាណាមួយដែលមានឥទ្ធិពលខ្លាំងជាង៖ ការរំពឹងថា Fed នឹងបន្តរក្សាអត្រាការប្រាក់នៅកម្រិតខ្ពស់ដោយសារអតិផរណាកើនឡើង ឬការកើនឡើងនៃតម្រូវការលើទ្រព្យសកម្មសុវត្ថិភាព ដែលជំរុញដោយភាពមិនច្បាស់លាស់ផ្នែកភូមិសាស្ត្រនយោបាយ។ តើប្រទេសជប៉ុនអាចធ្វើឱ្យប្រាក់យ៉េនមានភាពរឹងមាំឡើងវិញបានដែរឬទេ? បន្ទាប់ពីប្រាក់យ៉េនបានធ្លាក់ថ្លៃជាបន្តបន្ទាប់អស់រយៈពេលជាច្រើនខែ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ថ្មីៗនេះបានបញ្ជាក់ពីការធ្វើអន្តរាគមន៍រួមដ៏កម្រមួយនៅក្នុងទីផ្សារប្តូរប្រាក់បរទេស ដើម្បីគាំទ្រដល់ប្រាក់យ៉េន។ វិធានការនេះបានកើតឡើងបន្ទាប់ពីអត្រាប្តូរប្រាក់ USD/JPY បានកើនឡើងដល់ 163 ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រមាណ 40 ឆ្នាំ។ ការកើនឡើងនេះបានបង្កឱ្យមានការព្រួយបារម្ភអំពីអតិផរណាដែលបណ្តាលមកពីការនាំចូល និងស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន។ ទោះបីជាការធ្វើអន្តរាគមន៍រួមអាចជួយគាំទ្រដល់ប្រាក់យ៉េនក្នុងរយៈពេលខ្លីក៏ដោយ ប្រសិទ្ធភាពក្នុងរយៈពេលវែងរបស់វា ទំនងជានឹងអាស្រ័យលើគោលនយោបាយរូបិយវត្ថុ។ គម្លាតអត្រាការប្រាក់ដ៏ធំរវាងសហរដ្ឋអាមេរិក និងជប៉ុន នៅតែជាកត្តាដែលគាំទ្រដល់ប្រាក់ដុល្លារអាមេរិក។ ដូច្នេះ ការឱ្យប្រាក់យ៉េនងើបឡើងវិញប្រកបដោយនិរន្តរភាព អាចតម្រូវឱ្យ ធនាគារកណ្ដាលជប៉ុន (BoJ) បន្តធ្វើឱ្យគោលនយោបាយរូបិយវត្ថុមានលក្ខណៈតឹងរ៉ឹងជាងមុន ឬត្រូវការឱ្យ Fed បន្ទាបអត្រាការប្រាក់។ សម្រាប់ទីផ្សារមាស ប្រាក់យ៉េនដែលមានភាពរឹងមាំជាទូទៅ តែងតែស្របទៅនឹងការចុះខ្សោយនៃប្រាក់ដុល្លារអាមេរិក ដែលអាចផ្តល់ការគាំទ្រដល់ទំនិញដែលកំណត់តម្លៃជាប្រាក់ដុល្លារ ដូចជាមាស។ ដូច្នេះ វិនិយោគិនគួរតែបន្តតាមដានការវិវឌ្ឍនៃគោលនយោបាយរបស់ប្រទេសជប៉ុន ក៏ដូចជាការធ្វើអន្តរាគមន៍បន្ថែមណាមួយពីអាជ្ញាធរ ជាពិសេសប្រសិនបើអត្រាប្តូរប្រាក់ USD/JPY ខិតជិតដល់កម្រិតខ្ពស់ថ្មីម្តងទៀត។ ទស្សនវិស័យតម្លៃមាសសម្រាប់ខែសីហា៖ កត្តាសេដ្ឋកិច្ចសំខាន់ៗ កត្តាគាំទ្រតម្លៃមាស៖ មាសអាចទទួលបានការគាំទ្របន្ថែមនៅក្នុងខែសីហា ប្រសិនបើទីផ្សារបន្តរំពឹងថា Fed នឹងអនុវត្តគោលនយោបាយរូបិយវត្ថុដែលមានភាពបន្ធូរបន្ថយជាងមុន។ ទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិកដែលចេញផ្សាយក្នុងខែកក្កដាដែលទាបជាងការរំពឹងទុក បានពង្រឹងការរំពឹងទុកថា សម្ពាធតម្លៃកំពុងថយចុះជាបណ្តើរៗ ដែលអាចបង្កើនលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់នាពេលអនាគត។ ការផ្លាស់ប្តូរទៅរកបរិយាកាសគោលនយោបាយរូបិយវត្ថុដែលមានភាពតឹងរ៉ឹងតិចជាងមុន នឹងកាត់បន្ថយតម្លៃឱកាស (Opportunity Cost) នៃការកាន់កាប់ទ្រព្យសកម្មដែលមិនផ្តល់ផលចំណេញជាអត្រាការប្រាក់ (Non-Yielding Asset) ដូចជាមាស ដែលអាចផ្តល់ការគាំទ្របន្ថែមដល់តម្លៃមាស។ ទន្ទឹមនឹងនេះ ការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយជុំវិញសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែអាចជាកត្តាជំរុញតម្រូវការលើទ្រព្យសកម្មសុវត្ថិភាព (Safe-Haven Asset) ជាពិសេសប្រសិនបើវិនិយោគិនកាន់តែមានការព្រួយបារម្ភអំពីអស្ថិរភាពក្នុងតំបន់។ លើសពីនេះ ការចុះខ្សោយនៃប្រាក់ដុល្លារអាមេរិក ក៏អាចផ្តល់ការគាំទ្របន្ថែមដល់តម្លៃមាសផងដែរ ជាពិសេសប្រសិនបើការធ្វើអន្តរាគមន៍រួមរវាងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដើម្បីគាំទ្រប្រាក់យ៉េន នាំឱ្យប្រាក់ដុល្លារអាមេរិកមានភាពទន់ខ្សោយជាងមុន។ កត្តាដែលដាក់សម្ពាធលើតម្លៃមាស៖ ទោះបីជាស្ថានភាពអតិផរណាមានភាពប្រសើរឡើងក៏ដោយ មាសនៅតែប្រឈមនឹងហានិភ័យធ្លាក់ចុះ ដោយសារអតិផរណានៅតែជាកត្តាសំខាន់ដែលកំណត់ទិសដៅគោលនយោបាយរបស់ Fed។ តម្លៃប្រេងដែលនៅតែខ្ពស់ដោយសារភាពតានតឹងនៅមជ្ឈិមបូព៌ា អាចបង្កើតសម្ពាធអតិផរណាឡើងវិញ ដែលអាចពន្យារពេលការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ និងពង្រឹងការរំពឹងទុកថា អត្រាការប្រាក់នឹងត្រូវរក្សានៅកម្រិតខ្ពស់ក្នុងរយៈពេលយូរ។ លើសពីនេះ ទិន្នន័យទីផ្សារការងារដែលរឹងមាំជាងការរំពឹងទុក អាចពង្រឹងជំហរប្រុងប្រយ័ត្នរបស់ Fed ដោយកាត់បន្ថយភាពចាំបាច់ក្នុងការកាត់បន្ថយអត្រាការប្រាក់ ដែលអាចគាំទ្រដល់ប្រាក់ដុល្លារអាមេរិក និងដាក់សម្ពាធលើតម្លៃមាស។ ទន្ទឹមនឹងនេះ ភាពមិនច្បាស់លាស់ជុំវិញជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែជាកត្តាដែលមានឥទ្ធិពលពីរផ្នែកសម្រាប់មាស ព្រោះភាពតានតឹងដែលអូសបន្លាយអាចជួយគាំទ្រតម្រូវការទ្រព្យសកម្មសុវត្ថិភាព (Safe-Haven Asset) ប៉ុន្តែក៏អាចរក្សាតម្លៃថាមពលឱ្យនៅខ្ពស់ និងបង្កើនហានិភ័យអតិផរណាផងដែរ។ ក្នុងបរិយាកាសទីផ្សារបច្ចុប្បន្ន ទិន្នន័យអតិផរណានឹងនៅតែជាកត្តាសំខាន់បំផុតដែលកំណត់ទិសដៅមាស ដោយសារវានឹងកំណត់ផ្លូវនៃគោលនយោបាយរបស់ Fed។ វិនិយោគិនក៏នឹងតាមដានយ៉ាងជិតស្និទ្ធនូវការវិវឌ្ឍនៅមជ្ឈិមបូព៌ា និងការធ្វើអន្តរាគមន៍ណាមួយពីធនាគារកណ្ដាលផងដែរ ព្រោះការផ្លាស់ប្តូរដែលមិនបានរំពឹងទុកនៅក្នុងកត្តាទាំងពីរនេះ អាចបង្កឱ្យមានភាពប្រែប្រួលបន្ថែមនៅក្នុងតម្លៃមាសពេញមួយខែសីហា។ ការវិភាគបច្ចេកទេស (Technical Analysis) ការវិភាគបច្ចេកទេស៖ ទិដ្ឋភាពទូទៅនៃទីផ្សារមាស — ខែសីហា ឆ្នាំ 2026 បច្ចុប្បន្ន មាសកំពុងស្ថិតក្នុងដំណាក់កាល Consolidation ក្នុងនិន្នាការធ្លាក់ចុះ (Downtrend) ជារួម។ ផ្អែកលើ Volume Profile ទីផ្សារកំពុងបង្ហាញពីការបង្រួមតម្លៃយ៉ាងតឹងណែន (Price Compression)។ ជួរតម្លៃដ៏ចង្អៀតនេះបង្ហាញថាទីផ្សារកំពុងប្រមូលផ្តុំសន្ទុះ ដែលជាទូទៅតែងតែកើតមានមុនពេលមាន Breakout យ៉ាងខ្លាំងក្លាក្នុងទិសដៅណាមួយ។ តំបន់បច្ចេកទេសសំខាន់ៗ យុទ្ធសាស្ត្រជួញដូរ ការវិភាគបច្ចេកទេសទិដ្ឋភាពទូទៅនៃទីផ្សារ USD/JPY — ខែសីហា ឆ្នាំ 2026 បច្ចុប្បន្ន USD/JPY កំពុងជួញដូរនៅតម្លៃ 157.642 ដោយបង្កើតបាននូវសន្ទុះធ្លាក់ចុះយ៉ាងខ្លាំងក្លា ។ រចនាសម្ព័ន្ធទីផ្សារបានផ្លាស់ប្តូរយ៉ាងខ្លាំងបន្ទាប់ពីតារាងតម្លៃប្រចាំខែកក្កដាបានបិទយ៉ាងច្បាស់លាស់នៅក្រោមតម្លៃទាបបំផុតនៃខែមិថុនាត្រង់ 159.294 ដែលបញ្ជាក់ពីសម្ពាធនៃការលក់យ៉ាងខ្លាំង និងការបន្តនៃនិន្នាការធ្លាក់ចុះ ។ តំបន់បច្ចេកទេសសំខាន់ៗ យុទ្ធសាស្ត្រជួញដូរ | English Version | This report provides an analysis of the primary factors influencing gold prices, offering insights for investors. Disclaimer: All information presented is for educational purposes only and should not be interpreted as financial advice or a recommendation for trading or investment decisions. Fundamental Analysis Recap of July: July 2026 was another eventful month for global financial markets as investors navigated evolving expectations for U.S. monetary policy alongside persistent geopolitical tensions in the Middle East. While the conflict between the United States and Iran remained a major source of market volatility, investors increasingly focused on whether geopolitical developments would affect inflation and, in turn, the Federal Reserve’s policy outlook. Throughout the month, U.S. economic data presented a mixed but generally resilient picture. Softer-than-expected Consumer Price Index (CPI) and Core Personal Consumption Expenditure (Core PCE) data suggested that inflationary pressures were gradually easing, initially boosting expectations for future policy easing. However, stronger business activity and continued resilience in the U.S. economy reinforced the Federal Reserve’s cautious stance, as shown by the Fed’s rate hold in July’s FOMC meeting. The release of the June FOMC meeting minutes and Fed Chair Kevin Warsh’s congressional testimony further emphasized that future policy decisions would remain dependent on incoming economic data. Meanwhile, geopolitical developments continued to shift between military escalation and diplomatic negotiations. Exchanges of fire between the United States and Iran, attacks on commercial shipping, and concerns over the Strait of Hormuz and the Red Sea periodically pushed oil prices higher, raising fears that renewed energy-driven inflation could delay future interest rate cuts. However, intermittent diplomatic progress helped ease concerns of a broader regional conflict, resulting in frequent swings in investor sentiment. Against this backdrop, gold experienced significant two-way volatility during July. The precious metal initially fell below the $4,000 level for the first time since November 2025 as markets priced in a higher-for-longer Federal Reserve and a stronger U.S. dollar. Gold later recovered as softer inflation data, intermittent safe-haven demand, and easing concerns over energy prices provided support, allowing the metal to finish the month higher despite ongoing uncertainty. Outside the United States, attention also turned to Japan as markets increasingly anticipated that the Bank of Japan could tighten monetary policy further in the coming months. Overall, July reinforced that while geopolitical developments continued to drive short-term market volatility, expectations surrounding inflation and central bank policy remained the dominant force shaping financial markets. Will the Federal Reserve Cut Interest Rates This Year? Following July’s FOMC meeting, the Federal Reserve kept interest rates unchanged while maintaining a cautious, data-dependent approach to monetary policy. Although recent inflation data—including the Consumer Price Index (CPI) and the Fed’s preferred Core PCE Price Index—came in softer than expected, policymakers continue to emphasize that additional evidence is needed before considering any policy easing. The U.S. labor market also remains relatively resilient. Employment growth has continued despite signs of gradual moderation, while wage growth and unemployment have remained broadly consistent with a healthy labor market. As long as employment conditions remain stable, the Federal Reserve has greater flexibility to keep interest rates elevated while monitoring inflation. Inflation is therefore likely to remain the most important factor shaping monetary policy
Market Daily Dose: BoJ Intervention Takes Center Stage as US Economic Data Disappoints
ការអន្តរាគមន៍ចំនួន 2 លើករបស់ធនាគារកណ្តាលជប៉ុន (BoJ) ធ្វើឱ្យទីផ្សារប្រែប្រួលខ្លាំង ប្រាក់យ៉េនជប៉ុន (JPY) បានជួបប្រទះការប្រែប្រួលតម្លៃយ៉ាងខ្លាំងកាលពីយប់មិញ បន្ទាប់ពីមានការសង្ស័យថា ធនាគារកណ្តាលជប៉ុន (BoJ) បានធ្វើអន្តរាគមន៍ក្នុងទីផ្សារប្តូរប្រាក់ចំនួន 2 លើក ដើម្បីគាំទ្រតម្លៃប្រាក់យ៉េន។ ការអន្តរាគមន៍លើកទីមួយ ត្រូវបានគេជឿថាបានកើតឡើងនៅប្រហែលម៉ោង 8:30 យប់ (GMT+7) ខណៈដែលគូរូបិយប័ណ្ណ USD/JPY បានធ្លាក់ចុះពី 162.814 មក 158.792 ក្នុងរយៈពេលដ៏ខ្លី។ ការធ្លាក់ចុះនេះបានកើតឡើងបន្ទាប់ពី USD/JPY បានឡើងលើសកម្រិត 163 ដែលជាកម្រិតទាបបំផុតរបស់ប្រាក់យ៉េនធៀបនឹងប្រាក់ដុល្លារអាមេរិកក្នុងរយៈពេលប្រមាណ 40 ឆ្នាំ ហើយបានជំរុញឱ្យទីផ្សាររំពឹងថាអាជ្ញាធរជប៉ុននឹងចូលអន្តរាគមន៍។ ការអន្តរាគមន៍លើកទីពីរ ត្រូវបានគេសង្ស័យថាបានកើតឡើងនៅប្រហែលម៉ោង 12:30 រំលងអធ្រាត្រ (GMT+7) ដោយបានធ្វើឱ្យ USD/JPY ធ្លាក់ចុះម្តងទៀតពី 159.826 មក 158.520។ ការអន្តរាគមន៍ទាំងពីរនេះ បានកើតឡើងមុនការប្រកាសសេចក្តីសម្រេចអត្រាការប្រាក់របស់ធនាគារកណ្តាលជប៉ុន។ នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការបានបោះឆ្នោត 8 ទល់នឹង 1 ដើម្បីរក្សាអត្រាការប្រាក់គោលនៅ 1.00%។ ទោះជាយ៉ាងណា សមាជិកក្រុមប្រឹក្សា Hajime Takata បានបោះឆ្នោតផ្ទុយ ដោយគាំទ្រការដំឡើងអត្រាការប្រាក់ 0.25% ដល់ 1.25% ដែលបង្ហាញថា អ្នកកំណត់គោលនយោបាយមួយចំនួននៅតែមានការព្រួយបារម្ភអំពីសម្ពាធអតិផរណា។ ឥទ្ធិពលនៃការអន្តរាគមន៍ទាំងនេះ មិនបានប៉ះពាល់តែប្រាក់យ៉េនប៉ុណ្ណោះទេ។ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក (DXY) ក៏បានធ្លាក់ចុះក្នុងអំឡុងពេលអន្តរាគមន៍ទាំងពីរលើក ខណៈដែលមាសទទួលបានការគាំទ្រពីការចុះខ្សោយរបស់ប្រាក់ដុល្លារ។ ទិន្នន័យសេដ្ឋកិច្ចអាមេរិកបង្ហាញសញ្ញានៃការថមថយនៃកំណើន មុនពេលការអន្តរាគមន៍របស់ BoJ ក្លាយជាចំណុចផ្តោតសំខាន់របស់ទីផ្សារ វិនិយោគិនក៏បានតាមដានការប្រកាសទិន្នន័យសេដ្ឋកិច្ចសំខាន់ៗរបស់សហរដ្ឋអាមេរិកផងដែរ។ Core PCE ដែលជាសូចនាករអតិផរណាដែលធនាគារកណ្តាលអាមេរិក (Fed) យកចិត្តទុកដាក់ជាងគេ បានកើនឡើង 0.1% ធៀបនឹងខែមុន ដែលទាបជាងការព្យាករណ៍ 0.2%។ ចំណែកឯទិន្នន័យប្រចាំឆ្នាំ បានចេញមកនៅ 3.3% ស្របតាមការរំពឹងទុករបស់ទីផ្សារ។ ទន្ទឹមនឹងនេះ ការប៉ាន់ស្មានបឋមនៃ GDP របស់សហរដ្ឋអាមេរិក បានបង្ហាញថា សេដ្ឋកិច្ចបានកើនឡើង 1.5% ធៀបនឹងត្រីមាសមុន ដែលទាបជាងការព្យាករណ៍ 2.1% បង្ហាញថាកំណើនសេដ្ឋកិច្ចអាចកំពុងថមថយ។ ទោះជាយ៉ាងណា Initial Jobless Claims បានចេញមកត្រឹម 197,000 ដែលល្អជាងការព្យាករណ៍ 201,000 បង្ហាញថាទីផ្សារការងារអាមេរិកនៅតែមានភាពរឹងមាំ។ ជារួម ទិន្នន័យទាំងនេះបង្ហាញថា សេដ្ឋកិច្ចអាមេរិកអាចកំពុងថមថយបន្តិចម្តងៗ ខណៈទីផ្សារការងារនៅតែមានភាពរឹងមាំ។ ជាធម្មតា អតិផរណាដែលទន់ខ្សោយ និងកំណើនសេដ្ឋកិច្ចដែលយឺតជាងការរំពឹងទុក នឹងបង្កើនការរំពឹងទុកថា Fed អាចបន្ធូរគោលនយោបាយរូបិយវត្ថុនាពេលអនាគត ដែលអាចដាក់សម្ពាធលើប្រាក់ដុល្លារអាមេរិក និងគាំទ្រដល់តម្លៃមាស។ ទោះជាយ៉ាងណា ប្រតិកម្មរបស់ទីផ្សារចំពោះទិន្នន័យសេដ្ឋកិច្ចអាមេរិកមានកម្រិតតិចតួចប៉ុណ្ណោះ ដោយសារការយកចិត្តទុកដាក់របស់វិនិយោគិនបានផ្លាស់ប្តូរទៅលើការប្រែប្រួលខ្លាំងរបស់ USD/JPY បន្ទាប់ពីការសង្ស័យអំពីការអន្តរាគមន៍របស់ BoJ ដែលបានក្លាយជាកត្តាសំខាន់បំផុតជំរុញទីផ្សារកាលពីយប់មិញ។ | English Version | 2 Rounds of Suspected BoJ Intervention Shake Markets The Japanese yen experienced significant volatility overnight after what appeared to be two rounds of intervention by the Bank of Japan (BoJ). The first suspected intervention occurred at around 8:30 PM (GMT+7), when USD/JPY plunged from 162.814 to 158.792 within a short period. The move came after the pair had climbed above 163, marking the yen’s weakest level against the US dollar in around 40 years and increasing speculation that Japanese authorities would step in to support the currency. A second round of suspected intervention followed at approximately 12:30 AM (GMT+7), pushing USD/JPY down again from 159.826 to 158.520. The interventions came hours before the Bank of Japan’s latest monetary policy decision, where policymakers voted 8-1 to leave the benchmark interest rate unchanged at 1.00%. However, board member Hajime Takata dissented, instead voting for a 25 basis point rate hike to 1.25%, highlighting that some policymakers remain concerned about inflationary pressures. The impact of the suspected interventions extended beyond the Japanese yen. The US Dollar Index (DXY) weakened during both interventions as traders sold the US dollar against the yen, while gold received support from the softer dollar. Softer US Economic Data Signals Cooling Growth Before the BoJ intervention became the market’s primary focus, investors were also digesting several key US economic data releases. Core PCE, the Federal Reserve’s preferred inflation gauge, rose 0.1% month-over-month, below the 0.2% forecast, while the annual reading came in at 3.3%, matching market expectations. Meanwhile, the preliminary estimate of US GDP showed the economy expanding by 1.5% quarter-over-quarter, below the 2.1% forecast, suggesting that economic growth may be slowing. At the same time, Initial Jobless Claims came in at 197,000, beating expectations of 201,000 and indicating that the US labor market remains relatively resilient. Overall, the latest data suggests the US economy may be gradually cooling while the labor market remains firm. Under normal circumstances, softer inflation and weaker economic growth would support expectations for a more accommodative Federal Reserve, potentially weighing on the US dollar and providing support for gold. However, the market’s reaction to the US data was relatively muted, as attention quickly shifted to the sharp moves in USD/JPY following the suspected BoJ interventions, which became the dominant driver of market sentiment overnight.
Market Daily Dose: FOMC Holds Rates Steady as Markets Reassess the Fed’s Policy Outlook
ប្រតិកម្មទីផ្សារបន្ទាប់ពីកិច្ចប្រជុំធនាគារកណ្តាលសហរដ្ឋអាមេរិក (FOMC) ធនាគារកណ្តាលអាមេរិក (Fed) បានសម្រេចរក្សាអត្រាការប្រាក់គោលនៅ 3.50%-3.75% ដោយសមាជិក 9 រូប បោះឆ្នោតគាំទ្រការរក្សាអត្រាការប្រាក់ ខណៈ 3 រូប បានបោះឆ្នោតគាំទ្រការដំឡើងអត្រាការប្រាក់ 0.25%។ ទោះបីជាការបោះឆ្នោតមានការខ្វែងគំនិតគ្នា ដែលឆ្លុះបញ្ចាំងពីការព្រួយបារម្ភអំពីអតិផរណាក៏ដោយ សេចក្តីថ្លែងការណ៍គោលនយោបាយរបស់ Fed នៅតែមិនមានការផ្លាស់ប្តូរសំខាន់ បើធៀបនឹងកិច្ចប្រជុំកាលពីខែមិថុនា។ ក្នុងសន្និសីទសារព័ត៌មាន លោក Kevin Warsh បានបញ្ជាក់ជាថ្មីថា Fed នៅតែប្តេជ្ញានាំអតិផរណាឱ្យត្រឡប់មកគោលដៅ 2% ហើយបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តអំពីគោលនយោបាយនាពេលខាងមុខ នឹងអាស្រ័យលើទិន្នន័យសេដ្ឋកិច្ចដែលចេញផ្សាយ។ ទោះបីជាប្រូបាប៊ីលីតេនៃការដំឡើងអត្រាការប្រាក់ក្នុងកិច្ចប្រជុំខែកញ្ញា តាម CME FedWatch Tool បានកើនឡើងដល់ប្រហែល 63% ក៏ដោយ លោក Warsh មិនបានផ្តល់សញ្ញាច្បាស់លាស់ថា Fed នឹងដំឡើងអត្រាការប្រាក់នៅកិច្ចប្រជុំខែកញ្ញានោះឡើយ។ ចំណុចសំខាន់មួយដែលទីផ្សារចាប់អារម្មណ៍ គឺការលើកឡើងរបស់លោក Warsh ថា ទិន្នផលមូលបត្របំណុលរដ្ឋាភិបាលអាមេរិក (US Treasury yields) បានកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីខែមិថុនា ដែលបានរួមចំណែករឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ ដោយមិនចាំបាច់ឱ្យ Fed ដំឡើងអត្រាការប្រាក់បន្ថែម។ បន្ទាប់ពីកិច្ចប្រជុំ ទិន្នផលមូលបត្របំណុលរដ្ឋាភិបាលអាមេរិករយៈពេល 2 ឆ្នាំ បានធ្លាក់ចុះប្រហែល 0.10% ខណៈវិនិយោគិនបានវាយតម្លៃឡើងវិញអំពីទិសដៅគោលនយោបាយរូបិយវត្ថុនាពេលខាងមុខ។ ការធ្លាក់ចុះនៃទិន្នផលមូលបត្របំណុលបានដាក់សម្ពាធលើ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក (DXY) ដោយកាត់បន្ថយភាពទាក់ទាញនៃទ្រព្យសកម្មហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ ប្រាក់ដុល្លារដែលចុះខ្សោយ និងទិន្នផលមូលបត្របំណុលរយៈពេលខ្លីដែលធ្លាក់ចុះ បានផ្តល់ការគាំទ្រដល់តម្លៃមាស ព្រោះវាបានកាត់បន្ថយថ្លៃដើមឱកាស (opportunity cost) នៃការកាន់កាប់មាស ដែលជាទ្រព្យសកម្មមិនផ្តល់ការប្រាក់ (non-yielding asset)។ ទោះជាយ៉ាងណា ប្រតិកម្មរបស់ទីផ្សារបន្ទាប់ពីកិច្ចប្រជុំ FOMC មានភាពប្រែប្រួលខ្លាំង ដោយតម្លៃមាសបានបង្ហាញចលនាឡើងចុះយ៉ាងខ្លាំងក្នុងទិសដៅទាំងពីរ។ ការកើនឡើងដំបូងនៃតម្លៃមាសបង្ហាញថា វិនិយោគិនបានបកស្រាយថា ការសម្រេចចិត្តរបស់ Fed មានភាពតឹងរ៉ឹងតិចជាងការរំពឹងទុក ជាពិសេសដោយសារធនាគារកណ្តាលបានរក្សាអត្រាការប្រាក់នៅដដែល និងមិនបានផ្តល់សញ្ញាច្បាស់លាស់អំពីការរឹតបន្តឹងគោលនយោបាយបន្ថែមនាពេលអនាគត។ ទោះជាយ៉ាងណា ការប្រែទិសបន្ទាប់មកបានបង្ហាញថា ទីផ្សារក៏កំពុងវាយតម្លៃលើការប្តេជ្ញារបស់ Fed ក្នុងការគ្រប់គ្រងអតិផរណា និងការគាំទ្ររបស់សមាជិក Fed ចំនួន ៣ រូបចំពោះការដំឡើងអត្រាការប្រាក់ផងដែរ។ ជាចុងក្រោយ តម្លៃបានស្ថិរភាពនៅជិតកម្រិតមុនកិច្ចប្រជុំ ដែលបង្ហាញថា ការសម្រេចចិត្តរបស់ FOMC មិនបានផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះទស្សនវិស័យទីផ្សារទាំងមូលឡើយ។ ទោះបីជា Fed នៅតែរក្សាជំហរតឹងរ៉ឹងលើការគ្រប់គ្រងអតិផរណាក៏ដោយ វិនិយោគិនហាក់ដូចជាផ្តោតសំខាន់ជាងមុនលើការផ្លាស់ប្តូរនៃទិន្នផលមូលបត្របំណុលរដ្ឋាភិបាលអាមេរិក សន្ទុះរបស់ប្រាក់ដុល្លារអាមេរិក និងទិសដៅនៃគោលនយោបាយរូបិយវត្ថុនាពេលខាងមុខ ជាជាងផ្តោតតែលើសាររបស់ Fed ប៉ុណ្ណោះ។ | English Version | Market Reaction After the FOMC Meeting The Federal Reserve left interest rates unchanged at 3.50%-3.75%, with nine policymakers voting to hold rates and three dissenting in favour of a 25-basis-point hike. Although the split vote reflected ongoing concerns over inflation, the accompanying policy statement remained largely unchanged from June. During his press conference, Fed Chair Kevin Warsh reaffirmed the Fed’s commitment to returning inflation to its 2% target and stressed that future decisions would remain data dependent. While the conditional probability of a September rate hike on the CME FedWatch Tool increased modestly to 63%, Warsh stopped short of signalling that another rate hike was imminent. One of the key takeaways from the meeting was Warsh’s acknowledgement that US Treasury yields had already risen significantly since June, tightening financial conditions without additional action from the Federal Reserve. Following the meeting, the 2-year US Treasury yield fell by around 10 basis points as investors reassessed the broader outlook for monetary policy. The decline in Treasury yields weighed on the US Dollar Index (DXY) by reducing the relative attractiveness of US fixed-income assets. A weaker US Dollar, together with lower short-term yields, provided support for gold prices, as the opportunity cost of holding the non-yielding precious metal declined. However, market reaction following the FOMC meeting was volatile, with gold experiencing sharp two-way price movements. An initial rally suggested that investors viewed the Fed’s decision as less hawkish than expected, particularly as the central bank maintained rates without providing stronger guidance for future tightening. However, the subsequent reversal showed that markets were also weighing the Fed’s continued focus on inflation and the presence of three policymakers who supported a rate hike. Ultimately, prices stabilised close to pre-meeting levels, suggesting that the FOMC decision did not significantly alter the broader market outlook. While the Fed maintained a relatively hawkish tone, investors appeared more focused on changes in Treasury yields, US Dollar momentum, and the future path of monetary policy rather than the Fed’s rhetoric alone.
Market Daily Dose: FOMC Decision in Focus as US-Iran Conflict Raises Inflation Concerns
កិច្ចប្រជុំធនាគារកណ្តាលសហរដ្ឋអាមេរិក (FOMC) ក្លាយជាចំណុចផ្តោត ខណៈទីផ្សារវាយតម្លៃអតិផរណា និងទស្សនវិស័យសេដ្ឋកិច្ច ទីផ្សារកំពុងផ្តោតការយកចិត្តទុកដាក់លើការសម្រេចចិត្តអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Fed) ដែលនឹងប្រព្រឹត្តទៅនៅម៉ោង 1:00 ព្រឹក (GMT+7) ថ្ងៃព្រហស្បតិ៍។ ខណៈដែលទីផ្សាររំពឹងយ៉ាងទូលំទូលាយថា Fed នឹងរក្សាអត្រាការប្រាក់នៅកម្រិតដដែល វិនិយោគិននឹងផ្តោតជាពិសេសលើសេចក្តីថ្លែងការណ៍របស់ Fed និងការលើកឡើងរបស់ប្រធាន លោក Kevin Warsh ដើម្បីស្វែងរកសញ្ញាអំពីទិសដៅគោលនយោបាយរូបិយវត្ថុនាពេលអនាគត។ ទិន្នន័យសេដ្ឋកិច្ចចុងក្រោយបានបង្ហាញពីសញ្ញាចម្រុះ។ អតិផរណាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក (CPI) បានធ្លាក់ចុះមកនៅ 3.5% ក្នុងខែមិថុនា ដែលទាបជាងការព្យាករណ៍របស់ទីផ្សារដែលស្ថិតនៅ 3.8%។ ការធ្លាក់ចុះនេះទំនងជាត្រូវបានគាំទ្រដោយការធ្លាក់ចុះនៃតម្លៃថាមពល បន្ទាប់ពីកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់ (MoU) រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានធ្វើឱ្យភាពតានតឹងថយចុះជាបណ្តោះអាសន្ន ដែលអនុញ្ញាតឱ្យចរាចរណ៍ដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz មានភាពប្រសើរឡើង ទោះបីជាមិនទាន់ត្រឡប់ទៅកម្រិតមុនពេលមានជម្លោះក៏ដោយ។ ទោះជាយ៉ាងណា ទស្សនវិស័យអតិផរណានៅតែមានភាពមិនច្បាស់លាស់។ បទឈប់បាញ់បានបរាជ័យក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយ ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបន្តការវាយប្រហារគ្នាទៅវិញទៅមក ប៉ុន្តែភាគីទាំងពីរបានព្រមព្រៀងផ្អាកការប្រយុទ្ធជាបណ្តោះអាសន្នកាលពីថ្ងៃចន្ទ ដើម្បីបើកចន្លោះសម្រាប់ការចរចាឡើងវិញ។ ដូច្នេះ នៅតែមិនទាន់ច្បាស់ថា អតិផរណាកំពុងធ្លាក់ចុះពិតប្រាកដ ឬការធ្លាក់ចុះ CPI កាលពីខែមុនគឺដោយសារតែការបន្ធូរបន្ថយភាពតានតឹងភូមិសាស្ត្រនយោបាយជាបណ្តោះអាសន្ន និងការធ្លាក់ចុះតម្លៃប្រេងប៉ុណ្ណោះ។ ទីផ្សារការងារក៏បានបង្ហាញសញ្ញាចម្រុះផងដែរ។ អត្រាគ្មានការងារធ្វើ (Unemployment Rate) បានធ្លាក់ចុះមកនៅ 4.2% ដែលល្អជាងការរំពឹងទុក 4.3% បង្ហាញថាទីផ្សារការងារនៅតែមានភាពរឹងមាំ។ ទោះជាយ៉ាងណា ការកើនឡើងនៃការងារថ្មីក្រៅវិស័យកសិកម្ម (Non-Farm Payrolls) មានត្រឹមតែ 57,000 ការងារ ដែលទាបជាងការរំពឹងទុក 114,000 ការងារ យ៉ាងខ្លាំង បង្ហាញពីការថយចុះនៃល្បឿនជ្រើសរើសបុគ្គលិក និងបង្កើនការព្រួយបារម្ភថាទីផ្សារការងារអាចកំពុងបាត់បង់សន្ទុះ។ យោងតាម CME FedWatch Tool ទីផ្សារបច្ចុប្បន្នកំពុងកំណត់ប្រូបាប៊ីលីតេប្រមាណ 71% ដែល Fed នឹងរក្សាអត្រាការប្រាក់នៅដដែលក្នុងកិច្ចប្រជុំនេះ ខណៈមានតែ 29% ប៉ុណ្ណោះដែលរំពឹងថា Fed នឹងដំឡើងអត្រាការប្រាក់ 0.25%។ សម្រាប់កិច្ចប្រជុំនៅខែកញ្ញា ទីផ្សាររំពឹងយ៉ាងខ្លាំងថាអត្រាការប្រាក់អាចស្ថិតនៅកម្រិតខ្ពស់ជាងបច្ចុប្បន្ន ដែលបង្ហាញថាវិនិយោគinនៅតែជឿថា ការរឹតបន្តឹងគោលនយោបាយបន្ថែមអាចកើតមាន ប្រសិនបើសម្ពាធអតិផរណានៅតែបន្ត។ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កើនឡើង ខណៈច្រកសមុទ្រ Hormuz នៅតែជាហានិភ័យសំខាន់សម្រាប់ទីផ្សារ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានកើនឡើងម្តងទៀត បន្ទាប់ពីការផ្អាកការប្រយុទ្ធជាបណ្តោះអាសន្ន ដែលបានបង្កើនការព្រួយបារម្ភអំពីការរំខានដល់ទីផ្សារថាមពលពិភពលោក។ អ៊ីរ៉ង់បានបដិសេធសំណើរបស់អូម៉ង់ស្តីពីការគ្រប់គ្រងរួមលើច្រកសមុទ្រ Hormuz ដោយអះអាងថា ផ្លូវទឹកយុទ្ធសាស្ត្រនេះគួរតែស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីរ៉ង់ជាចម្បង។ ការបដិសេធនេះបានកាត់បន្ថយក្តីសង្ឃឹមសម្រាប់ដំណោះស្រាយការទូត និងបង្កើនភាពមិនច្បាស់លាស់ជុំវិញអនាគតនៃផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់មួយរបស់ពិភពលោក។ ស្ថានការណ៍បានកាន់តែតានតឹង បន្ទាប់ពីកងកម្លាំងបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានអះអាងថា ខ្លួនបានវាយប្រហារលើនាវាដឹកប្រេងចំនួនបីគ្រឿងនៅច្រកសមុទ្រ Hormuz បន្ទាប់ពីនាវាទាំងនោះមិនអនុវត្តតាមការព្រមាន ខណៈសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតបានធ្វើការវាយប្រហារលើក្រុមដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីមានការវាយប្រហារលើទីតាំងប្រេងនៅអារ៉ាប៊ីសាអូឌីត។ ទោះបីជាការអះអាងមួយចំនួនមិនទាន់អាចផ្ទៀងផ្ទាត់បានក៏ដោយ ការប្រឈមមុខគ្នាឡើងវិញនេះបានជំរុញឱ្យតម្លៃប្រេងកើនឡើង ខណៈទីផ្សារកំពុងតាមដានយ៉ាងជិតស្និទ្ធចំពោះហានិភ័យនៃការកើនឡើងនៃជម្លោះ។ ប្រសិនបើជម្លោះបន្តអូសបន្លាយ ឬមានការរំខានដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz វាអាចបង្កើនសម្ពាធលើតម្លៃប្រេង និងបង្កើនការព្រួយបារម្ភអំពីអតិផរណានៅទូទាំងពិភពលោក។ ការកើនឡើងនៃការរំពឹងទុកអំពីអតិផរណាអាចជំរុញឱ្យ Fed រក្សាជំហរគោលនយោបាយរូបិយវត្ថុដែលតឹងរ៉ឹងជាងមុន ដែលអាចកាត់បន្ថយការរំពឹងទុកអំពីការបន្ធូរបន្ថយអត្រាការប្រាក់នាពេលអនាគត។ ស្ថានការណ៍នេះអាចផ្តល់ការគាំទ្រដល់ប្រាក់ដុល្លារអាមេរិក ខណៈអាចបង្កើនសម្ពាធលើតម្លៃមាស ដោយសារការកើនឡើងនៃការរំពឹងទុកអត្រាការប្រាក់ធ្វើឱ្យការកាន់កាប់ទ្រព្យសកម្មដែលមិនផ្តល់ផលចំណេញ (Non-Yielding Assets) ដូចជាមាស មានភាពទាក់ទាញតិចជាងមុន។ | English Version | FOMC Meeting in Focus as Markets Assess Inflation and Economic Outlook Markets are now turning their attention to the US Federal Reserve’s interest rate decision, scheduled for 1:00 AM (GMT+7) on Thursday. While the Fed is widely expected to keep interest rates unchanged, investors will be paying close attention to the accompanying statement and Chairman Kevin Warsh’s comments for clues on the future path of monetary policy. Recent economic data has presented a mixed picture. US annual inflation (CPI) slowed to 3.5% in June, below the market forecast of 3.8%. The decline was likely supported by lower energy prices after the memorandum of understanding (MoU) between the US and Iran temporarily eased tensions, allowing shipping through the Strait of Hormuz to recover, although traffic remained below pre-conflict levels. However, the outlook for inflation remains uncertain. The ceasefire has effectively broken down over the past two weeks as the US and Iran resumed exchanging fire, although both sides agreed to a temporary halt on Monday to allow room for renewed negotiations. As a result, it remains unclear whether inflation is genuinely cooling or whether last month’s softer CPI reading was largely driven by the temporary easing of geopolitical tensions and lower oil prices. The labour market has also sent mixed signals. The unemployment rate fell to 4.2%, beating expectations of 4.3%, suggesting employment conditions remain relatively resilient. However, Non-Farm Payrolls increased by just 57,000, well below the expected 114,000, pointing to a slowdown in hiring and raising concerns that the labour market may be losing momentum. According to the CME FedWatch Tool, markets currently assign around a 71% probability that the Federal Reserve will leave interest rates unchanged at this meeting, with only a 29% chance of a 25-basis-point rate hike. Looking ahead to September, markets overwhelmingly expect rates to be higher than current levels, indicating investors believe additional policy tightening remains a strong possibility if inflationary pressures persist. US-Iran Tensions Escalate as Strait of Hormuz Remains a Key Market Risk Tensions between the US and Iran have intensified again after a brief pause in fighting, raising concerns over renewed disruptions to global energy markets. Iran has rejected Oman’s proposal for joint regional management of the Strait of Hormuz, insisting that the strategic waterway should remain under greater Iranian control. The rejection has reduced hopes for a diplomatic resolution and increased uncertainty over the future of one of the world’s most important oil transit routes. The situation has escalated further as Iran’s Revolutionary Guards claimed that its forces struck three oil tankers in the Strait of Hormuz after they allegedly ignored warnings, while the US and Saudi Arabia launched strikes against Iran-backed groups in Iraq following attacks on Saudi oil facilities. Although several claims remain unverified, the renewed exchange of attacks has already pushed oil prices higher, with markets closely monitoring the risk of further escalation. Any prolonged conflict or disruption to shipping through the Strait of Hormuz could create additional upward pressure on oil prices, increasing inflationary concerns globally. A renewed rise in inflation expectations could reinforce a more hawkish Federal Reserve stance, potentially limiting expectations for future rate cuts. This could provide further support for the US dollar while adding downward pressure on gold prices as higher interest rate expectations increase the opportunity cost of holding non-yielding assets.
Market Daily Dose: US-Iran Talks Boost Optimism Despite Ongoing Regional Tensions
កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បង្កើនក្តីសង្ឃឹម បើទោះបីជាភាពតានតឹងក្នុងតំបន់នៅតែកើនឡើង ការវិវឌ្ឍចុងក្រោយនៃជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានកើតឡើងបន្ទាប់ពីអ៊ុយក្រែនបានប្រកាសកាលពីចុងសប្តាហ៍ថា ខ្លួនបានវាយប្រហារលើនាវានៅសមុទ្រ Caspian Sea ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនសម្ភារៈយោធាពីអ៊ីរ៉ង់ រួមទាំងនាវាមីស៊ីលរបស់រុស្ស៊ីមួយគ្រឿងផងដែរ នេះបើយោងតាមសេវាសន្តិសុខរបស់អ៊ុយក្រែន។ ទោះបីជាភាពតានតឹងបានកើនឡើងក៏ដោយ ការចាប់អារម្មណ៍របស់ទីផ្សារបានវិលត្រឡប់មកកាន់មជ្ឈិមបូព៌ាវិញ បន្ទាប់ពី លោក Donald Trump បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងបន្ត “កិច្ចចរចាដែលមានភាពវិជ្ជមាន” ជាមួយអ៊ីរ៉ង់ និងបានបង្ហាញក្តីសង្ឃឹមថា អាចឈានដល់កិច្ចព្រមព្រៀងការទូតមួយ ខណៈដែលលោកក៏បានព្រមានផងដែរថា ការវាយប្រហារយោធារបស់សហរដ្ឋអាមេរិកនឹងត្រូវចាប់ផ្តើមឡើងវិញ ប្រសិនបើកិច្ចចរចាមិនទទួលបានលទ្ធផល។ ទន្ទឹមនឹងនេះ អ៊ីរ៉ង់ក៏បានបញ្ជាក់ថា ខ្លួននៅតែបើកចំហចំពោះការដោះស្រាយតាមផ្លូវការទូត តាមរយៈអ្នកសម្របសម្រួល បើទោះបីជាភាគីទាំងពីរនៅតែបន្តចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញសកម្មភាពយោធានៅក្នុងតំបន់ក៏ដោយ។ ទោះបីជាមានសញ្ញាវិជ្ជមានពីការចរចាក៏ដោយ ភាពតានតឹងនៅក្នុងតំបន់នៅតែមានកម្រិតខ្ពស់។ អារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា ខ្លួនបានស្ទាក់បាញ់ដ្រូនដែលមានគោលដៅវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេង ខណៈក្រុម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អារ៉ាប៊ីសាអូឌីត។ ជាមួយគ្នានេះ អ៊ីរ៉ង់ក៏បានអះអាងជាថ្មីថា ខ្លួននៅតែគ្រប់គ្រងច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភពលោក ដែលបង្ហាញថា ហានិភ័យភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ានៅតែមិនទាន់ត្រូវបានដោះស្រាយ។ តម្លៃប្រេងបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីលោក Trump បានប្រកាសផ្អាកការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងបានបង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចចរចាដែលកំពុងបន្ត ដោយតម្លៃប្រេងឆៅ Brent បានធ្លាក់ចុះជាង 9% ខណៈទីផ្សារវាយតម្លៃថា ហានិភ័យនៃការរំខានដល់ការផ្គត់ផ្គង់ប្រេងបានថយចុះ។ ខណៈពេលដែលតម្លៃមាសបានធ្លាក់ចុះបន្តិចនៅថ្ងៃអង្គារ មិនមានកត្តាមូលដ្ឋានច្បាស់លាស់ណាមួយដែលជំរុញការធ្លាក់ចុះនេះឡើយ ដែលបង្ហាញថា ចលនានេះទំនងជាបណ្តាលមកពីការប្រែប្រួលធម្មតារបស់ទីផ្សារ ជាជាងការប្រែប្រួលសំខាន់នៃទស្សនៈភូមិសាស្ត្រនយោបាយ។ ទីផ្សារនឹងបន្តតាមដានការវិវឌ្ឍនៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខណៈដែលការឈានទៅរកកិច្ចព្រមព្រៀងយូរអង្វែង អាចជួយឱ្យតម្លៃប្រេង និងក្តីបារម្ភអំពីអតិផរណាថយចុះបន្ថែមទៀត ខណៈការបរាជ័យនៃកិច្ចចរចា អាចធ្វើឱ្យភាពតានតឹងភូមិសាស្ត្រនយោបាយកើនឡើងវិញយ៉ាងឆាប់រហ័ស។ | English Version | US-Iran Negotiations Offer Hope Despite Fresh Regional Escalation The latest developments in the US-Iran conflict came after Ukraine announced over the weekend that it had struck ships in the Caspian Sea involved in transporting military cargo from Iran, including a Russian missile boat, according to Ukraine’s security service. Despite this fresh escalation, attention quickly shifted back to the Middle East as President Donald Trump said the US is holding “good talks” with Iran and expressed optimism that a diplomatic agreement could be reached, while warning that US military strikes would resume if negotiations fail. Iran also stated it remains open to diplomacy through mediators, although both sides continue to exchange accusations over military activity in the region. Despite the more optimistic rhetoric, tensions remain elevated. Saudi Arabia reported intercepting drones targeting petroleum facilities, while Iran-backed Houthi forces claimed responsibility for attacks on Saudi energy infrastructure. Iran also reaffirmed its control over the Strait of Hormuz, a critical shipping route for global oil supplies, highlighting that geopolitical risks in the Middle East remain far from resolved. Oil prices fell sharply after Trump announced the suspension of US air strikes and expressed optimism over ongoing negotiations, with Brent crude dropping more than 9% as markets priced in a lower risk of supply disruptions. While gold edged lower on Tuesday, there was no clear fundamental catalyst behind the move, suggesting the decline was more likely driven by normal market fluctuations rather than a significant shift in geopolitical sentiment. Markets will continue to monitor developments in the US-Iran negotiations, as any progress towards a lasting agreement could further reduce oil prices and inflation concerns, while a breakdown in talks could quickly reignite geopolitical tensions.
Weekly Market Recap & Outlook as of July 27, 2026
របាយការណ៍ទីផ្សារប្រចាំសប្តាហ៍ទស្សនវិស័យទីផ្សារប្រចាំសប្តាហ៍គិតត្រឹមថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2026 កត្តាសំខាន់ៗដែលត្រូវតាមដានបំផុតសម្រាប់សប្តាហ៍នេះគឺនឹងដាក់បញ្ចូលនៅក្នុងរបាយការណ៍ខាងក្រោមនេះដោយវិនិយោគិនអាចប្រើប្រាស់ព័ត៌មានខាងក្រោមជាមូលដ្ឋានគ្រឹះមុនពេលធ្វើការសម្រេចចិត្តលើការជួញដូរលើទ្រព្យណាមួយ។ របាយការណ៍នេះរួមបញ្ចូលទាំងការវិភាគបែបសេដ្ឋកិច្ច (Fundamental Analysis) ដែលជាកត្តាសំខាន់ៗជំរុញចលនាទីផ្សារ និងការវិភាគបែបបច្ចេកទេស (Technical Analysis) រួមទាំងចលនាតម្លៃ និងតំបន់សាច់ប្រាក់ (Liquidity Zones) សំខាន់ៗ ដែលវិនិយោគិនគួរតែតាមដាន។ ការបដិសេធ (Disclaimer): របាយការណ៍នេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយការអប់រំ និងព័ត៌មានដែលគួរដឹងតែប៉ុណ្ណោះ។ សូមមេត្តាកំុប្រើប្រាស់របាយការណ៍នេះជាដំបូន្មានវិនិយោគ ឬជាសញ្ញាសម្រាប់ការជួញដូររបស់អ្នក។ ការវិភាគបែបសេដ្ឋកិច្ច (Fundamental Analysis) កត្តាបួនយ៉ាងដែលត្រូវផ្តោតលើសប្តាហ៍នេះ៖ សង្ខេបសប្តាហ៍មុន – ទិន្នន័យសេដ្ឋកិច្ច ធនាគារកណ្តាលអឺរ៉ុប (ECB) បានរក្សាអត្រាការប្រាក់គោលរបស់ខ្លួនឱ្យនៅដដែលក្នុងកិច្ចប្រជុំខែកក្កដា ដោយអត្រាការប្រាក់សម្រាប់ប្រតិបត្តិការផ្តល់ហិរញ្ញប្បទានឡើងវិញ (Main Refinancing Rate) នៅត្រឹម 2.40% និងអត្រាការប្រាក់លើប្រាក់បញ្ញើ (Deposit Facility Rate) នៅត្រឹម 2.25% ស្របតាមការរំពឹងទុករបស់ទីផ្សារ។ ការសម្រេចចិត្តនេះមិនបានផ្តល់នូវការភ្ញាក់ផ្អើលភ្លាមៗសម្រាប់ទីផ្សារហិរញ្ញវត្ថុនោះទេ ខណៈវិនិយោគិននៅតែបន្តតាមដានទស្សនវិស័យរបស់ ECB ចំពោះអតិផរណា និងគោលនយោបាយរូបិយវត្ថុនាពេលអនាគត។ ជាមួយគ្នានេះ ទិន្នន័យបឋម S&P Global PMI របស់សហរដ្ឋអាមេរិកបានបង្ហាញពីរូបភាពចម្រុះក្នុងខែកក្កដា។ PMI វិស័យសេវាកម្មបានកើនឡើងដល់ 53.6 ពី 51.2 ដែលខ្ពស់ជាងការព្យាករណ៍ 51.3 យ៉ាងខ្លាំង និងបង្ហាញពីការពង្រីកសកម្មភាពដ៏រឹងមាំជាងមុននៅក្នុងវិស័យសេវាកម្ម។ ផ្ទុយទៅវិញ PMI វិស័យផលិតកម្មបានធ្លាក់ចុះបន្តិចមកត្រឹម 53.8 ពី 53.9 ដែលទាបជាងការរំពឹងទុក 54.4។ ទិន្នន័យវិស័យសេវាកម្មដែលខ្លាំងជាងការរំពឹងទុកបានបង្ហាញថា សកម្មភាពនៅក្នុងផ្នែកដ៏សំខាន់មួយនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅតែមានភាពធន់ ខណៈទិន្នន័យវិស័យផលិតកម្មដែលខ្សោយជាងការរំពឹងទុកបានបង្ហាញពីភាពខុសគ្នាមួយចំនួនរវាងវិស័យទាំងពីរ។ ជារួម តួលេខទាំងនេះអាចគាំទ្រការរំពឹងទុកថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅតែមានភាពរឹងមាំគួរសម ដែលអាចមានឥទ្ធិពលលើការរំពឹងទុករបស់ទីផ្សារចំពោះការសម្រេចចិត្តអត្រាការប្រាក់នាពេលអនាគតរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក (Federal Reserve) និងចលនារបស់ប្រាក់ដុល្លារអាមេរិក។ ព្រឹត្តិការណ៍ប្រតិទិនសេដ្ឋកិច្ចសប្តាហ៍នេះ – កិច្ចប្រជុំធនាគារកណ្តាលអាមេរិក (FOMC) ជាចំណុចសំខាន់ សប្តាហ៍នេះ ការសម្រេចចិត្តអំពីអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) នឹងក្លាយជាព្រឹត្តិការណ៍សំខាន់បំផុតសម្រាប់ទីផ្សារហិរញ្ញវត្ថុ។ Fed ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងរក្សាអត្រាការប្រាក់គោលរបស់ខ្លួនឱ្យនៅដដែលក្នុងកម្រិត 3.75% ប៉ុន្តែវិនិយោគិននឹងតាមដានយ៉ាងដិតដល់នូវសេចក្តីថ្លែងការណ៍របស់ Fed និងសន្និសីទសារព័ត៌មាន ដើម្បីស្វែងរកសញ្ញាណអំពីទិសដៅអត្រាការប្រាក់នាពេលអនាគតរបស់ធនាគារកណ្តាល និងពេលវេលាដែលអាចមានការផ្លាស់ប្តូរគោលនយោបាយ។ ធនាគារកណ្តាលអង់គ្លេស (BoE) និងធនាគារកណ្តាលជប៉ុន (BoJ) ក៏នឹងប្រកាសសេចក្តីសម្រេចចិត្តអំពីអត្រាការប្រាក់របស់ខ្លួននៅចុងសប្តាហ៍នេះផងដែរ ដោយធនាគារកណ្តាលទាំងពីរត្រូវបានគេរំពឹងថា នឹងរក្សាអត្រាការប្រាក់ឱ្យនៅដដែលនៅកម្រិត 3.75% និង 1.00% រៀងគ្នា។ សេចក្តីសម្រេចចិត្តរបស់ BoJ នឹងមានសារៈសំខាន់ជាពិសេស បន្ទាប់ពីមានរបាយការណ៍ថ្មីៗនេះបង្ហាញថា មន្ត្រីរបស់ធនាគារអាចបើកចំហចំពោះការដំឡើងអត្រាការប្រាក់ឱ្យបានឆាប់ជាងការរំពឹងទុកពីមុន។ ជាចុងក្រោយ ទីផ្សារក៏នឹងផ្តោតលើសន្ទស្សន៍តម្លៃ Core PCE របស់សហរដ្ឋអាមេរិក ដែលជារង្វាស់អតិផរណាដែលធនាគារកណ្តាលសហរដ្ឋអាមេរិកពេញចិត្តប្រើប្រាស់។ តួលេខប្រចាំខែត្រូវបានព្យាករណ៍ថា នឹងថយចុះមកត្រឹម 0.1% ពី 0.3%។ ប្រសិនបើលទ្ធផលខ្ពស់ជាងការរំពឹងទុក វាអាចពង្រឹងការរំពឹងទុកថា អត្រាការប្រាក់នឹងស្ថិតនៅកម្រិតខ្ពស់ក្នុងរយៈពេលយូរជាងមុន ខណៈអតិផរណាដែលទាបជាងការរំពឹងទុកអាចបង្កើនការរំពឹងទុកអំពីការកាត់បន្ថយអត្រាការប្រាក់នាពេលអនាគត។ ធនាគារកណ្តាលជប៉ុន (BoJ) បង្ហាញសញ្ញាអំពីលទ្ធភាពនៃការដំឡើងអត្រាការប្រាក់លឿនជាងមុន មុនការសម្រេចចិត្តនៅសប្តាហ៍នេះ កាលពីសប្តាហ៍មុន របាយការណ៍មួយចំនួនបានបង្ហាញថា មន្ត្រីរបស់ធនាគារកណ្តាលជប៉ុន (BoJ) អាចបើកចំហចំពោះការដំឡើងអត្រាការប្រាក់ឱ្យបានឆាប់ជាងចន្លោះពេលប្រមាណប្រាំមួយខែ ដែលអ្នកសេដ្ឋកិច្ចជាច្រើនបានរំពឹងទុក។ ភាពទន់ខ្សោយជាបន្តបន្ទាប់របស់ប្រាក់យ៉េន សម្ពាធអតិផរណាដែលកំពុងកើនឡើង និងសញ្ញាដែលបង្ហាញថា ក្រុមហ៊ុននានាកំពុងបញ្ជូនថ្លៃដើមដែលកើនឡើងទៅកាន់អ្នកទិញ បានបង្កើនហានិភ័យដែលអតិផរណាអាចកើនឡើងលើសគោលដៅ 2% របស់ BoJ កាន់តែខ្លាំង។ ទោះបីជា BoJ ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងរក្សាអត្រាការប្រាក់ឱ្យនៅដដែលក្នុងកិច្ចប្រជុំនៅចុងសប្តាហ៍នេះក៏ដោយ អ្នកចូលរួមទីផ្សារកំពុងបញ្ចូលលទ្ធភាពនៃការដំឡើងអត្រាការប្រាក់ឱ្យបានឆាប់ជាងមុនទៅក្នុងការកំណត់តម្លៃរបស់ពួកគេរួចហើយ ដោយទីផ្សារអត្រាការប្រាក់បង្ហាញពីប្រូបាប៊ីលីតេប្រមាណ 72% នៃការដំឡើងអត្រាការប្រាក់ម្តងទៀតនៅត្រឹមខែតុលា។ ដូច្នេះ សេចក្តីសម្រេចចិត្តអំពីអត្រាការប្រាក់របស់ BoJ នៅសប្តាហ៍នេះមានសារៈសំខាន់ជាពិសេស ដោយវិនិយោគិននឹងតាមដានយ៉ាងដិតដល់នូវការណែនាំរបស់ធនាគារកណ្តាល ដើម្បីស្វែងរកសញ្ញាណអំពីល្បឿនដែលធនាគារអាចដំឡើងអត្រាការប្រាក់ក្នុងប៉ុន្មានខែខាងមុខ។ ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ផ្អាកជាបណ្ដោះអាសន្ន ប៉ុន្តែភាពតានតឹងក្នុងតំបន់នៅតែបន្តកើនឡើង ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែជាប្រភពសំខាន់នៃភាពមិនប្រាកដប្រជាភូមិសាស្ត្រនយោបាយកាលពីសប្តាហ៍មុន ដោយភាគីទាំងពីរបានបន្តវាយប្រហារគ្នា មុនពេលការវាយប្រហារទាំងនេះហាក់ដូចជាបានផ្អាកក្នុងរយៈពេលពីរយប់កន្លងមក។ ទន្ទឹមនឹងនេះ ចលនាហ៊ូទី (Houthi) នៅយេម៉ែនបានប្រកាសដាក់ចេញនូវការបិទផ្លូវដែនសមុទ្រ ដោយកំណត់គោលដៅលើនាវារបស់អារ៉ាប៊ីសាអូឌីតនៅសមុទ្រក្រហម (Red Sea) ដែលបានបន្ថែមសម្ពាធទៅលើភាពតានតឹងក្នុងតំបន់។ ទោះបីជាមានការផ្អាកការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក៏ដោយ ហានិភ័យនៃការកើនឡើងនៃភាពតានតឹងជាថ្មីនៅតែខ្ពស់។ លោក Ebrahim Azizi ប្រធានគណៈកម្មការសន្តិសុខជាតិ និងគោលនយោបាយការបរទេសនៃសភាអ៊ីរ៉ង់ បានព្រមានថា អ៊ីរ៉ង់នឹងមិនទុកឱ្យហេតុការណ៍ថ្មីៗនេះ “មិនមានការឆ្លើយតប” នោះទេ ហើយបានបន្ថែមថា “ការវាយប្រហារណាមួយលើអ៊ីរ៉ង់ តែងតែមានតម្លៃដែលត្រូវបង់”។ ទន្ទឹមនឹងនេះ អ៊ុយក្រែនបានធ្វើការវាយប្រហាររយៈចម្ងាយឆ្ងាយទៅលើនាវាដែលជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនទំនិញយោធារបស់អ៊ីរ៉ង់ និងនាវាចម្បាំងរបស់រុស្ស៊ីមួយគ្រឿងនៅសមុទ្រកាសព្យែន (Caspian Sea)។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក៏បានចោទប្រកាន់ថា រុស្ស៊ីបានផ្តល់ព័ត៌មានស៊ើបការណ៍ពីផ្កាយរណបដល់អ៊ីរ៉ង់ ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធារបស់ខ្លួន ដែលធ្វើឱ្យស្ថានការណ៍ភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ។ ជាមួយគ្នានេះ កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនៅតែបន្ត ដើម្បីទប់ស្កាត់ការកើនឡើងនៃជម្លោះ។ មន្ត្រីការទូតជាន់ខ្ពស់របស់អ៊ីរ៉ង់ និងអូម៉ង់ ត្រូវបានរាយការណ៍ថា បានចូលរួមក្នុងការចរចាកាលពីថ្ងៃអាទិត្យ ស្តីពីការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈមន្ត្រីម្នាក់នៅទីក្រុងតេអេរ៉ង់បាននិយាយថា មន្ត្រីអ៊ីរ៉ង់បានទាក់ទងជាមួយអ្នកចរចារបស់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ការវិលត្រឡប់ទៅរកសង្គ្រាមជាថ្មី។ ទោះជាយ៉ាងណា លទ្ធភាពនៃការផ្ទុះអរិភាពជាថ្មីនៅតែមាន ជាពិសេសនៅពេលអ៊ីរ៉ង់នៅតែបន្តបង្ហាញសញ្ញាថា ការវាយប្រហារលើអ៊ីរ៉ង់អាចបង្កឱ្យមានការឆ្លើយតប។ ដោយសារហានិភ័យភូមិសាស្ត្រនយោបាយនៅតែខ្ពស់ មាសបានកើនឡើងដោយសារតម្រូវការទិញជាទ្រព្យសុវត្ថិភាព (Safe-Haven Asset) កើនឡើងជាថ្មី។ ជាមួយគ្នានេះ ការផ្អាកការប្រយុទ្ធរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានជួយជំរុញឱ្យតម្លៃប្រេងធ្លាក់ចុះ ដែលបានបន្ធូរបន្ថយក្តីបារម្ភអំពីការកើនឡើងនៃអតិផរណាដោយសារវិបត្តិថាមពល និងអាចកាត់បន្ថយសម្ពាធលើអត្រាការប្រាក់។ ការវិភាគបច្ចេកទេស (Technical Analysis) សេណារីយ៉ូសំខាន់ៗដែលត្រូវមើលរួមមាន៖ | English Version | This report highlights key developments for the week ahead, providing investors with relevant context to support informed trading decisions. It covers both fundamental analysis—the primary drivers behind market movements—and technical analysis, including price action and key liquidity zones that traders should monitor. Disclaimer: This material is provided for educational and informational purposes only and should not be considered as investment advice or a trading signal. Fundamental Analysis Four factors to focus on this week from the fundamental side: Last Week Recap – Economic Data The European Central Bank (ECB) left its key interest rates unchanged at its July meeting, with the main refinancing rate remaining at 2.40% and the deposit facility rate at 2.25%, in line with market expectations. The decision provided no immediate surprise for financial markets, as investors continued to monitor the ECB’s outlook for inflation and future monetary policy. Meanwhile, preliminary S&P Global PMI data from the US showed a mixed picture in July. The Services PMI rose to 53.6 from 51.2, significantly exceeding the forecast of 51.3 and pointing to a stronger expansion in the services sector. In contrast, the Manufacturing PMI edged lower to 53.8 from 53.9, missing expectations of 54.4. The stronger-than-expected services data suggests that activity in a major part of the US economy remained resilient, while the weaker manufacturing reading highlighted some divergence between the two sectors. Together, the figures could support expectations that the US economy remains relatively strong, potentially influencing market expectations for the Federal Reserve’s future interest-rate decisions and the US Dollar. This Week’s Economic Calendar Events – FOMC Meeting in Focus This week, the Federal Reserve’s interest rate decision will be the main event for financial markets. The Fed is widely expected to keep its policy rate unchanged at 3.75%, but traders will closely watch the FOMC statement and press conference for clues about the central bank’s future rate path and the timing of potential policy changes. The Bank of England and Bank of Japan will also announce their interest rate decisions later in the week, with both central banks currently expected to keep rates unchanged at 3.75% and 1.00%, respectively. The BoJ decision will be particularly important following recent reports that officials may be open to raising rates sooner than previously expected. Finally, markets will also focus on the US Core PCE Price Index, the Federal Reserve’s preferred inflation measure. The monthly reading is forecast to slow to 0.1% from 0.3%. A hotter-than-expected result could reinforce expectations for higher interest rates for longer, while softer inflation could increase expectations for future rate cuts. BoJ Signals Potentially Faster Rate Hikes Ahead of This Week’s Decision Last week, reports suggested that Bank of Japan (BoJ) officials are open to raising interest rates sooner than the roughly six-month pace expected by many economists. The yen’s continued weakness, rising inflationary pressures, and signs that companies are passing higher costs on to consumers have increased the risk of inflation moving further above the BoJ’s 2% target. Although the BoJ is widely expected to keep rates unchanged at its meeting later this week, market participants are already pricing in the possibility of an earlier rate hike, with interest-rate markets implying around a 72% probability of another increase by October. This makes the upcoming BoJ interest rate decision particularly important, as traders will closely watch the central bank’s guidance for clues about how quickly it may raise rates in the months ahead. US-Iran Conflict Pauses, but Regional Tensions Continue to Escalate The US-Iran conflict remained a key source of geopolitical uncertainty last week, with both sides continuing to exchange strikes before attacks appeared to pause over the past two nights. Meanwhile, Yemen’s Houthi movement announced a naval blockade targeting Saudi vessels in the Red Sea, adding further pressure to regional tensions. Despite the apparent pause in US-Iran strikes, the risk of renewed escalation remained elevated. Ebrahim Azizi, head of Iran’s Parliament National Security and Foreign Policy Commission, warned that Iran would not let the recent incident “go unanswered”, adding that “any attack on Iran always comes with a cost”. Meanwhile, Ukraine carried out long-range attacks on vessels linked to Iranian military cargo and a Russian warship in the Caspian Sea. Ukrainian President Volodymyr Zelenskyy also accused Russia of providing Iran with satellite intelligence to support its military operations, further complicating the broader geopolitical situation. At the same time, diplomatic efforts continued to prevent the conflict from escalating further. Senior Iranian and Omani diplomats were reportedly engaged in negotiations on Sunday over reopening the Strait of Hormuz, while