
ភាពខ្សោយនៃទីផ្សារការងារជំរុញឱ្យមានការកែប្រែការរំពឹងទុករបស់ទីផ្សារលើអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Fed) ទិន្នន័យទីផ្សារការងារសហរដ្ឋអាមេរិកដែលបានចេញផ្សាយកាលពីយប់មិញ បង្ហាញសញ្ញាថាទីផ្សារការងារកំពុងមានការថយចុះ។ អត្រាអត់ការងារ (unemployment rate) ប្រាក់ឈ្នួលមធ្យមក្នុងមួយម៉ោង (average hourly earnings) និងចំនួនអ្នកដាក់ពាក្យសុំអត្ថប្រយោជន៍អត់ការងារដំបូង (initial jobless claims) សុទ្ធតែចេញមកស្របតាមការរំពឹងទុកទូទៅ។ ទោះជាយ៉ាងណា ចំណុចដែលភ្ញាក់ផ្អើលបំផុតគឺទិន្នន័យ Nonfarm Payrolls…

























